នៅអាយុ 15ឆ្នាំ ក្មេងប្រុស អ៊ុនចា ត្រូវបានស្ត្រីចំណាស់ម្នាក់ នៃគ្រួសារកំពូលអ្នកមាន បានទិញគេពីមណ្ឌលកំព្រាជួបការ លំបាក គ្មានថិវិការគ្រប់គ្រាន់ដើម្បីចិញ្ចើមក្មេងៗក្នុងមណ្ឌលនោះ។ ក្រោយពីលក់ អ៊ុនចា ឲ្យទៅស្ត្រីម្នាក់នោះ គេបានជួយជីវិតក្មេងៗដែលកំព្រាដទៃច្រើនណាស់ក្នុងមណ្ឌលដែលបានចិញ្ចឹមគេដែរនោះ ដោយការឧបត្ថមលុយកាក់ សម្ភារះផ្សេងៗជាដើម។
អ្នកស្រី ហារ៉ា ជាប្រពន្ធរបស់លោក មីន ស៊ូជុន ជាអ្នកយកអ៊ុនចា មករស់នៅក្នុងភូមិគ្រឹះស្កឹមស្កៃដោយហេតុអាណិត ស្រឡាញ់ មាននិស្ស័យជាមួយក្មេងនេះខ្លាំងណាស់។ អ៊ុនចា ត្រូវបាន អ្នកស្រីប្ដូឈ្មោះដោយភ្ជាប់ជាមួយវង្សត្រកូលនាង គឺ មីន ជីមីន ជាហេតុធ្វើឲ្យកូនៗរបស់នាងកាន់តែមិនពេញចិត្តទ្វេដង ថែមទាំងដាក់សម្ពាធមកនាងថា នាំភក់ជ្រាំមក ប្រឡាក់វង្សត្រកូលរបស់ខ្លួន
រយៈពេល ២ឆ្នាំកន្លងផុត អ៊ុនចា ហៅថាជីមីន បានរស់នៅក្នុងភូមិគ្រឹះមួយនេះដោយគំនាបបំផុត គេមិនបានទទួលក្ដី ស្រឡាញ់ពីអ្នកផ្សេងឡើងក្រៅពី ហារ៉ា ជាពិសេស ជីយ៉ុន ជាប្រពន្ធរបស់លោក ផាក បានធ្វើបាបគេគ្រប់បែបយ៉ាង មិនឲ្យរៀនសូត្រ ត្រូវធ្វើការងារជាងអ្នកបម្រើក្នុងភូមិគ្រឹះនេះទៅទៀត គេគ្មានសិទ្ធិសូម្បីតែរួមតុបាយជាមួយគ្រួសារមីន ។ បើនិយាយពីរយៈពេល ២ឆ្នាំមកនេះ គ្រួសារមីន ជួបបញ្ហា រឿងវិបិត្តផ្សេងៗមិនចេះចប់ក្នុងហិរញ្ញវត្ថុ និងទ្រព្យសម្បិត្តគ្រួសារ រហូតដល់ ហារ៉ានាងធ្លាក់ខ្លួនឈឺស្លាប់ មរតកត្រូវបានបែងចែក ។
ក្រោយ ហារ៉ា ស្លាប់ ជីមីនមិនមែនជាកូន តែជសអ្នកបម្រើភូមិគ្រឹះនេះច្រើនជាង ទាំងដែលគេក៏ត្រូវបានហារ៉ាសរសេរសំបុត្រមរតកឲ្យមួយចំនួនអាចចិញ្ចឹមខ្លួនរស់ ប៉ុន្តែអ្វីៗគ្រប់ យ៉ាងមិនដូចសំបុត្ររបស់នាង លោក ផាក និងភរិយាបាន យកជីមីនធ្វើជាកូនបន្ត ដើម្បីលួងលោមយកមរតកមកវិញ ជាងនេះទៅទៀត ជីមីន មិនត្រូវបានគ្រួសារមីន មិនឲ្យរស់ស្រួលឡើយ បន្ទប់ដែលគេរស់នៅជាបន្ទប់ដែលគេបោះចោលរើមកនៅម្ដងទៀតវាគួរឲ្យអាណិតណាស់ ខណៈកូន ប្រុសពៅនៃគ្រួសារ មីន ត្រឡប់មកភូមិគ្រឹះវិញ ជាពេលដែលគេស្គាល់ឋាននរកលោកកីយ៍
