ភាគទី១: ខ្ចីលុយម៉ាហ្វៀ!!!

231 18 0
                                    

South Korea
#Seoul
----------
"ខ្ញុំគ្រាន់តែចង់អញ្ជើញថេយ៍ចូលរួមក្នុងពិធីមង្គលការរបស់ខ្ញុំតែប៉ុណ្ណេះ សង្ឃឹមថាថេយ៍មិនប្រកាន់" សម្លេងប្រុសមាត់ឆ្កែម្នាក់នេះបន្លឺឡើងឲ្យរងំក្នុងត្រចៀករបស់ខ្ញុំ។ “សង្ឃឹមថាថេយ៍មិនប្រកាន់" អាចម៍ឆ្កែស្អី មកបោកអញហើយ នៅមកហៅការអញទៀត ចង់បានលុយអញម៉្លឹងៗ គិតថាអញកូនសេដ្ឋីឬយ៉ាងម៉េច?

គ្រាន់តែចេញដេប៉ាមកក៏ដឹងថាគេទើបតែបោកហើយដែរ! ថេហ្យុងអង្គុយអូសទូរស័ព្ទបណ្តើរ នឹកគិតបណ្តើរ ទៅការសង្សារចាស់មួយទាំងមូល បើធ្វើខ្លួនរ៉ោករ៉ាកដូចឥឡូវវាមិនកើត គេមើលងាយ ជ្រុលជាទៅហើយ ធ្វើខ្លួនឲ្យឡូយឆាយបន្តិច ឲ្យដឹងថាថេហ្យុង ហ្វាសៀរ៍ មិនមែនក្មេងអត់ពីនាយរស់មិនកើតទេ គេរស់បានហើយថែមទាំងល្អទៀត។

«ជុងហ្គុក អេដ្រាណាដូរ៍» បបូរមាត់ស្តើងពណ៌ផ្កាឈូកបង្ហើបហៅឈ្មោះបុរសសង្ហានៅលើអេក្រង់ទូរស័ព្ទតិចៗ ស្របនឹងគំនិតដ៏មហាអស្ចារ្យមួយរំលេចឡើងក្នុងខួរក្បាលក្មេងប្រុសអាយុ18ឆ្នាំដែលចិត្តខ្លាំងមហាសែនខ្លាំង សុខចិត្តចុះចេញពីផ្ទះដើម្បីស្នេហា ចុងក្រោយត្រូវគេបោកលុយអស់ពីខ្លួន ហើយការប្រពន្ធបញ្ឈឺទៀត!

«ខ្ចីលុយគេទិញពេជ្រ មួយថ្ងៃសិនក៏បាន»គិតឃើញភ្លាម ថេហ្យុងស្រវ៉ារត់ចូលបន្ទប់ទឹក ងូតទឹកប្ដូរសម្លៀកបំពាក់ភ្លែត ដ្បិតម៉ោងក៏ជាង8យប់ដែរហើយ ដូច្នេះ ជុងហ្គុក ក៏ប្រហែលជានៅកាស៊ីណូដូចគ្នា។

♧កាស៊ីណូ
វត្តមានរបស់ក្មេងប្រុសរាងតូចច្រឡឹងគួរឲ្យចង់ក្រសោប បង្ហាញខ្លួនឡើង នៅក្នុងចំណោមមនុស្សរាប់សិបនាក់ដែលកំពុងឈ្លក់វង្វេងនឹងការលេងល្បែងស៊ីសង ខ្លះទៀតសឹងនឹកយកល្បែងជាអាជីពទៅហើយ។ ថេហ្យុងអើតក្បាលក្រឡេកចុះឡើងដើម្បីរកមនុស្សសាកសួរព័ត៌មាន ប្រញាប់បានចេញពីកន្លែងអួរអាប់នេះ ឱ្យគេនៅទីនេះកន្លះម៉ោងទៀត ថេហ្យុងស្ទះខ្យល់ស្លាប់មិនខាន។ ក្រឡេកទៅគន្លៀតជញ្ជាំងបន្តិច ថេហ្យុងក៏បានឃើញបុរសម្នាក់ឈរជ្រែងហោប៉ៅ ទំនងជាអ្នកមើលការខុសត្រូវនៅកន្លែងនេះ។

«អេលោក! ចៅហ្វាយលោកនៅទេ?» ថេហ្យុងធ្វើភ្នែកភ្លឹសៗ សួរដូចក្មេងវង្វេងម៉ែ។

Mafia FiancéWhere stories live. Discover now