+6:00Am
ព្រះអាទិត្យក៏ចាប់រះឡើងធ្វើឲ្យមនុស្សគ្រប់គ្នាងើបទៅធ្វើអាជីវកម្មរាងៗខ្លួន
តឺង តឺង
សំឡេងនាឡិកាក៏បន្លឺឡើងធ្វើឲ្យអ្នកកំពុងគេងត្រូវក្រោកឡើងទោះឈឺផ្នែកខាងក្រោមខ្លាំងក៏គេត្រូវតែងើបដូចគ្នា រាងតូចបែរភ្នែកមើលជុំវិញបន្ទប់ពីរគេមិនឃើញនាយសូប៊ីនសោះ គេទៅណាទៅ?<ចំណែកសូប៊ីនគេងើបមកបន្ទប់គេតាំងពីរម៉ោង5ភ្លឺ ឯណោះ>គេមិនគិតច្រើនប្រឹងងើបទៅសម្អាតខ្លួនទាំងលំបាក បន្ទាប់សម្អាតខ្លួន ស្លៀកពាក់រួចគេក៏ដើរមកតុសម្អាង ក៏ឃើញកូន note មួយនិងមានថ្នាំផងដែរ
សារក្នុង note *នេះជាថ្នាំបំបាត់កាឈឺចាប់ សង្ឃឹមថាឯងកុំខឹងពូណា!យ៉ុងជុងបើចង់ឲ្យពូទទួលខុសត្រូវ ពូ okay គ្រប់យ៉ាងពូមិនចង់ បំផ្លិចបំផ្លាញអនាគតឯងឡើង
ពីពូ សូប៊ីន*បន្ទាប់ពីឃើញសំបុត្រនោះហើយរាងតូចញញឹមញ្ចឹប សូប៊ីនបុរសល្អជាងនេះឬ?គេមិនគិតច្រើនក៏បន្តរៀបចំខ្លួនរួចធ្វើដំណើរទៅខាងក្រោម
"morning អាប៉ាមីន ប៉ាហ្គុក"គេដើរចុះមកឃើញប៉ាអាប៉ាគេនៅចាំញាំបាយជុំគ្នាស្រាប់
"សុំទោសដែរឲ្យអាប៉ានិងប៉ាចាំយូរ"
"មិនអីទេកូន!អង្គុយចុះមកអាលបានញាំបាយចូលធ្វើការដំបូងផង"ជីមីន
"មែនហើយកូនទោះជាយើងមានថ្នាក់ធំជាងគេយើងក៏មិនត្រូវទៅយឺតដូចគ្នា"ជុងហ្គុកនិយាយប្រាប់កូនបន្ថែមទោះយើងជាមេគេឬប្រធានគេយើងត្រូវទៀងទាត់គ្រប់ពេលមិនមែនថាយើងធំជាងគេហើយចាំតែកូនចៅធ្វើនោះទេ
បន្ទាប់ពីញ៉ាំបាយជុំគ្រួសាររួចពួកគេទាំងបី ក៏បន្តដំណើរទៅក្រុមហ៊ុន បើនាយប៊ីនវិញមកដល់តាំងពីប្រលឹមឯណោះព្រោះចង់គេចមុខរាងតូចផង
មកដល់ក្រុមហ៊ុនបុគ្គលិកចេញមកស្វាគមន៍គេយ៉ាងច្រើន ដើម្បីមើលមុខកូនលោកអគ្គនាយកផង មើលចុះស្រស់សង្ហារដូចប៉ានិងអាប៉ាគេមិនខុស ធ្វើឲ្យបុគ្គលិកស្រីលង់គេស្ទើរគ្រប់គ្នា មនុស្សអីស្អាតសង្ហារយ៉ាងនេះ?