ជាgay

161 4 1
                                    

    នៅពេលព្រឹកព្រលឹមនារដូវត្រជាក់ ផ្ទៃមេឃប្រែអូលអាប់ជុំជិតទៅដោយពពកបាំងបាត់ពន្លឺព្រះអាទិត្យមិនឲ្យជះពន្លឺមកលើដីបានដែលធ្វើឲ្យអាកាសធាតុចុះត្រជាក់និងមានព្រិលធ្លាក់មកជាច្រើនកោះករពេញផ្ទៃប្រទេស

បើក្រឡេកមកមើលមន្ទីពេទ្យធំមួយនៅកណ្ដាលទីក្រុង បើទោះជាមេឃចុះត្រជាក់ខ្លាំងយ៉ាងណាក៏ដោយក៏គ្រូពេទ្យជាច្រើនមិនបានឈប់សម្រាកនោះឡើយ ទ្រនិចនាឡិកាលោតជិតដល់ម៉ោងធ្វើការភ្លាមគ្រូពេទ្យក៏ចាប់ផ្ដើមធ្វើដំណើរមកធ្វើការជាបណ្ដើរៗតាមតួនាទីរបស់ពួកគេរៀងៗខ្លួន។ ក្នុងនាយកម្លោះរាងស្ដើងម្នាក់ដែលកំពុងរៀបចំឥវ៉ាន់ចុះពីរថយន្តរបស់ខ្លួនដោយស្លៀកពាក់នៅអាវក៏ក្អមខ្មៅក្រាស់ដើម្បីទប់ទល់និងភាពត្រជាក់នៅខាងក្នុងជាមួយនិងឯកសណ្ឋានជាគ្រូពេទ្យពីខាងក្រៅ។ នាយកម្លោះដើរចេញពីចំណតរថយន្តដោយភ្ជាប់ជាមួយកាបូបធ្វើមកជាមួយធ្វើដំណើរចូលទៅក្នុងមន្ទីពេទ្យ តែក៏ប្រទាក់ភ្នែកជាមួយហាងកាហ្វេមួយកន្លែងដែលនៅជាប់មន្ទីពេទ្យតែម្ដង

"នៅសល់15នាទីទៀតតើ!!!!"នាយកម្លោះលើកនាឡិកាដែលនៅជាប់និងដៃមកមើលឃើញថានៅសល់ពេល មិនបង្អង់យូរក៏នាំរាងកាយតូចស្ដើងសម្ដៅទៅហាងកាហ្វេនោះ

*ទ្រឺង!!!!!!!!*"សួរស្តី!!!!!!"សម្លេងកណ្តឹងបន្លឺឡើងហាក់បញ្ជាក់ឲ្យបុគ្គលិកក្នុងហាងបានដឹងថាកំពុងមានភ្ញៀវចូលមក

"បាទ...."

"ត្រូវការអ្វីដែរបាទ!!!!!"

"សុំកាហ្វេក្ដៅនិងsandwichមួយមក"

"បាទសូមរងចាំបន្តិចណា!!!!!"នាយជាបុគ្គលិកពោលទាំងសម្លេងស្រទន់ព្រមទាំងស្នាមញញឹមចំណែកនាយតូចក៏មិនបានឆ្លើយអ្វីទៀត ភ្នែកក៏ចាប់ផ្តើមងាកទៅមើលអ្វីផ្សេងកំដរការរងចាំទាំងអាការ:ដូចជាភ័យៗយ៉ាងមិចមិនដឹង

"បន្ទាប់ពីបាត់មុខអស់ជាច្រើនថ្ងៃ តើបងអាចផ្ដល់ចម្លើយមកឲ្យខ្ញុំបានឬនៅ?!!!!!"នៅពេលឃើញគេស្ងាត់បែបនេះនាយកម្លោះជាបុគ្គលិកក៏ចាប់វាចាឡើងម្ដងទៀតហាក់ដាស់ស្មារតីនាយតូចឲ្យភ្ញាក់ក្រញាងងាកមើលមុខនាយទាំងព្រិចភ្នែកញាប់ៗ

❄️🌷The starting point of our love ❄️🌷Where stories live. Discover now