ភាគ៤: ភូមិគ្រឹះកាន់តែចម្លែកៗ

784 60 0
                                    

ព្រឹកថ្ងៃថ្មី៚

រាងក្រាស់ស្មាធំក្រអាញគេងផ្កាប់មុខលើពូកទន់ល្មើយ ដោយហេតុ ពន្លឺះព្រះអាទិត្យចាំងចូលមកធ្វើឲ្យនាយរើបម្រាស់ភ្ញាក់ដឹងខ្លួនទាំងធីងធោងអស់កម្លាំង នឹកស្រម៉ៃដល់រឿងរ៉ាវយប់មិញធ្វើឲ្យគេ ញញឹមយ៉ាងមានក្ដីសុខលើគេមមាត់ ភ្លេចអស់ប្រពន្ធស្របច្បាប់ កំពុងសម្រក់ទឹកភ្នែក។ យ៉ុនហ្គីក្រឡេកមើលមិនឃើញរាងតូចក៏គិតថា ជីមីនច្បាស់ជាទៅរកជួយធ្វើការងារអ្នកបម្រើដូចរាល់ដង នាយក៏ប្រញាបើរើសសម្លៀកបំពាក់មកស្លៀក រួចក៏ចាកចេញទៅបន្ទប់ ។

« យ៉ុនហ្គី! បងទើបមកពីណា? » ខេលហ្វាអោបដៃ សួរទៅស្វាមី ឆ្កឹះឆ្កៀលក៏ដឹងហើយថា នាងបានឃើញគ្រប់យ៉ាង គ្រាន់តែចង់ បានចម្លើយផ្ទាល់ពីមាត់នាយប៉ុណ្ណោះ តើនាយយកអ្វីមកបក ស្រាយទៅ រៀបការមិនបានប៉ុន្មានក៏ហ៊ានក្បត់នាងសាហាវយ៉ាង នេះទៅហើយ ។

« អូនក៏ឃើញថាបងមកពីខាងក្រៅ? » នាយឆ្លើយធម្មតា មិនខ្វល់ ខ្វាយខុសពីសម្ដីសម្ដៅរាល់ដង ហាក់ធ្វើដូចគ្មានរឿងអ្វីកើតឡើង

« មកពីខាងក្រៅ ឬមកពីដេកជាមួយក្មួយប្រុសបាត់មួយយប់» សម្ដីរបស់នាង ញុំាងឲ្យរាងក្រាស់បែរមករកទាំងចងចិញ្ចើម នេះនាងទៅដឹងរឿងគេមកពីណា?

« ឬអូនច្រណែន? » សំនួរចេញពីមាត់រាងក្រាស់ ធ្វើឲ្យនាងតូច ក្ដៅឈួលមួយរំពេច ច្រណែន? ហេតុអ្វីនាយនិយាយពាក្យនេះមកបាន ប្រពន្ធពេញសិទ្ធិទៅច្រណែនប្ដីមានសាហាយស្មន់? នេះវាគួរឲ្យចង់សើចខ្លាំងណាស់

« អូនច្រណែនជីមីន? កោតបងនិយាយមកបាន យ៉ុនហ្គី បងជា ប្ដីអូនណា ហេតុអីបងធ្វើបែបនេះ អ្ហឹកក ហឹក ហេតុអីៗៗៗ គេជាក្មួយ របស់បង ហេតុអីបងយកគេជាសាហាយ បងអាក្រក់ណាស់ » នាងស្រេកឡើងខ្លាំងអង្រួនដៃរាងក្រាស់ជាប្ដី ទាំងហូរទឹកដូចបាក់ ទំនប់ ឈឺចាប់ពេញទ្រូង។

« ជាសាហាយ តែក៏អាចក្លាយជាប្រពន្ធបងម្នាក់ទៀតបាន បើមិនចង់មកប្រកែកទាស់ទែងជាមួយអូនទេ ខេលហ្វា បើចង់សុខខ្លួន អូននៅឲ្យស្ងៀម កុំចេះដឹងត្រួតក្បាលបង អូននឹងមានក្ដីសុខ ដូចជាបងផ្ដល់ឲ្យជីមីនដែរ » ចប់សម្ដីនាងក៏ដើរចូលបន្ទប់ទឹកបាត់ មិនខ្វល់ពីទឹកភ្នែកប្រពន្ធស្រក់ហូរចុះ ឈឺចាប់បំផុត។

•Born is Dark• (ចប់)Where stories live. Discover now