នាពេលព្រឹកព្រលឹមព្រះអាទិត្យចាប់ផ្ដើមបញ្ចេញរស្មីចិញ្ចែងចិញ្ចាចមកលើផែនដីដាស់ឲ្យមនុស្សម្នាក្រោកពីដំណេកដើម្បីធ្វើកិច្ចការងាររបស់ពួកគេរៀងៗខ្លួន
ដោយឡែកអ្វីពីនាយតូចរូបស្រស់ដែលកំពុងតែលង់លក់មិនព្រមដឹងខ្លួនបើទោះជាជិតម៉ោង9ព្រឹកហើយក៏ដោយ
*ទ្រឺងៗ!!!!!!!!!*សម្លេងទូរស័ព្ទចាប់ផ្ដើមរោទ៍ឡើងបង្កជាការរំខានដល់នាយជាខ្លាំង។ ថេយ៉ុងប្រាស់ខ្លួនងើបឡើងទើបចាប់យកទូរស័ព្ទមកទទួលទាំងមិនទាន់បើកភ្នែក...
"ហាឡូ!!!!!"
"ហ្ហឹកៗ....ថេយ៉ុង!!!!ហ្ហឹកៗ ថេយ៉ុងពេលនេះយូជីនកំពុងនៅបន្ទប់សង្រោះបន្ទាន់ហើយ!!!!!"សម្លេងយំរបស់អ្នកម្ខាងធ្វើឲ្យនាយតូចស្វាងចែសរួចទើបរួសរាន់ចុះពីលើគ្រែទាំងរញីរញ័រ
"ថាមិច!!!?....អ្នក..អ្នកគ្រូស្ងប់អារម្មណ៍សិនទៅ ហើយប្រាប់ខ្ញុំមកថាពេលនេះអ្នកគ្រូនៅមន្ទីពេទ្យមួយណា"
"ហ្ហឹកគ្រូពេទ្យបានបញ្ចូនពួកយើងមកមន្ទីរពេទ្យធំនៅទីកក្រុងហើយថេយ៉ុងហ្ហឹកហ្ហឺៗឯងប្រញាប់មកៗអ្នកគ្រូធ្វើអីមិនត្រូវទេ!!!!"
"បានៗ....ខ្ញុំនិងទៅអីឡូវនេះ អ្នករងចាំខ្ញុំសិនទៅណា!!!!"ថេយ៉ុងបញ្ចប់ការសន្ទនា រួចប្រញាប់រួសរាន់រៀបចំខ្លួនទៅមន្ទីរពេទ្យដែលគេធ្វើការនោះព្រោះ ទីនោះហើយជាមន្ទីពេទ្យធំជាងគេនៅសេអ៊ូល....
*មន្ទីរពេទ្យ*
នាយតូចថេយ៉ុងដើរសម្ដៅទៅរកបន្ទប់សង្រ្គោះបន្ទាន់ទាំងដំណើរញាប់ៗស្ទើរតែរត់ទៅហើយ ក្នុងចិត្តបារម្ភពីក្មេងតូចដែលស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នោះជាខ្លាំង
"អ្នកគ្រូយ៉ាងមិចហើយ!!!!!"មកដល់មុខបន្ទាប់សង្រ្គោះបន្ទាន់ក៏ប្រទះឃើញស្រ្ដីចំណាស់ម្នាក់អង្គុយខាំដៃទាំងយំដង្ហក់មិនព្រមបាត់
"ហ្ហឹកៗ!!!!!ថេយ៉ុងទីបំផុតឯងមកហើយជួយប្អូនផងថេយ៉ុងហ្ហឹកៗ អ្នកគ្រូមិនដឹងពឹងអ្នកណាទេក្រៅពីឯង!!!!!"ស្រ្ដីចំណាស់មុខដាប់ដោយទឹកភ្នែកស្ទុះមករកគេទាំងរំភើបព្រោះក្នុងពេលនេះមានតែនាយម្នាក់គត់ដែលជាទីបង្កែកសម្រាប់គាត់និងក្មេងៗ
YOU ARE READING
❄️🌷The starting point of our love ❄️🌷
Diversosមិនថាបងជួបឧបសគ្គបែបណានៅក្នុងកាល:ទេស:បែបណានោះទេក៏អូននៅឈរពីក្រោយចាំគាំទ្របងជានិច្ច និពន្ធដោយEunnieJay{05_01_2024}