ភាគទី៨«សាងស្នេហ៍ម្ដងទៀត»

967 87 5
                                    

Fourthនៅតែបន្ដយំ ព្រោះក្ដីរំភើបជាក្រៃលែង។ ពេលខ្លះគេគិតថាលឿនពេកហើយស្គាល់មិនទាន់បានប៉ុន្មានផង ក៏សារភាពអីបែបនេះ។ តាមពិតទៅអារម្មណ៍ស្នេហ៍ពេលនេះ ដូចជាដុតកម្ដៅស្នេហ៍យូរហើយ តែទើបតែដឹងថា <គេម្នាក់នេះហើយជា អ្នកចង់ចំណងបេះដូងមួយនេះ>។

Fourthឱបករអ្នកម្ខាង ទាំងភ្នែកដក់ជាប់ទៅដោយទឹកនេត្រា កែវភ្នែកទាំងគូរសម្លឹងគ្នាដែលពោលពេញទឹកដោយសេចក្ដីស្នេហា។

      «អរគុណណាស់!»Fourthញញឹមទាំងទឹកនេត្រានៅហូរមកកាត់ផែថ្ពាល់ដែលក្រហមព្រឿងៗ និយាយទៅកាន់Gemini រួចក៏ទាញគេមកឱបយ៉ាងណែន។

«បងក៏អរគុណដែលអូនត្រលប់មករកប្រុសចាស់ម្នាក់នេះម្ដងទៀត បងមិនដែលនឹងគិតឡើយថានឹងបានជួបបណ្ដូលពេជ្រដូចអូនឡើយ!»Geminiនិយាយទាំងយកដៃក្រសោបឱបអ្នកម្ខាងយ៉ាងណែន ធ្វើឱ្យភាពកក់ក្ដៅរបស់បេះដូងទាំងពីបានឆេះឡើងធ្វើឱ្យពួកគេឱបក្ដោបវាឱ្យកាន់តែមានភ្លើងឡើង។

ហូយ!!!!!
   គ្រប់គ្នាក៏ស្រែឡើងទាំងរំភើបនូវ ស្នេហ៍របស់គូរស្នេហ៍ពីរនាក់នេះ។ Fourthលឺបែបនេះក៏ទើបចាប់អារម្មណ៍ថាមិនមែនមានតែគេពីរនាក់ទេដែលនៅក្នុងបន្ទប់នេះ. ធ្វើឱ្យFourthមុខឡើងក្រហមអៀននូវអ្វីដែលបានកើតឡើង។

«អៀនមែនទេ? ណងfourth ហាសហា!!»Chimonនិយាយទាំងសើចឡើងធ្វើឱ្យគ្រប់គ្មាក្នុងបន្ទប់ក៏សើចតាម។

«គេកំពុងសាងស្នេហ៍ជាថ្មីមែនទេនាគ??»Chimonក៏បន្លឺឡើងជាថ្មីទាំងក្ដីរីករាយ។

Geminiបានឃើញនូវទង្វើរដ៏គួរក្នាញ់ គឺFourthជ្រោបមុខនៅនឹងទ្រូងGemini ដោយសារតែក្ដីអៀនព្រៀន។

«នេះអូនអៀនមែនទេ? ហឹម?»Geminiក៏សួរទាំងអង្អែលក្បាលfourthតិចៗ

គ្រប់យ៉ាងក៏ទៅទាំងរលូត តែរឿងមួយដែលនៅជាឧបសគ្គនោញគឺ ពួកគេមិនអាចបើកជំហរចំពោះទំនាក់ទំនងនេះបានទេ។

កន្លងទៅបានប្រហែល2ម៉ោងគ្រប់គ្មាក៏ចាកចេញទៅអស់សល់តែមនុស្សពីតនាក់ដែលជាគូរសង្សារថ្មីថ្មោងនៅអង្គុយលើសាឡុងសម្លឹងទៅទិដ្ឋភាពខាងក្រៅ ព្រមទាំងមានស្រាក្រហមពីកែវទៀតផង។ ដោយfourthក៏អង្គុយដាក់ក្បាលលើស្មារអ្នកមកខាង។

Mr you Are my loverWhere stories live. Discover now