EPISODE 1

788 45 6
                                        

សំឡេងភ្លេងបុណ្យ
មានមនុស្សម្នាយ៉ាងច្រើនកើតទុក្ខគ្រប់គ្នាជាពិសេសក្មេងស្រីម្នាក់បានទ្រហូស្រែកយំយ៉ាងខ្លាំង
ពីព្រោះថ្ងៃនេះជាថ្ងៃបូជាសពម្តាយរបស់នាងនោះឯង

Chaeyoung : អ្នកម៉ាក់!ហេតុអីក៏អ្នកម៉ាក់ទៅចោលកូនអញ្ចឹង!!!? ម៉ាក់ដឹងទេថា កូនស្រឡាញ់ម៉ាក់ខ្លាំងប៉ុណ្ណាត្រឡប់មករកកូនវិញមក

នាងបានយំមិនឈប់រហូតដល់ឪពុករបស់នាងចូលមកដល់រួចអោបលួងលោមនាង

Park : Chaeបានហើយណា៎កូន អោយអ្នកម៉ាក់ទៅឱ្យបានស្ងប់ស្រួលណា៎កូន កុំរំខានគាត់ ប៉ាយល់ថាកូនឈឺចាប់ខ្លាំងតែព្រហ្មលិខិត ចារ្យមកឱ្យបែបនេះហើយកូនគួរតែឱ្យម៉ាក់របស់កូន ផុតកម្មនៅជាតិនេះទៅណា

Chaeyoungបានត្រឹមយំមិនអាចនិយាយអ្វីបាន

[ 4ឆ្នាំកន្លងផុតទៅ ]

ពេលនេះChaeyoungមានអាយុ18ឆ្នាំហើយ
គេជានិស្សិតឆ្នាំទី1រៀនផ្នែក IT
ក្រៅពីម៉ោងរៀនគេក៏ធ្វើការងារខ្លះៗដែរ
ដូចជាការលេងតន្រ្តីរបស់គេ គេក៏មានក្រុម band ដែរដែលជាការងារដើរច្រៀងតាមPubនីមួយៗនេះជាការងារក្រៅម៉ោងរបស់ Chaeyoung

ក្រៅពីម៉ោងសិក្សា Chaeyoung តែងតែត្រឡប់មកផ្ទះរបស់គេតែងតែមកជួយ អ៊ំៗដែលជាអ្នកមើលថែរគេពីក្មេងៗ ជំនួសម្តាយគេនឹងឪពុកគេ Chaeyoung គេជាមនុស្សដែលមានចរិកល្អណាស់ ចេះជួយចាស់ទំ ចេះគោរព ចេះដឹង រៀនពូកែក្នុងគ្រួសារ Chaeyoung ជាកូនច្បងក្នុងគ្រួសារ គេមានប្អូនប្រុសម...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ក្រៅពីម៉ោងសិក្សា Chaeyoung តែងតែត្រឡប់មកផ្ទះរបស់គេតែងតែមកជួយ អ៊ំៗដែលជាអ្នកមើលថែរគេពីក្មេងៗ ជំនួសម្តាយគេនឹងឪពុកគេ Chaeyoung គេជាមនុស្សដែលមានចរិកល្អណាស់ ចេះជួយចាស់ទំ ចេះគោរព ចេះដឹង រៀនពូកែក្នុងគ្រួសារ Chaeyoung ជាកូនច្បងក្នុងគ្រួសារ គេមានប្អូនប្រុសម្នាក់ឈ្មោះថា Park Jisung ដែលគេមានអាយុ 16ឆ្នាំ ថ្នាក់ទី11

ក្នុងផ្ទះ

Jisung : បងChae បងឯងបបួលពួកបង Gi បង Dy មកលេងផ្ទះមក ផ្ទះស្ងាត់ខ្លាំងណាស់

STEP MOTHERWhere stories live. Discover now