ភាគទី១៤«ពិបាកទទួលយក»

292 56 4
                                    



.....ល្ងាចឡើង

FourthដែលទើបតែចេញពីEventនោះក៏ដើរចូលផ្ទះទាំងអារម្មណ៍ហត់នឿយ តែក៏បែរជាញញឹមរីកឡើងពេលឃើញវត្តមានប៉ាធំខ្លួនកំពុងអង្គុយលើសាឡុងទាំងញញឹមមកកាន់ខ្លួន fourthរត់ទៅឱបគាត់ឡើងសឹងតែផ្ងារក្រោយទៅហើយ។

«អូយ...នឹកប៉ាណាស់! ទៅចោលកូនបានយូរដល់ហើយ! ជុប៎!»Fourthឱបអ្នកជាប៉ាយ៉ាងណែនហើយក៏ឆ្លាតថើបថ្ពាល់ប៉ាខ្លួនទៀត។

«ឱបប៉ាយ៉ាងនេះស្លាប់ប៉ាលូវហើយ! អាច្របក់!»Brightក៏ឱបកូនយ៉ាងណែនហើយក៏យកដៃទៅចាប់ច្រមុះកូនញ៉ោះលេងទៀតផង។

«ក៏នឹកនោះអី! ស្ដាយណាស់កាលបងGeminiសុំកូនរៀបការប៉ាមិននៅ! សេដណាស់!»Fourthក៏ប្រលែងពីការឱបរួចក៏ធ្វើមាត់ស្រួចបែបអន់ចិត្តនឹងប៉ាខ្លួន។

«ប៉ាចង់មកណាស់! តែប៉ារវល់ខ្លាំងៗនោះអី!»Brightក៏តបទាំងអង្អែលក្បាលកូនថ្នមៗ។

«ប៉ាមិចប៉ាអីលូវឧស្សាហ៍ទៅបារាំងម៉្លេះ? លោកយាយកើតអីមែនទេ?»Fourthក៏សួរទាំងឆ្ងល់ព្រោះមួយរយៈនេះBrightឧស្សាហ៍ទៅបារាំងណាស់។

«ហេស! ប៉ាកុំទាន់និយាយ! កូនខលទៅលោកយាយសិន!»fourthក៏រត់ចោលbrightបាត់មិនសូម្បីឱ្យគាត់បានបកស្រាយ។

Brightក៏ដកដង្ហើមធំទាំងយកដៃញីក្បាលតិចៗ ព្រោះគេហាក់ភ័យ នឹងពិបាកក្នុងការនិយាយណាស់។

.........

Fourthដែលរត់មកកាន់បន្ទប់ក៏ប្រញ៉ាប់ឡើងលើពូកនិយាយទូរស័ព្ទជាមួយលោកយាយជាទីស្រឡាញ់របស់ខ្លួន។

In Call

«លោកយាយ! បាទ!»Fourthក៏និយាយទាំងញញឹមញញែម។

«អីយ៉ា! អាល្អិតនេះទើបតែនឹកយាយចាស់ម្នាក់នេះហេស?»យាយរបស់fourthក៏តបទាំងសើចតិចៗ ព្រោះចៅម្នាក់នេះ២ឆ្នាំអីបាននេកជើញយាយម្ដង។

«យ៉ា! ចៅរវល់នោះអីម៉ាក់យាយ! តែតិចទៀតប្រហែលទៅនៅទីនោះហើយមើលទៅបើចៅនេះនឹកយាយស្ទើស្លាប់ទៅហើយ!»Fourthក្មេងសម្ដីផ្អែមរបស់លោកយាយហាក់កំពុងបន្ទន់ចិត្តយាយហើយ។

«បានសម្ដីណាស់!»លោកយាយក៏តបទាំងខ្នាញ់។

«លោកយាយមានរឿងអ្វីមែនទេ បានប៉ាធំឧស្សាហ៍ទៅបារាំងញឹកញ៉ាប់ម៉្លេះ? ទាំងថ្ងៃពិសេសចៅក៏ប៉ាមិននៅ លោកយាយកើតអីមែនទេ?»fourthក៏សួរឡើងទាំងពិបាកចិត្ត។

Mr you Are my loverWhere stories live. Discover now