My Mafia Boy Ep5

243 11 1
                                    

"ហិហិ យើងដឹងហើយ Bey beyទៅរៀបចំខ្លួនសិនហើយណាមិត្ដ"គ្រាន់តា៎យាយរួចរត់ត្រុយឡើងកាំជណ្ដើរលោតផ្លោះដូចកូនក្មេងធ្វើឪ្យអ្នកមើលពីក្រោមគាំង

"ហេុីយ អញនៅមុខគេមុខឯងចរឹកចេញមកឡើងកាចឃោឃៅសមជាមេ Mafia ពិតៗតែតាមពិតចរឹកដូចទឹកកន្លះក្អមK'poohអើយk'pooh"Benz មានការហួសចិត្ដនិងមិត្ដម្នាក់នេះជាខ្លាំងនៅមុខគេឡើងកាចឃោឃៅឈាមត្រជាក់តែធាតុពិតវិញមិនបាច់យាយជាងក្មេងបីរខួបទៀត

_______________________________

+កាត់មកមើលក្លឹបធំជាងគេមួយកន្លែងកណ្ដាលទីក្រុង


កំលោះសង្ហាវ័យ27ឆ្នាំដើរចូលក្នុងក្លឹបយ៉ាងសង្ហាមុខមាំមិនខ្ចីញញឹមដាក់អ្នកណាដើរសំដៅទៅជាន់Vipខាងលើដែលមានមនុស្សពីរនាក់អង្គុយរង់ចាំរួចជាស្រេច

"ពួកឯងមកចាំយើងយូរនៅអាGarfieldអាBible"Pavel សួរឡើងតិចៗហើយដាក់គូទអង្គុយគងទាក់ខ្លាទាញស្រាផឹកធ្វើមិនដឹងមិនខ្ចីមើលមុខកំពូលមិត្ដទាំងពីរ

"អត់យូរអីម៉ាតិចត្រឹមតា៎1ម៉ោងនិង"Garfield& Bible ស្ដីរឡើងព្រមគ្នារួចក៏សម្លក់ទៅកាន់អ្នកដែលអង្គុយផឹកស្រារទាំងខឹងចិត្ដខ្លួនឯងអ្នកតេណាត់គេមកផឹកម៉ោង7:30នាទីតែបែលជាមកម៉ោង8:30នាទីខកការណាត់ឡើងមួយម៉ោងហើយមកធ្វើចរឹកឡូយទៀតហាសចង់តែហក់ធាក់ឪ្យបាក់កតា៎

"គឺមកពីរយើងរវល់ដោះស្រាយរឿងក្រុមហ៊ុនចឹងហើយបានជាយូរគិតទៅគួរឪ្យម៉ួម៉ៅខ្លាំងណាស់"Pavel នាយតបទៅមិត្ដទាំងក្ដៅចិត្ដរួចក៏លើកស្រារយកមកផឹកទៀតទាំងមុខមិនរីកដដែលព្រោះនៅមិនទាន់អស់ចិត្ដនិងក្រុមហ៊ុនរួមទាំងរឿងក្មេងខ្លះទៀត

"រឿងក្រុមហ៊ុនដែលឯងនិយាយនិងគឺជាក្រុមហ៊ុនដែលត្រូវបានក្មេងទើបតែធំនោះកម្ទេចចោលមែនទេ ហាសហា"Garfield គ្រាន់តែឮសើចចង់ជ្រុះធ្មេញមិននឹកស្មានថាមនុស្សដូចជាមិត្ដគេមកត្រូវកូនក្មេងទើបតែធំធ្វើឪ្យខឹងដល់ថ្នាក់មកគុយលើកស្រារផឹកមុខមិនរីកចឹងសោះ

"តែយើងថាបើទម្ពក់មិនទៅព្នៅក៏វាមិនមកដែលបើឯងមិនធ្វើអីក្មេងទេក៏ក្មេងមិនមកកម្ទេចក្រុមហ៊ុនឯងចោលបែបនេះដែល ហាសហា"Bible សើចខ្លាំងៗចំអកទៅអ្នកជាមិត្ដឡើងគ្នាចង់ខឹងថែមមួយកំរឹតទៀតនេះបានហៅថាកំពូលមិត្ដមែនមិត្ដនោះគ្នាឡើងខឹងបែលជាមកនាំគ្នាសើចសប្បាយចិត្ដទៅវិញអាណិតPavelខ្លោចចិត្ដដែលមានមិត្ដដូចជាGarfield& Bible

My Mafia Boy ⛓️Where stories live. Discover now