ភាគទី៣:មនុស្សរឹងទទឹងដូចជាថេយ៍ សមជាមួយមនុស្សផ្តាច់ការដូចជាខ្ញុំ!

125 10 1
                                    

ថេហ្យុងអង្គុយត្រង់ខ្លួន សម្លឹងមើលម្រាមដៃរបស់ខ្លួនដែលត្រូវជុងហ្គុកពាក់ចិញ្ចៀនឲ្យទាំងសញ្ញាសួរលោតពេញខួរក្បាល។ តើគេកំពុងយល់សប្តិមែនទេ? ឬគេស្រមើស្រមៃពេក?
«លោ...លោក~» បបូរមាត់ស្តើងបង្ហើបហៅសព្វនាមរបស់បុរសចំពោះមុខ ទាំងបេះដូងលោតញាប់ប្រាប់មិនត្រូវ។ បើសួរថាអារម្មណ៍គេពេលនេះបែបណា ថេហ្យុងក៏មិនដឹងដូចគ្នា ព្រោះគេនៅវិលវល់នៅឡើយ។

«ប្តូរពីលោកមកជាបងក៏បាន ខ្ញុំមិនប្រកាន់ទេ» ជុងហ្គុកខ្សឹបដាក់ត្រចៀកថេហ្យុងស្រាលៗ ធ្វើឲ្យរាងតូចប្រែជាអៀនខ្មាសនឹងនាយជាខ្លាំង គុម្ពត្រចៀកទាំងសងឡើងក្រហមងាំង ថ្ពាល់ដែលផាត់ពណ៌ផ្កាឈូកស្រាលក៏ឡើងក្រហមគួរឲ្យចង់ខាំគ្រញិច ព្រោះតែកម្តៅដែលភាយមកពីខាងក្នុង។

«កុំមកលេងសើចនឹងខ្ញុំ»ដៃតូចៗរុញទ្រូងមាំឲ្យខិតចេញពីខ្លួន ទាំងខឹងបន្តិច អៀនបន្តិច ជុងហ្គុកនៅយប់មិញ និងជុងហ្គុកនៅពេលនេះខុសគ្នាស្រឡះ។

«ថេយ៍មិនពេញចិត្តទេអ្ហេះ?» ឃើញអាកប្បកិរិយាថេហ្យុងបែបនេះជុងហ្គុកសម្តែងការអាក់អន់ចិត្តជាខ្លាំង ចិញ្ចៀនមួយវង់នេះនាយធ្វើជាពិសេសសម្រាប់ថេហ្យុង រាងតូចមិនឆ្ងល់ទេឬ ហេតុអ្វីទំហំវាត្រូវនឹងម្រាមដៃខ្លួនឥតខ្ចោះបែបនេះ?...

«លោកមិនមែនជាអនាគតស្វាមីខ្ញុំផង ខ្ញុំទទួលម្តេចបាន?រវាងពួកយើងទាំងពីរក្រៅពីម្ចាស់បំណុល និងកូនបំណុល គ្មានអ្វីជិតស្និទ្ធគ្នាសូម្បីបន្តិច» ចិញ្ចៀននេះស្អាតណាស់តែគេទទួលមិនបានមែន ព្រោះក្រៅពីម្ចាស់លុយនិងកូនបំណុល ពួកគេគ្មានទំនាក់ទំនងអ្វីពិសេសឡើយ។ ថេហ្យុងពោលឡើងទាំងញញិមស្ងួត ហេតុអីសុខៗគេចង់បានចិញ្ចៀនមួយវង់នេះ ឆ្កួតហើយមែនទេ ជុងហ្គុកចង់លេងសើចនឹងគេមែនទេ? ចុះហេតុអ្វីអារម្មណ៍គេប្រាប់ថាគ្រប់យ៉ាងជាការពិត ស្គាល់ជុងហ្គុកមិនបានមួយថ្ងៃស្រួលផងគេធ្លាក់ក្នុងអន្លង់ស្នេហ៍ងាយយ៉ាងនេះឬ? ថេងហ្យុង ហ្វាសៀរ៍!

« ថេយ៍»

« យកចិញ្ចៀនលោកទៅវិញចុះ» ថេហ្យុងនិយាយឡើងបម្រុងនឹងដោះចិញ្ចៀនប្រគល់ឲ្យរាងក្រាស់វិញតែត្រូវជុងហ្គុកចាប់ដៃឃាត់

Mafia FiancéWhere stories live. Discover now