ភាគទី២: សុំផ្ញើចិញ្ចៀនលើម្រាមដៃនាងដែលទំនេររបស់អូន<33

129 14 0
                                    

ក្រដាសឯកសារមួយសន្លឹក ត្រូវទម្លាក់ចុះចំពោះមុខថេហ្យុង ធ្វើឲ្យក្មេងខ្លះ ប្តូរទឹកមុខមកជានឹងធឹងវិញមួយប៉ប្រិចភ្នែក។

«បំពេញឈ្មោះឯង រួចស៊ីញ៉េទទួលតាមកិច្ចព្រមព្រៀង លុយ50ម៉ឺន នឹងវេរចូលគណនីរបស់ឯង»

«តែខ្ញុំចង់បានលុយសុទ្ធ»

«ល្ងង់»

«លោកថាម៉េច?»

«ថាក្មេងឯងវាល្ងង់ មិនយល់ការណ៍ យកលុយសុទ្ធទៅគិតថាឯងយកទៅដល់ផ្ទះបានអ្ហេះ? ឬចង់ឲ្យគេប្លន់សម្លាប់ចោលតាមផ្លូវ?» ជុងហ្គុកដែលមិនចូលចិត្តនិយាយបកស្រាយ បែរមកអង្គុយពន្យល់ក្មេងចំពោះមុខទាំងឈឺក្បាល ក្មេងស្អីអ៊ីចេះ? ធ្វើល្ងង់ៗបែបហ្នឹងតើ ទើបត្រូវអាសង្សារចាស់នោះបោកប្រាស់ស្រួលណាស់។

«ឆឺស ខ្ញុំដឹងហើយថាលោកឆ្លាត មិនបាច់ដៀលទេ» ថេហ្យុងតបទាំងភ្នែកកំពុងអានកិច្ចសន្យា រហូតមកដល់លក្ខខណ្ឌដែលជុងហ្គុកបានដាក់
ខទី1 ភាគី ក មានសិទ្ធិតាមឃ្លាំមើលភាគី ខ រហូតដល់បំណុលត្រូវបានសងរួចរាល់
ខទី២ ភាគី ខ ពុំមានសិទ្ធិប្រកែកជាមួយសំណើណាមួយរបស់ភាគី ក ឡើយក្នុងអំឡុងពេលបំណុលពុុំទាន់សងរួចរាល់

«លោក ខទី២ នេះខ្ញុំមិនទទួលទេ» ថេហ្យុងប្រកែកញ៉ាងភ្លាម“គ្មានសិទ្ធិប្រកែក" អ៊ីចឹងអ្ហេះ?  ចុះបើជុងហ្គុកបែកគំនិត ចាប់គេលក់វិញនោះ អត់ទេៗ បើជុងហ្គុកស្រាប់តែរោគចិត្ត ចាប់គេទៅធ្វើបាបរាងកាយ ថាមិនត្រូវដែរ ពួកម៉ាហ្វៀនេះ ក្នុងខួរក្បាលគេមិនដឹងផ្ទុកគំនិតអាក្រក់អ្វីខ្លះ ហ៊ើយ!មិនអាចទេៗ គិតដល់ណាហើយ ថេហ្យុង ហ្វាសៀរ៍ តែយ៉ាងណាក៏ដោយចិត្តមនុស្សមើលមិនឃើញទេ គេត្រូវបដិសេធទើបបាន

« មិនទទួលមិនបាច់យកលុយទេ ហើយចេញទៅវិញចុះ អញ្ជើញ» ត្រជាក់ពេកហើយទេដឹង?នាយបដិសេធគេទាំងកំពុងញញឹមជាប់ ហាក់មិនអាណិតក្មេងកម្សត់សោះឡើយ។

«ខ្ញុំ...ខ្ញុំទទួលក៏បាន» សង្ឃឹមថាការសម្រេចចិត្តមួយពេលនេះ ត្រឹមត្រូវទៅចុះ
“ខទី3 ភាគី ខ ត្រូវសងប្រាក់មកកាន់ភាគី ក វិញតាមរយៈពេលកំណត់“ ៣ថ្ងៃ" ជាកំហិត ករណីភាគី ខ មិនគោរពតាមកិច្ចសន្យា ភាគី ក មានសិទ្ធិសម្រេចការទាមទារសំណងគ្រប់យ៉ាងពីភាគី ខ រួមទាំងជីវិតរបស់ភាគី ខ"

Mafia FiancéWhere stories live. Discover now