គឺចង់សម្លាប់មនុស្ស

63 4 0
                                    

  ភ្លេចៗថ្ងៃរសៀលបាត់ទៅហើយ តាមការណាត់នាយតូចជីមីនក៏សុខចិត្តឃ្លាការងារជាច្រើនដើម្បីចាំជួបអ្នកម្ខាងទៀតបើទោះជាក្នុងចិត្តមិនសូវជាចង់ជួបក៏ដោយ

"សួស្តី!!!!"បានបន្តិចក៏មានបុរសមាឌធំមាំម្នាក់ស្លៀកពាក់សមសួនទំនងជាអ្នកធ្វើការងារធំក៏ដើរចូលមកក្នុងបន្ទប់ធ្វើការរបស់នាយតូច

"បាទសួស្ដីលោកមីន!!!!!សូមអញ្ជើញអង្គុយ"នាយក្រាស់ក៏ដាក់ខ្លួនអង្គុយទល់មុខនិងជីមីនទាំងទឹកមុខរៀបស្មើរតាមចរិតរបស់នាយ

"ខ្ញុំធ្វើឲ្យលោកគ្រូពេទ្យចាំយូដែរទេ...ចៃដន្យអ្វីនៅក្រុមហ៊ុនមានបញ្ហាបន្តិចបន្តួច"

"បាទមិនអីទេ...យើងចូលសាច់ការតែម្ដងទៅ តើមួយរយៈនេះលោកមានអាការ:យ៉ាងមិចដែរ?"មិនស៉ាំញ៉ាំច្រើនជីមីនក៏ចាប់ផ្ដើមសួរនាំពីអាការ:របស់នាយកម្លោះ

"ប៉ុន្មានថ្ងៃមកនេះអារម្មណ៍របស់ខ្ញុំមិននឹងនរទេ យប់ខ្លះខ្ញុំសឹងតែមិនបានគេងផងព្រោះពេលបិទភ្នែកម្ដងៗខ្ញុំរវើរវាយឃើញរូបភាពជាច្រើនវា...វាពិបាកនិយាយណាស់តែវាតែងតែធ្វើឲ្យខ្ញុំចង់......"នាយកម្លោះឈប់ទ្រឹងលែងនិយាយតទៅទៀតហើយក៏ងើបមុខមកសម្លឹងនាយតូចដោយកែវភ្នែកចម្លែកអត់និងឲ្យនាយតូចអារមិនបាន

"ចង់អ្វីទៅលោកនិយាយមក ខ្ញុំនឹងអាចដឹងពីអាការ:របស់លោក"

"គឺចង់សម្លាប់មនុស្ស...."ចម្លើយរបស់គេធ្វើឲ្យជីមីនមានអារម្មណ៍ថាមិនស្រួលភ្លាមតែក៏ព្យាយាមធ្វើចិត្តឲ្យនឹងនរមកវិញ

នេះក៏ជាមូលហេតុចម្បងមួយដែលនាយតូចមិនសូវចង់ជួបនាយប៉ុន្មានទេព្រោះនាយជាមនុស្សមានបញ្ហាផ្លូវចិត្តដែលប្លែកជាងគេក្នុងចំណោមមនុស្សមានបញ្ហាផ្លូវចិត្តទាំងអស់ដែលនាយធ្លាប់ព្យាបាល តែដោយសារនាយឲ្យតម្លៃខ្ពស់ទៅហើយទើបខ្លួនយល់ព្រមព្យាបាលនិងធ្វើជាទីព្រឹក្សាឲ្យនាយតែម្ដងទៅ

ប៉ុន្តែចូលខ្លួនព្រឹក្សាជាមួយនាយមិនបាន3ដងផងខ្លួនក៏ចាប់ផ្ដើមយល់ថានាយជាមនុស្សគ្រោះថ្នាក់ណាស់ គេចូលចិត្តសម្លឹងមើលមកនាយដោយកាយវិការប្លែកៗអត់និងឲ្យខ្លួនមិនខ្លាចនាយមិនបាន

You've reached the end of published parts.

⏰ Last updated: Feb 11 ⏰

Add this story to your Library to get notified about new parts!

❄️🌷The starting point of our love ❄️🌷Where stories live. Discover now