Trailer

603 26 4
                                    

" បើករឿងមក មានក្មេងស្រីអាយុ15ឆ្នាំម្នាក់កំពុងតែឈរអោបក្តាមឈូសសពម្តាយរបស់នាងទាំងទឹកភ្នែក នាងស្រែកទ្រហូយំយ៉ាងខ្លាំងគួរឱ្យអាណិតអាសូរ រួមទាំងឪពុករបស់នាងដែលឈរលួងលោមនាងនៅពីក្រោយ "

" ក្រោយម្តាយបានលាចាក់លោកទៅ ក្មេងស្រីម្នាក់នេះ
ពិភពលោករបស់នាងពពេញទៅដោយ ពណ៌ខ្មៅ នាងលែងសប្បាយដូចជាមុនៗក្រោយបានបាត់បង់ម្តាយជាទីស្រឡាញ់របស់នាងទៅ "

" ក្រោយមកអស់រយះពេល 4 ឆ្នាំកន្លងផុតទៅក្មេងស្រីម្នាក់នេះអាចកាត់ចិត្តពីម្តាយរបស់នាងបាន នាងក៏ត្រឡប់មកសប្បាយដូចដើមវិញ "

" តែមានវេលាមួយ នាងបានអង្គុយលេងនៅក្នុងផ្ទះជាមួយនឹងមិត្តៗរបស់នាងយ៉ាងសប្បាយរីករាយ ស្រាប់តែឪពុករបស់នាងបានស្រែកហៅឈ្មោះនាង រួចនាងក៏បានងាកទៅមើល នាងបានឃើញថា មានស្ត្រីដ៏ស្រស់ស្អាតម្នាក់ ឈានជើងចូលផ្ទះរបស់នាងព្រមទាំងបានកៀកដៃឪពុករបស់នាងទៀតផង ទឹកមុខរបស់នាងពពេញទៅដោយ ការឆ្ងល់ជាខ្លាំង "

" ឪពុករបស់នាងក៏បាននិយាយឡើង
*Chaeyoung ឆាប់សួស្តីអ្នកមីងគាត់ទៅ* "

" នាងបាននិយាយសួស្តីទៅកាន់ស្ត្រីម្នាក់នោះ ទាំង ស្នាមញញឹមគួរឱ្យស្រឡាញ់ "

" ក្រោយសួស្តីហើយ ឪពុកក៏បាន បន្លឺឡើងថា
*នេះជាម៉ាក់ថ្មីរបស់កូនណា Chaeyoung* "

Cut!

....

STEP MOTHERWhere stories live. Discover now