Pete:way...........(ហៅឈ្មោះយ៉ាងវែង)
Way:យ៉ាងម៉េចនៅជិតគ្នាតើមានអីត្រូវនិយាយ និយាយឲ្យអស់មកហើយចាកចេញទៅ!
Pete:អូនមិនលើកលែងឲ្យបងពិតមែនហី?
Way:ខ្ញុំហត់នឿយណាស់
Pete:បងមិនអាចមានឱកាសបង្ហាញក្ដីស្រឡាញ់និងនៅជាមួយអូនពិតមែនឬ?
Way:....(មិនមាត់ព្រោះពេលនេះកំពុងគិតអំពីរឿងកន្លងខ្លាចគ្រប់យ៉ាងគ្រាន់តែសម្ដែង)
Pete:បងសុខចិត្តលុតជង្គង់ចំពោះមុខអូនក៏បានដែរសុំអង្វរផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងមិនត្រឡប់ទៅរកគេម្ដងទៀតទេ គេគ្មានរូបរាងក្នុងចិត្តបងទៀតទេព្រោះពេលនេះបងមានតែអូនហើយ បងអាចនិងមិនច្បាស់និងក្ដីស្រឡាញ់ព្រោះបងបិទបេះដូងមកយូរពេកប៉ុន្តែបងនិងមិនឲ្យអូនខកបំណងព្រោះបងទៀតទេ
Way:ក្រោកឡើង...
Pete:អូនផ្ដល់ឱកាសឱ្យបងហើយមែនទេ?
Way:ហ៊ឹម...ពេលនោះជាពេលដែលខ្ញុំត្រូវការលោកបំផុត លោកបែរជាចាកចេញពីខ្ញុំទៅរកគេ..អ្វីគ្រប់យ៉ាងខ្ញុំបានឮនិងឃើញ..រឿងនេះខ្ញុំបានព្យាបាលរបួសក្នុងចិត្តខ្ញុំដោយការលួងលោមខ្លួនឯងកុំឱ្យគិតពីលោក ខ្ញុំហត់នឿយខ្ញុំឈឺចាប់ ដំបូងខ្ញុំគិតថាបើខ្ញុំធ្វើល្អទៅលោកអាចបំភ្លេចអ្នកចាស់បានហើយត្រឡប់មកស្រលាញ់ខ្ញុំឲ្យកាន់តែខ្លាំងប៉ុន្តែលោកបែរជាត្រឡប់មករកខ្ញុំស្របពេលដែលគេចាកចេញពីលោក ហើយក៏ស្របពេលរបួសខ្ញុំកំពុងតែព្យាបាលជិតជាសះស្បើយទៅហើយ ខ្ញុំកុហកលោករឿងផ្ទាល់ខ្លួនប៉ុន្តែខ្ញុំមិនដែលកុហកលោករឿងក្ដីស្រឡាញ់ទេ ខ្ញុំស្រលាញ់លោកណាស់ដោយគ្មានមូលហេតុទោះបីជាលោកគំរោះគំរើយដាក់ខ្ញុំយ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់
Pete:ចឹងអូន ផ្ដល់ឱកាសឲ្យបងម្ដងទៀតទៅបងពិតជាមិនអាចគ្មានអូនក្នុងជីវិតទេ បងត្រូវការឲ្យអូនបំភ្លឺជីវិតឲ្យបងម្ដងទៀត បងវង្វេងហើយ បងវង្វេងនិងស្នេហាមួយរាត្រីដែលកើតឡើងពីអូន អូនត្រឡប់មករកបងដូចជាដំបូងបានទេ...(សម្លឹងកែវភ្នែករបស់wayដោយការអង្វរ)
Way:peteខ្ញុំក៏ចង់មានថ្ងៃនោះម្ដងទៀតដែរ ប៉ុន្តែពេលដែលខ្ញុំនឹកឃើញរឿងនោះការឈឺចាប់វានៅតែដក់ជាប់ក្នុងទ្រូងខាងឆ្វេង....
YOU ARE READING
វង្វេងស្នេហ៍មួយរាត្រី(ចប់)
Actionរឿងដែលនឹកស្មានមិនដល់កើតឡើងចេញពីតណ្ហាត្រឹមតែមួយរាត្រីចងជំពាក់ពេញមួយជីវិត💨