« អ្ហឹក ហឹក បងមិនអាចទៅណាចោលអូនទេ បងបានសន្យាជាមួយអូនរួចហើយ បងគ្មានថ្ងៃចេញពីនេះបានឡើយ » រាងតូច ច្រឡឹងបង្ហាញខ្លួនម្ដងយំស្រាក់ស្រាំ ក្នុងរាងកាយសុទ្ធតែឈាមត្រង់ពោះ ដៃបីទារករុំក្រណាត់ជិតក្នុងដៃ។
« ហេតុអី អ្ហឹក ហឹក » យ៉ុនហ្គីលុតជង្គង់ដួលក្រឹបមុខរាងតូចយំខ្លាំងៗ ហេតុអីគេមិនដឹងខ្លួនឯងស្លាប់? ជីមីនសម្លាប់គេពីពេលណាមក?
« បងស្លាប់យូរហើយ យ៉ុនហ្គី នៅយប់ដែលលោកតាស្លាប់ បងឈ្លោះគ្នាជាមួយលោក ផាក អ្ហឹក ហឹក បងបានផឹកស្រាច្រើនណាស់ គឺបង គាំងបេះដូងស្លាប់ » ពិតណាស់យ៉ុនហ្គីបានស្លាប់ពិតមែនតាំងពេលនោះ គេពិបាកចិត្តរហូតដល់ធ្វើឲ្យខ្លួនឯងស្លាប់ មិនដឹងខ្លួនបែបនេះ។
« ជីមីន.... អ្ហឹកហឹក » រាងក្រាស់ស្ទុះងើបមកអោបរាងតូចខ្លាំងៗ វាជាកម្មរបស់គេ ចុងក្រោយផលដែលគេទទួលបានវាសមបំណង ហើយ គេគឺជាវិញ្ញាណដែលជីមីនយកឈាមខ្លួនគេមកចងសង្កត់ នៅទីនេះតាំងពីដំបូង ។
សាកសពទាំងប៉ុន្មាន ក្រោយធ្វើកុសលវិច្ច័យរួច គ្រួសាររបស់ខេល ហ្វាជាអ្នកទទួលយកទៅធ្វើបុណ្យបញ្ជូនពួកគេទៅទីស្ងប់សុខ។ រឿងនៃការស្លាប់របស់គ្រួសារ មីន ល្បីសុះសាយធ្វើឲ្យអ្នកខ្លះស្ទើរ តែមិនហ៊ានជិះកាត់ទីនេះ។ គ្រួសារដែលមានសមាជិករស់នៅអ៊ូអរ ប្រែជាស្ងប់ស្ងាត់ក្លាយជាភូមិគ្រឹះបោះបង់ចោល។
វិញ្ញណញ ២ដួងឈរក្បែគ្នា ចាប់ពីពេលនេះទៅក្លលាយជាប្ដីប្រពន្ធ ត្រូវបានចងជាប់ក្នុងភូមិគ្រឹះនេះ ឈរសម្លឹងមើលទៅមនុស្សទាំងឡាយបានមកចូលរួមពិធីបុណ្យខ្លួនយ៉ាងច្រើនកោះករទាំងរាងតូច បីកូនទារកក្នុងដៃ។
កន្លងផុតទៅ ៥ឆ្នាំ
• ប្រទេសជាតិកាន់តែអភិវឌ្ឍន៍គ្រប់វិស័យ មិនថាសំណង់ អគារ ហេដ្ឋារចនាសម្ពន័កាន់តែផ្លាស់ប្ដូរ ទៅតាមប្រទេសជឿនលឿនទៅមុខ ប៉ុន្តែការអភិវឌ្ឍន៍ទាំងនេះក៏វាមានផលប៉ះពាល់ច្រើនដែរ ដូចជាសំណង់ផ្លូវ ត្រូវឈូសឆាយដល់ផ្ទះប្រជាជន ក៏ដូចជាភូមិគ្រឹះ មីន មួយនេះផ្ទាល់ទោះកន្លងទៅ ៥ឆ្នាំហើយក្ដី វាធ្វើឲ្យគ្រប់គ្នាខ្លាច
រអារញញឺត ជឿជំនឿជាក់ច្បាស់ថាដួងព្រលឹងវិញ្ញាណនៅតែតាម ថែរក្សាភូមិគ្រឹះមួយនេះមិនទៅណា ហើយក៏គ្មានអ្នកណាហ៊ានចូល មកបំពានបានដែរ។
YOU ARE READING
•Born is Dark• (ចប់)
Historia Cortaភូមិគ្រឹះធំមហាសាល ពោពេញដោយរឿងកម្មពារ ជាប់ច្រវ៉ាក់គុំនុំបណ្ដាសារមិនអាចដោះរួចគ្រប់ៗជាតិ ចេញពីកំណើតដ៏ខ្មៅងងឹត របស់ ផាក ជីមីន តួអង្គ: YOONMIN ប្រភេទរឿង: Short Story លក្ខណៈ : អាថ៍កំបាំងនៃអាគម អំពើរ ភិនិហា និពន្ធដោយ: រ៉ូសា