ភាគទី១២«ឆ្ងល់»

327 74 1
                                    

___________

      កាត់មកកាន់Sky Bar Gold Wine ដែលជាបាររបស់លោកប្រុសPhuwinឯណេះវិញ។ Geminiក៏បាននាំfourth ឱ្យមកចាំនៅជាន់ខាងក្រោមសិនមុននឹងឡើងខាងលើដោយលើកហេតុផលថាទៅរកPhuwin។

       ពេលកំពុងអង្គុយចាំនោះ សុខៗក៏មានបុគ្គលិកម្នាក់មកនិយាយជាមួយfourth ដោយសុំឱ្យគេឡើងទៅខាងលើ។ fourthក៏យល់ព្រមរួចក៏ដើរតាមបុគ្គលិកនោះមកដល់ខាងលើ បុគ្គលិកនោះក៏សុំឱ្យfourthអង្គុយនៅតុមួយនៅជ្រុងម្ខាង។

      Fourthឯនេះវិញ ក៏មើលជុំវិញនោះឃើញថាមានការរៀបចំអ្វីម្យ៉ាងតែវាត្រូវបានក្របដោយក្រណាត់ស។ fourthក៏មិនខ្វល់ហើយក៏បែរមកមើលទូរស័ព្ទវិញ។

«សួស្ដី! លោកជាfourthមែនទេ?»សុខៗក៏មាននារីម្នាក់មកសួរគេ fourthក៏ភ្ងាក់ហើយក៏តបវិញ។

«បាទ! មានអ្វីមែនទេ?»fourthក៏សួរឡើង។

«តើខ្ងុំសុំថតជាមួយលោកបានទេ? ព្រោះខ្ងុំជាអ្នកគាំទ្រម្នាក់របស់លោក»នារីនោះក៏ស្នើរសុំfourthថតរូប។

«អឹម..បានតាស!»fourthក៏គិតបន្តិចរួចក៏យល់ព្រមថតជាមួយនាង។ នាងក៏នាំfourthទៅកាន់កន្លែងមួយដើម្បីថតរូប ដោយនាងសុំឱ្យfourthឈរនៅនៅកន្លែងដែលមានស្រទាបផ្កាកុលាបក្រហមនឹងសរាយជាផ្លូវនឹងមានភ្លើងទានសិប្បនិម្មិតតូចៗអប។

«តើfourthអាចបែរទៅខាងមុខនេះបានទេ? នឹងហើយឈរត្រង់នឹង»នាងក៏សុំឱ្យfourthឈរបែរមុខមកខាងផ្លូវដើរ។

ក្រិប! ក្រិប! Fourthក៏ឈរថតទាំងញញឹម។ នាងក៏សុំថតfourthឈម្នាក់ឯង fourthក៏ព្រម។

«fourthបែរក្រោយបានទេ ចង់ថតបែបក្រោយខ្នង!»fourthលឺបែបនេះក៏ឆ្ងល់ឡើង ក៏បែរទៅតាមនាងប្រាប់។

      Fourthក៏ភាំងឡើងមក ព្រោះបានឃើញGeminiកំពុងតែលត់ជង្គង់ម្ខាងលើកចិញ្ចៀនពេជ្រមកកាន់ខ្លួនទាំងញញឹម អបនឹងអក្សរធំៗដាក់ជុំវិញថា« Will you be my wife? » ដែលមុននោះមានក្រណាត់ក្រប។

«តើអូនព្រមនឹងធ្វើជាភរិយារបស់បងទេ?»Geminiក៏និយាយទាំងញញឹមមកកាន់រាងតូច។

   អឹក! ហ្អឹក! ហឹក! «បងធ្វើអីនឹង?? ហ្អឹក!»fourthក៏ហូរទឹកភ្នែកស្រក់ចុះមកទាំងក្ដីរំភើបជាពន់ពេក គឺថារំភើបផង ភ័យផង អរផងធ្វើអ្វីមិនត្រូវតែម្ដង។ ទឹកភ្នែកក៏ស្រក់មកតក់ៗដោយសេចក្ដីស្រឡាញ់ នឹងនឹកស្មានមិនដល់ដែលមនុស្សខ្លួនស្រឡាញ់បានស្នើរបែបនេះ។

Mr you Are my loverWhere stories live. Discover now