ភាគ 11

431 27 2
                                    

តតពីភាគមុន

Joong Dunk បានរៀបការនិងគ្នារួចហើយ តែមង្គលការមួយនេះ ពួកគេមិនបានស្រលាញ់គ្នាទាល់តែសោះ ហើយត្រូវទៅរស់នៅក្បែរគ្នាបែបនេះ ចាំមើលថាមានរឿងអីកើតលើងខ្លះ

ចូលសាច់រឿងវិញ

ពេលយប់បានកន្លងផុតទៅ ព្រឹកថ្ងៃថ្មី ឱ្យយើងឃើញ
មនុស្សពីរនាក់កំពុងតែដេកបន្ទប់ជាមួយគ្នា តែម្នាក់នៅលើគ្រែ ម្នាក់នៅគៀនគ្រែ ទៅវិញ

Dunk  បើកភ្នែកតិចៗភ្ញាក់ពីគេង ងើបអង្គុយ រកបទដៃបត់ជើង តែក៏សង្កេតឃើញភួយ ដែលខ្លួនដណ្ដប់ ប្លែកចិត្តឆ្ងល់ជាខ្លាំង គេចាំបានថា គេងយប់មិញ គេមិនបានយកភួយទេព្រោះឃើញលើគ្រែមានភួយតែមួយទើបមិនហ៊ានយក តែភួយនេះមកដណ្ដប់លើគេបានយ៉ាងម៉េចទៅ គិតក្នុងចិត្តបន្តិចក៏ងើបឈរ joong វិញមិននៅមិនទាន់ភ្ញាក់ពីគេងទេ នៅគេងលើគ្រែលក់មិនដឹងខ្លួន

Dunk បានងើបឈរមកដោយថ្នមបំផុតកុំឱ្យមានសំឡេង ខ្លាច joong ភ្ញាក់មក គេមិនចង់នៅ
ក្បែរ joong តែពីអ្នកទេ ព្រោះតាំងពីគេមកនៅទីនេះមក បើលគេនៅតែពីអ្នក joong ដឹងតែត្រូវ joong និយាយពាក្យសម្ដីអាក្រក់មើលងាយរហូត ទើបគេចេះតែខ្លាចហើយបើលអាចគេចបានគឺគេចទៅ
(ប្រុសជុង ធ្វើបាប់កូនខ្ញុំលើងគ្នាធ្លាប់តែជាមនុស្សកាចឆ្នាស់ ឥឡូវខ្លាចគេលើងមិនហ៊ានសូម្បីតែនៅក្បែរ)

Dunk ងើបឈរមក ក៏សម្លឹងមើលទៅ joong ដែលកំពុងតែគេងលក់ ដោយគ្មានអីដណ្ដប់សោះ

( ឆ្ងល់អ្នកបម្រើមួយកកូបម៉េចមិនហៅគេឲ្យយក
គួយមកឱ្យមួយទៀតមក វាអញ្ចេកព្រោះតែ យប់ជ្រៅហើយម្នាក់ៗក៏ហត់ ទើបទៅសម្រាកអស់ joong ខ្ជិលរំខាន ណាមួយខ្លាច អ្នកក្នុងគ្រួសារសួរនាំច្រើន )

Dunk ឈរមើលបន្តិចហើយក៏បែរទៅសម្លឹងមើលភួយ
ក៏ដឹងថា ច្បាស់ជា joong ជាអ្នកយកមកដណ្ដប់ឲ្យខ្លួន ហើយ ក៏ចាប់ផ្ដើមមានអារម្មណ៍ប្លែក
បេះដូងស្រាប់តែលោតញាប់មានកម្ដៅឡើងមក
គេមានអារម្មណ៍ថា joong មិនមែនចិត្តអាក្រក់ដូចមាត់របស់គេឡើយ ក៏ចាប់ផ្ដើមគិតថាតាំងពីគេមកនៅទីនេះមក joong បាននិយាយដៀមដាមមើលងាយគេពិតមែន តែក៏មិនដែលប្រើអំពើហិង្សា អ្វីលើខ្លួនទេ
មនុស្សដូចជា joong ប្រសិនបើលគេពិតជាស្អប់ខ្លាំងពិតមែន គ្រាន់តែកំចាត់ម្នាក់ហ្នឹងចេញវាងាយណាស់សម្រាប់គេ តែគេបើលជាមិនធ្វើមិនដឹងថាហេតុអីគេមិនធ្វើ

រឿង អន្ទាក់ស្នេហ៍កាចWhere stories live. Discover now