*មន្ទីរពេទ្យ*
នៅបន្ទប់សម្រាកព្យាបាលVIPមួយបានបង្ហាញឲ្យឃើញពីសកម្មភាពលោកគ្រូពេទ្យកម្លោះគីមថេយ៉ុងកំពុងតែជួយក្មេងស្រីតូចជនពិការម្នាក់ធ្វើលំហាត់ប្រាណជើងនិងបង្រៀននាងដើរដើម្បីឲ្យនាងឆាប់បានជាមកវិញ
"យ៉ាងមិចហើយឈឺទេ!!!!?"ថេយ៉ុងពោលសួរឡើងតិចៗខណ:ពេលដែលនាយកំពុងកាន់ដៃនាងតូចឲ្យក្រោកពីលើរទេះរុញ
"គឺឈឺតិចៗទេ!!!!!"
"ល្អណាស់ អូនទ្រាំបានពិតទេ?"
"ចា៎ទ្រាំបាន.."ឮបែបនេះហើយថេយ៉ុងក៏ប្រលែងដៃនាងតូចឲ្យឈរខ្លួនឯងហើយនាយក៏ទៅឈរប្រហែល2ជំហានពីនាងរួចទើបនិយាយ
"បើចឹងដើរមកតិចៗមក បងនិងចាំអូននៅទីនេះ....កុំភ័យអីបងជឿថាអូនអាចធ្វើបាន"ថេយ៉ុងបោះដៃឲ្យនាងដើរមករកខ្លួនទាំងញញឹមនិងនិយាយផ្ដល់កម្លាំងចិត្តឲ្យនាងជាហូរហែ
នាងតូចខ្ចឹបមាត់ដកដង្ហើមចេញបន្តិចទើបសម្រេចចិត្តដើរតិកតាក់ៗសម្ដៅមករកនាយតូចចំណែកថេយ៉ុងក៏លេចស្នាមញញឹមចេញមកទាំងសប្បាយចិត្តបើទោះជានាងតូចមិនទាន់ដើរបានល្អតែការលិតខំព្យាយាមព្យាបាលរបស់នាយក៏មិនអាសាបង់នោះឡើយ
"យ៉េស!!!!!ល្អណាស់ទីបំផុតអូនធ្វើបានហើយ!!!!"បន្ទាប់ពីដើរអស់ពេលយូរគួរសមនាងតូចក៏ដើរមកចាប់ដៃថេយ៉ុងបានទាំងសប្បាយចិត្តដល់ថ្នាក់រលីងរលោងចេញដឹងភ្នែក
"ហ្ហឹកៗ!!!!ខ្ញុំ..ខ្ញុំអាចដើរវិញបានហើយបងប្រុសថេយ៉ុង!!!! ហ្ហឹកៗ!!!!!បងប្រាប់ខ្ញុំមកថាវាមិនមែនជាការយល់សប្ដិទេមែនទេបង"នាងតូចយំហូរចេញមកព្រោះរំភើបពេក ថេយ៉ុងឃើញបែបនេះក៏ចូលទៅអោបនាងតូចជាប់និងទ្រូងក្នុងចិត្តគេក៏រំភើបមិនចាញ់នាងដែរ
"អត់ទេអូនមិនបានយល់សប្តិទេអូនពូកែណាស់ដឹងទេ!!!នេះបើបងប្រុសអូនបានដឹងរឿងមិនដឹងគេរំភើបយ៉ាងណាទេ"
"ពិតមែនហើយហិៗខ្ញុំពិតជាចង់ឲ្យបងប្រុសបានឃើញខ្ញុំដើរវិញបានណាស់"
"ហុឹសបើចឹងអូនត្រូវខំប្រឹងហាត់ដើរឮទេមិនយូរទេអូននិងដើរបានស្ទាត់មិនខាន!!!!"
YOU ARE READING
❄️🌷The starting point of our love ❄️🌷
Randomមិនថាបងជួបឧបសគ្គបែបណានៅក្នុងកាល:ទេស:បែបណានោះទេក៏អូននៅឈរពីក្រោយចាំគាំទ្របងជានិច្ច និពន្ធដោយEunnieJay{05_01_2024}