តតពីភាគមុន ដែល G NA ចូលមន្ទីរពេទ្យ Dunk ដោយអន់ចិត្ត គ្មានអ្នកណាជឿជាក់លើខ្លួន ទើបបានដើរចេញ ទៅក្រៅភូមិគ្រឹះ មិនដឹងថាដើរទៅណាទេ លោកស្រីដាវ ដែលនៅក្នុងបន្ទប់ កំពុងទាញទូរសព្ទខលទៅ Dunk អោយមកជួបគាត់ ជាបន្ទាន់ ព្រោះមានការងារ ត្រូវអោយធ្វើ ( ប្រហែលចង់ប្រើ Dunk អោយទៅធ្វើស្អី G NA ទេដឹង ) ខលចូលតែគ្មានអ្នកលើក ខលទៅជាច្រើនដង ព្រោះ Dunk ដើរចេញក្រៅ គេមិនបានយកទូរសព្ទ ទៅតាមខ្លួនទេ
ព្រោះខ្លួនកំពុងពិបាកចិត្ត ទើបចង់ចេញពីភូមិគ្រឹះបំណង ចង់រត់គេច ក៏មិនដឹងទេ លោកស្រីដាវដោយខលទៅ Dunk មិនលើក ខឹង កើតចិត្តអន្ទះសាភ័យផងអីផង ពេលនេះអារម្មណ៍របស់លោកស្រីច្របូកច្របល់អស់ហើយ ទើបមិនបង្អង់យូរក៏ចុះទៅក្រោម ចង់ចេញទៅរក Dunkរឿងក៏ការមកដល់ joong កំពុងសម្ងំអង្គុយគិត រឿង Dunk ស្រមៃឃើញទឹកមុខ Dunk ភ្នែករបស់គេអាចបញ្ជាក់ថា គេមិនបានធ្វើរឿងអាក្រក់អញ្ចឹងទេតែ joong មានអារម្មណ៍ស្ទាក់ស្ទើរ តែក៏ ឈប់គិតងើបឈរ បំណងចង់ទៅ រក Dunk
ចេញទៅបាត់ការមកលោកស្រីដាវ ដែលចេញទៅរក Dunk តែក៏រកមិនឃើញ ទាញទូរសព្ទខលទៅមនុស្សរបស់ខ្លួនដែលនៅ ផ្ទះម៉ាករបស់ Dunk ក៏គ្មានអ្នកឃើញ ចាប់ផ្ដើមឆ្ងល់ ចូលក្នុងឡាន បម្រុងនឹងបើកចេញទៅ ទូរសព្ទក៏រូ៉លឡើង
លោកស្រីដាវ >> អាឡូPond >> ម៉ាក់ ពេលនេះនៅឯណា ម្ចាស់យាយ ចង់ជួបនិងម៉ាក ជាបន្ទាន់ទៀតផង
លោកស្រីដាវ >> មានរឿងអ្វីមែនទេ ម៉ាកកំពុងបើកឡានចេញទៅហើយ (លោកស្រីនិយាយធម្មតាតែក្នុងចិត្តវិញគឺភ័យបុកពោះអស់ហើយ ខ្លាចថា G NA ដឹងខ្លួន និយាយការពិតអស់ហើយទេដឹង )
( បិទទូរស័ព្ទអស់ទៅ )
លោកស្រីដាវបានបើកឡានទៅដល់ភូមិគ្រឹះវិញ ដើរចូលទៅ ក្នុងក៏ឃើញថាមានអ្នក អង្គុយរង់ចាំគាត់ គ្រប់គ្នា ជំទាវយាយ ម៉ែដោះ លោកស្រីឌឿន pond fourth ពួកគាត់ទាំងអស់មកជុំគ្នា pond ជាអ្នកហៅអោយមក ព្រោះមានរឿងធំ ចង់ប្រាប់ ដោយខ្លួនបានកុហកម៉ាក អោយមកផងដែល
លោកស្រីដាវបានដាវចូលហើយធ្វើជាញញឹមធម្មតា
លោកស្រីដាវ >> ម្ចាស់ម៉ាក់មានអ្វីចង់មែនទេ បានជាអោយ កូន pond ហៅខ្ញុំមកជាបន្ទាន់បែបនេះ
YOU ARE READING
រឿង អន្ទាក់ស្នេហ៍កាច
Short Storyរឿងអានដំបូងៗមិនសូវល្អអានទេ តែរៀនផ្ដោតអារម្មណ៍អានបន្តិចទើបយល់ណាបងៗ នេះគឺជារឿងដែលខ្ញុំសសេជាលើកដំបូង ចឹងខុសឆ្គងត្រង់ណាជួយប្រាប់ផងណាបងបង ហិហិ😆