បុគ្គលិក:លោកប្រធានមានគេមករងចាំជួប...
Pete:គេមកតាំងពីកាល?
បុគ្គលិក:មកមួយសន្ទុះហើយ
Pete:ទៅធ្វើការបន្តចុះ
បុគ្គលិក:ចាស៎...
Pete:មានការអីទើបដល់ថ្នាក់រងចាំជួបឲ្យបាន???
Winner:គ្រាន់តែចង់និយាយរឿងសហការ
Pete:យើងស្ដាប់ច្រឡំមែនទេ?ឯងនេះហីដែលចង់មកសហការជាមួយយើង?
Winner:បើយើងសហការគ្នាមានតែចំណេញនិងចំណេញហេតុអីយើងត្រូវប្រជែងគ្នាដល់ម្ល៉ឹងបើយើងមិនដែលឈ្លោះគ្នាផង
Pete:យើងគិតមើលសិន!(ថាហើយក៏ដើរចេញទៅធ្វើមិនដឹង)
Way:ជំរាបលាលោក...
Winner:ឈប់សិន..លេខាថ្មីរបស់លោកpeteមែនទេ?
Way:បាទបងប្រុស...(មើលមុខគ្នាទៅវិញទៅមក)
Winner:ឯងធ្វើបានល្អណាស់ប្អូនប្រុស..
-តាមពិតទៅwayមិនមែនជាកូនកំព្រានោះទេគេមានបងប្រុសបង្កើតម្នាក់នោះគឺwinnerប៉ុន្តែwayកើតនៅក្រៅប្រទេសរស់នៅក្រៅប្រទេសរហូតដល់អាយុ20ឆ្នាំទើបត្រឡប់មកប្រទេសថៃវិញនិងបានលាក់ប្រវត្តិយ៉ាងជិតគ្មានអ្នកណាម្នាក់ដឹងឡើយ
Way:ខ្ញុំសុំលាសិនហើយ...
Winner:ហ៊ឹម....(ពួកគេចាកចេញពីគ្នាធ្វើដូចជាមនុស្សមិនដែលស្គាល់គ្នា)
-បន្ទប់ធ្វើការរបស់pete
Z:ចៅហ្វាយអម្បាញ់មិញខ្ញុំឃើញអ្នកប្រុសនិយាយជាមួយwinnerប៉ុន្តែខ្ញុំស្ដាប់មិនបានថាពួកគេនិយាយអ្វីទេព្រោះថានៅឆ្ងាយពេក
Pete:ឯងចេញទៅសិនទៅ..(ក្រលេកទៅឃើញថាwayចូលមកក៏ឱ្យកូនចៅរបស់ខ្លួនចេញទៅ)
Way:បងសម្លាញ់ហា៎...(ចូលទៅអោបករបស់pete)
Pete:នេះជាកន្លែងធ្វើការបើអ្នកផ្សេងមកឃើញគេនិយាយដើមស្លាប់មិនខានទេ!
Way:អូនភ្លេចខ្លួន...
Pete:អម្បាញ់មិញនិយាយអីជាមួយwinner?
Way:គឺ..គឺគេសួរអូនថាជាលេខាថ្មីរបស់បងមែនទេអូនក៏ឆ្លើយតបតាមនិងធម្មតា...
YOU ARE READING
វង្វេងស្នេហ៍មួយរាត្រី(ចប់)
Acciónរឿងដែលនឹកស្មានមិនដល់កើតឡើងចេញពីតណ្ហាត្រឹមតែមួយរាត្រីចងជំពាក់ពេញមួយជីវិត💨