មីន យ៉ុនហ្គី ជាបិសាចក្នុងខួរក្បាលគេដែលចោទប្រកាន់រាងតូចជាសត្វក្អែកចង្រៃ ទុំទ្រនំអ្នកណា នាំរឿងក្ដៅក្រហាយដល់គ្រួសារអ្នកនឹង ធ្វើឲ្យម្ដាយគេស្លាប់ ភូមិគ្រឹះទាំងមូលរកក្ដីសុខមិនបាន ប្រុសម្នាក់នេះធ្វើឲ្យគេបាត់ស្មាតខ្លាំងបំផុតនាពេលដែរគេបានចាប់ខ្លួន បំពានយ៉ាងព្រៃផ្សៃដោយគំរាមសម្លាប់ជាច្រើនលើក បើសិនខ្លួនហ៊ានជំទាស់រាល់ការ សម្រេចចិត្តរបស់គេ
ជីមីន ឈឺចាប់ខ្លាំងណាស់ គេរស់នៅមិនខុសពីមនុស្សឆ្កួតក្នុងផ្ទះនេះ ដល់ថ្នាក់គេមិនអាចរកផ្លូវរត់បាន គេមើលឃើញ មនុស្សនៅទីនេះសុទ្ធតែជាបិសាចទាំងអស់ ។ ព្រឹកធ្វើជាឆ្កែបម្រើម្ចាស់ យប់ធ្វើជាឆ្កែបម្រើតណ្ហារបស់គេ ជិះជាន់ វាយដុំច្រំធាក់ វាអាក្រក់ស្ដាប់ខ្លាំងណាស់ ។ រយៈពេល 3ឆ្នាំដែលជីមីនរស់ដូចនរក ដំបៅស្លាកស្នាមទាំងប៉ុន្មានដក់ជាប់ក្នុងខួរក្បាលគេដូចជាសុបិន្តអាក្រក់ យ៉ុនហ្គីធ្វើឲ្យជីមីនទាំង ទម្ងន់ទាំងវ័យក្មេង តែគេមិនបានមកស្រណោះស្លាញ់ឡើយ ក្នុងភ្នែកគេមានតែគុំនំ ខឹងស្អប់ប៉ុណ្ណោះ ហើយគេក៏មិនទទួល យកកូនក្អែកចង្រៃជាកូនខ្លួនមួយ គេបានគម្រាមជីមីនយកចេញទាល់តែបានរហូតដល់ពីដង តែលើកចុងក្រោយនេះជីមីនបានប្រាប់រាងក្រាស់ឡើយ ។
ជីមីនមិនមែនមនុស្សអាក្រក់ឡើយ ប៉ុន្តែពួកគេបានបង្រៀន ក្មេងស្លូតត្រង់នេះដោយខ្លួនឯង...
YOU ARE READING
•Born is Dark• (ចប់)
Storie breviភូមិគ្រឹះធំមហាសាល ពោពេញដោយរឿងកម្មពារ ជាប់ច្រវ៉ាក់គុំនុំបណ្ដាសារមិនអាចដោះរួចគ្រប់ៗជាតិ ចេញពីកំណើតដ៏ខ្មៅងងឹត របស់ ផាក ជីមីន តួអង្គ: YOONMIN ប្រភេទរឿង: Short Story លក្ខណៈ : អាថ៍កំបាំងនៃអាគម អំពើរ ភិនិហា និពន្ធដោយ: រ៉ូសា