Admin exam ហើយៗនឹកadminអត់អ្នកទាំងអស់គ្នា សុំទោសផងណា ឥឡូវយើងងាកមកបន្តសាច់រឿងរបស់យើងតទៀតណា៎...😊
លុះស្អែកឡើងសិស្សទាំងអស់គ្នាបានមកជុំគ្នានៅក្នុងថ្នាក់ តែបន្តិចក្រោយមកសិស្សដែលចូលថ្មីពីរអ្នកនោះក៏បានដើរចូលមកជាមួយលោកគ្រូលោកគ្រូ: សិស្សទាំងអស់គ្នានេះជាសិស្សថ្មីទើបតែដូរមកសូមរាប់អានគ្នាផងណា៎កូនៗ
សិស្សទាំងអស់: wow...សង្ហារហើយcuteទៀត...(សិស្សទាំងអស់ហ៊ោឡើង និងថែមទាំងសរសើរ អ្នកទាំងពីរឈរញញឹមទៅកាន់មិត្តរួមថ្នាក់ ប៉ុន្តែមានសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់នោះគ្រាន់តែមើលទៅអ្នកទាំងពីរមួយភ្លែតហើយក៏ងាកភ្នែកមើលសៀវភៅរបស់ខ្លួនវិញហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងសិស្សទាំងពីរនាក់នោះសោះ អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាម្នាក់នោះជាអ្នកណាហ៎រ)
Admin Pov: អត់ចាប់អារម្មណ៍គេទេប្រយ័ត្នតែយូរៗទៅចាប់អារម្មណ៍គេណាSiant (តោះកុំតាប៉ែជាមួយ admin ពេកយើងមកអានសាច់រឿងបន្ត)
លោកគ្រូ: ប្អូនទាំងពីរសូមណែនាំខ្លួនទៅកាន់មិត្តទៅណា៎ ឆាប់បានចូលរៀន
Note: សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទឈ្មោះ Note រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាណា(ណែនាំរួចក៏ញញឹមស្រស់ទៅកាន់មិត្តរួមថ្នាក់ ហើយក៏ថយទៅក្រោយមួយជំហានដើម្បីឱ្យមិត្តខ្លួនណែនាំខ្លួនម្តង)
Sodin: សួស្តីបាទ ខ្ញុំឈ្មោះ Sodin រីករាយរាយណា៎ដែលបានស្គាល់អ្នកទាំងអស់គ្នាបាទ (គេញញឹមយ៉ាងស្រស់ធ្វើឱ្យអ្នកនៅក្នុងថ្នាក់ចង់លង់នឹងសម្រស់ដ៏ស្រស់ស្អាត ដែលមានថ្ពាល់ប៉ោងៗពណ៌ផ្កាឈូក គួរឲ្យចង់ចាប់ក្រញិចជាពិសេសនៅពេលគេញញឹមគឺពិតជាស្រស់ស្អាតមែនទែន តែបើយើងក្រឡេកទៅមើលម្នាក់ឈ្មោះ Siantដែលកំពុងឈ្ងោកមើលសៀវភៅនោះវិញគ្រាន់តែ Sodin ណែនាំខ្លួនទាំងញញឹមស្រស់បែបនេះគេក៏បានភ្លឹកនឹងសម្រស់ Sodin តែម្តងចា៎ ទាល់តែគេក្រឡេកទៅចំខ្លួនទើបដកភ្នែកចេញវិញ)
YOU ARE READING
ប្តូរសាលាជួបស្នេហ៍
Short Storyជារឿងប្រលោមលោកបែបស្នេហា ខ្លីតែប៉ុណ្ណោះ .... I hope the reader enjoy it 😊