ភាគ 18 ក្មេងល្ងង់

386 28 1
                                    

បាត់យួរវុលបងបង តោះយើងមកតតភាគយើងវិញ

ភាគមុនយើងដឹងហើយថា G NA ដោយអារម្មណ៍ឆេវឆាវខឹងមួយពេល ក៏បានបើកឡានទៅបុក Dunkដោយអចេតនា ពេលនោះ នាងបានប្រែទៅជាមនុស្សមានបញ្ហាសតិអារម្មណ៍ ដោយសារតែប៉ះទង្គិចផ្លូវចិត្តច្រើនពេក ឈឺចាប់ផង ខូចសម្រស់ ភ័យខ្លាចតក់ស្លុត និងច្រើនទៀតទើបធ្វើអោយទៅជាបែបហ្នឹង ប៉ូលីសបានចាប់នាងនិងកន្លែងផងដែល ទោះជាយកទៅ ក៏មិនបានជាប់គុកដែល ព្រោះនាងបញ្ហាសតិអារម្មណ៍
( និយាយឱ្យស្រួលយល់គឺឆ្កួត😑 ) ឪពុកម្ដាយនាងជាអ្នកមាន ទើបចាត់ការរឿងទាំងអស់ ចប់សប់គ្រុបថែមទាំងបានប្ដឹង លោកស្រីដាវ ដែលជាអ្នកធ្វើអោយ G NA ខូចសម្រស់ ហើយឪពុកម្ដាយរបស់នាង ក៏យកនាងទៅនៅបរទេសបាត់ទៅ

ចំណែកឯលោកស្រីដាវ វិញ ត្រូវបានជាប់ទោសពីបទ
ធ្វើបាបរាងកាយគេដោយចេតនា និងលួចទិញដូរមនុស្សតាមតែចិត្ត ខុសច្បាប់ ដោយគាត់ព្រមសារភាពផងដែល ទោះគាត់ជាអ្នកមានប៉ុណ្ណា ក៏មិនអាចធ្វើអ្វីបានដែរ ព្រោះទោសរបស់គាត់ធ្ងន់ធ្ងរ ត្រូវជាប់គុក

រឿងក៏ស្រមៃទៅថ្ងៃដែលប៉ូលីសមកចាប់ លោកស្រីដាវ
នៅក្នុងភូមិគ្រឹះ ផ្ទាល់តែម្ដង នៅនិងមុខសមាជិកគ្រួសារទាំងអស់

Pond បានយំយ៉ាងខ្លាំងដោយមាន fourth បានអប់លួងលោម គេមិនអាចធ្វើអ្វីបានទេព្រោះម៉ាក់របស់គេជាអ្នកធ្វើខុសពិតមែន គេបន្ទោសខ្លួនឯងថាមកពីគេជាកូនអត់បានកា មិនអាចហាមឃាត់ម៉ាក់របស់គេបាន
រឿងទាំងអស់ដែលម៉ាក់គេធ្វើគឺសុទ្ធតែដើម្បី ខ្លួនគេ
អ្នកនៅក្នុងគ្រួសារទាំងអស់សុទ្ធតែសោកសៅ ម្នាក់ៗបន្ទោសថាខ្លួនឯងក៏ជាអ្នកខុសដែល ជំទាវយាយ
បានយំបន្ទោសខ្លួនឯងថាមកពីគាត់ ស្រឡាញ់កូនលំអៀងពិតមែន ទើបធ្វើអោយកូនទៅជាបែបនិង
តែគាត់មិនបានខុសទេ មកពីលោកស្រីដាវ មានចិត្តលោភលន់អាត្មានិយមខ្លួនឯង
លោកស្រីឌឿន វិញ ក៏យំផងដែល ពីដើមមកតែងតែឌឺដងចង់ឈ្នះចាញ់គ្នា ទាំងដែលជាបងប្អូននឹងគ្នាសោះ គាត់ភ្ញាក់ខ្លួន ដឹងខុសហើយ បានឈរយំអោបម្ចាស់ម៉ាក់សម្លឹងមើលប៉ូលីសចាប់បងស្រីខ្លួនឯងនៅនិងមុខ

Joong វិញ ឈរមើលទាំងទឹកមុខស្មើ ក្នុងចិត្តក៏សោកសៅផងដែល ព្រោះយ៉ាងណាក៏គាត់ជាមីងរបស់ខ្លួន ទោះជាគាត់ធ្វើអាក្រក់តែក៏មានអនុស្សាវរីយ៍ ល្អៗពេលនៅពីក្មេងខ្លួនបាត់បង់កំពុងម្ដាយលោកស្រីដាវក៏ជួយមើលថែគេខ្លះផងដែល

រឿង អន្ទាក់ស្នេហ៍កាចWhere stories live. Discover now