បាទត្រូវហើយប៉ុន្តែលោកPoohមិនបាននៅក្រោមអំណាចគ្រួសាររបស់ចា៎ហ្វាយឡើយព្រោះថាលោកPoohនេះណាទាំងអំណាចនិងឥទ្ធិពលក៏ជិតស្មើនិងចា៎ហ្វាយផងដែល"ចំណែកPavelក៏មិនបាននិយាយអីច្រើនទៀតដែលនាយពិតជាចង់ដឹងរឿងដែលទាក់ទងនិងក្មេងម្នាក់និងខ្លាំងណាស់ក៏ប្រើឪ្យNatទៅសើបប្រវត្ដរូបរបស់ក្មេងនិងបន្ថែមទៀត
"យើងប្រាកដជាបានជួបគ្នាមិនខានទេក្មេងតូច"នាយពោលរួចក៏ដើរចេញទៅឪ្យកូនចៅរៀបចំឡានដើម្បីចេញទៅមើលក្រុមហ៊ុនដែលត្រូវបានបំផ្ទុះ________________________
កាយតូចច្រឡឹងអង្គុយក្រេមស្រាក្រហមមុខមាត់ញញឹមទាំងពិសពុលសម្លឹងទៅមើលទ្វាហាក់ដូចជាកំពុងតែរង់ចាំអ្នកណាម្នាក់យ៉ាងអីចឹងមួយសន្ទុះក្រោយមកក៏មានសម្លេងគោះទ្វាសុំការអនុញ្ញាតចូលមកខាងក្នុងវារឹតតែធ្វើឪ្យកំលោះMafiaតូចរបស់យើងរឹកតែញញឹមលើសដើម
"ចូលមក"សម្លេងស្រួយស្រេះបន្លឺឡើងយ៉ាងពិរោះជាការអនុញ្ញាតឪ្យអ្នកខាងក្រៅចូលមកហើយក៏ប្រែលមុខទៅមាំភ្លាមៗព្រោះថាអ្នកដែលចូលមកគឺជាមនុស្សដែលខ្លួនមិនចង់ជួប
"យ៉ាងមិចហើយអាកូនជើងល្អឯងដឹងទេថាឯងបានធ្វើអីខ្លះ"លោកkinnដែលត្រូវជាប៉ាបង្កើតរបស់poohដើរចូលមកស្រែកថាឪ្យPoohទាំងកំហឹងខឹងនិងកូនប្រុសខ្លួនឯងធ្វើអ្វីមិនចេះគិតទាល់តែសោះ
"ខ្ងុំចង់ធ្វើស្អីក៏ដោយវាក៏ជារឿងរបស់ខ្ងុំមិនទាក់ទងអីនិងលោកនោះទេកុំមករវល់"Pooh ក៏មិនណយដែលស្រែកតបទៅវិញដោយមិនកោធក្រែងលោកkinnដែលជាឪពុកទាល់តែសោះ
"តែឯងជាកូនរបស់យើង!រឿងអីដែលយើងរវល់មិនបាន"មិនឪ្យចាញ់ចិត្ដលោកkinnក៏តបទៅវិញភ្លាមៗមិនឪ្យចាំយូរ
"ជាកូនរបស់លោកចឹងហ៎!មិនគិតថាវាកំប្លែងពេកទេលោកនៅមានមុខមកតាំងខ្លួនជាប៉ារបស់ខ្ងុំទៀតហ៎ចាប់តាំងពីរថ្ងៃដែលលោករត់ទៅចោលខ្ងុំនិងម៉ាក់ហើយទៅរស់នៅជាមួយគ្រួសារថ្មីរបស់លោកមកខ្ងុំលែងចាត់ទុកលោកជាប៉ារបស់ខ្ងុំទៀតហើយ"ក្ដីឈឺចាប់ដែលបង្ហាញនៅក្នុងកែវភ្នែកវាបញ្ជាក់ច្បាស់ណាស់ថាគេពិតជាស្អប់ខ្ពើមឪពុកខ្លួនឯងខ្លាំងណាស់ប៉ុណ្ណាដែលទុកម្ដាយរបស់គេចោលហើយទៅរៀបការជាមួយប្រពន្ធថ្មីធ្វើឪ្យម្ដាយគេគ្រាំគ្រាចិត្ដរហូតដល់ស្លាប់ចំណែកគេវិញត្រូវរស់នៅម្នាក់ឯងតែលតោលធ្វើជាក្មេងអនាថាមនុស្សជាច្រើនស្អប់ខ្ពើមមើលងាយកុំតែបានគ្រួសារត្រកូលCharinទទួលគេចិញ្ចឹមជាកូនធម៌កុំអីពេលនេះគេត្រូវធ្វើជាក្មេងអនាថាបន្ដទៀតបាត់ហើយ

YOU ARE READING
My Mafia Boy ⛓️
Historia CortaPooh ជាមេMafiaដែលគួរឪ្យខ្លាចនិងមានអំណាចបំផុតនៅក្នុងប្រទេសថៃចំណែកPavelគឺជាCEOនៅក្នុងក្រុមហ៊ុនធំជាងគេនៅក្នុងប្រទេសថៃដែមានមុខចំនួនធំៗជាច្រើននៅក្នុងដៃថែមទាំងជាអ្នកស្នងមរតកនៅក្នុងត្រកូល Nattawinដែលជាត្រកូលដែលមានឥទ្ធិពលបំផុតសូម្បីតែពពួកមេMafiaធំៗក្នុងប្រទ...