ភាគទី៤: ចោរផ្លោះរបង...

124 12 1
                                    


+កំពង់ផែ
ជុងហ្គុកដើរឆ្វែលចុះឡើងពេញកប៉ាល់ដឹកទំនិញរបស់ខ្លួនដើម្បីពិនិត្យមើលគុណភាពទំនិញមុននឹងដឹកបញ្ជូនទៅឲ្យឈ្មួញផ្សេងទៀតដែលទទួលទៅលក់បន្តដោយការប្រុងប្រយ័ត្ន ចៀសវាងការនាំចេញទំនិញគ្មានគុណភាពទៅឲ្យដៃគូរបស់ខ្លួន ធ្វើឲ្យខាតប្រយោជន៍ធំ។ ទំនិញជើងនេះជាប្រភេទស្រាក្រហម ដែលផលិតនៅរោងចក្ររបស់នាយផ្ទាល់ក៏ដូចជាផ្សំរូបមន្តដោយជុងហ្គុកដូចគ្នា។ វាមានរសជាតិស្រាលស្រទន់ពេលផឹកចូលទៅក្នុងមាត់ ហើយក៏មិនពិបាកលេបសាកសមបំផុតសម្រាប់ការទទួលភ្ញៀវនៅតាមកម្មវិធីផ្សេងៗ។

« បញ្ជូនចេញបានហើយ» សម្លេងមាំបង្គាប់ឡើងមុននឹងកូនចៅដែលមានភារៈជាអ្នកដឹកជញ្ជូនឱនគំនាប់ធ្វើតាមបញ្ជា។ ជុងហ្គុកបន្តឈរសម្លឹងមើលកប៉ាល់របស់ខ្លួនចេញទៅឆ្ងាយគួរសម ជាមួយនឹងទូកជំនួយប្រមាណ១០គ្រឿង ទើបនាយត្រឡប់មកកាន់ឡានដើម្បីធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញ។

«អញ្ជើញចៅហ្វាយ» វីលជាមនុស្សជំនិតបើកទ្វារឡានហើយរួចជាស្រេច មុននឹងស្តីឡើង

« ប្រាប់ឲ្យអ្នកផ្សេងទៀតទៅសម្រាកចុះ មិនបាច់ឲ្យគេតាមយើងទេ» ជុងហ្គុកនិយាយឡើងបន្ទាប់ពីឡើងឡានរួច តែវីលក៏ទទួលស្តាប់ទាំងស្ទាក់ស្ទើរ

«ធ្វើបែបនេះមិនបានទេចៅហ្វាយ ចៅហ្វាយនឹងអាចមានគ្រោះថ្នាក់ទាន» វីលប្រកែកឡើងដោយក្តីបារម្ភ ព្រោះជុងហ្គុកមានសត្រូវគ្រប់ទិសទី ប្រហែសមិនបានឡើយ ពួកវាអាចនឹងឆ្លៀតឱកាសនេះមកសម្លាប់ចៅហ្វាយរបស់នាយក៏ថាបាន។

« ធ្វើតាមបញ្ជាយើង ឬក៏ចង់ឲ្យយើងដេញឯងចោលម្នាក់ទៀត» ក្រសែភ្នែករបស់អេដ្រាណាដូរ៍ មុតដូចជាកាំបិត ធ្វើឲ្យវីលត្រូវតែស្របតាមលែងហ៊ានប្រកែក

« មិនដូច្នេះទេចៅហ្វាយ ចាត់ទុកថាសម្តីមុននេះខ្ញុំមិនបាននិយាយទៅចុះ» វីលញញិមមិនសម មុននឹងបង្វែរស្ថានការណ៍ ហើយផ្តល់ដំណឹងឲ្យអ្នកផ្សេងទៀតទៅសម្រាកតាមបញ្ជា តែក៏មិនភ្លេចបង្កប់ក្រុមសម្ងាត់មួយក្រុមឲ្យតាមការពារពីក្រោយផងដែរ។

+តាមផ្លូវធ្វើដំណើរ
« បើកទៅផ្ទះថេហ្យុងទៅ» ប្រាប់ហើយ ជុងហ្គុកក៏សម្ងំបិទភ្នែកទម្រេតខ្លួនទៅលើកៅអីឡាន ដើម្បីឆ្លៀតសម្រាកខ្លួនបន្តិច។ វីលមិនហ៊ានរំខាន បានត្រឹមតែបង្វែរចង្កូតឡាន តម្រង់ទៅកាន់ផ្ទះរបស់ថេហ្យុងតែប៉ុណ្ណោះ។

You've reached the end of published parts.

⏰ Last updated: Feb 16 ⏰

Add this story to your Library to get notified about new parts!

Mafia FiancéWhere stories live. Discover now