First day!!

223 14 0
                                    

Sunoo ភ្ញាក់ពីដំណេកដោយសំឡេងរោទិ៍ដែលចេញមកពីនាឡិការោទិ៍ របស់គាត់ពេលនេះម៉ោងប្រាំមួយព្រឹក ហើយគាត់ត្រូវរៀបចំខ្លួន សម្រាប់ថ្ងៃថ្មីរបស់គាត់ក្នុងការបង្ហាញខ្លួននៅក្នុងសាលាថ្មី។ ពេលនេះត្រូវក្លាយជាសិស្សដែលត្រូវផ្ទេរចូលសាលាថ្មីគឺពិបាកណាស់មែនឬអត់.........??នោះជាអ្វីដែលsunooគិតភ្លាមៗ នៅពេលដែលគាត់បានឮដំណឹងអំពីគាត់ដែលត្រូវចូលទៅកាន់សាលាថ្មីដែល ឪពុករបស់គាត់បានទិញអោយ តាមពិតទៅsunooគ្រាន់តែចង់គេងពេញមួយថ្ងៃ ប៉ុន្តែ ការសិក្សាគឺជាចំណង់ចំណូលចិត្តរបស់គាត់.....sunooបង្អូសក្បាលយឺតៗដោយខ្ជិលជាខ្លាំងដេីម្បីងេីបចេញពីគ្រែ ហើយតម្រង់ទៅបន្ទប់ទឹកដើម្បី សម្អាតមុខនិងដុសធ្មេញ ពេលចេញពីបន្ទប់ អ្នកបម្រើម្នាក់មកហៅ គាត់អោយចុះទៅញាំបាយ ហេីយគាត់ងក់ក្បាលជាសញ្ញា ហេីយSunoo ក៏ចុះមកក្រោម។

អ្នកស្រីkim«គេងលក់ស្រួលទេកូនពៅម៉ាក់?រួចចុះសប្បាយចិត្តទេកូនត្រូវផ្ទេរទៅសាលាថ្មីនៅថ្ងៃនេះហេីយ»

ម៉ាក់របស់គាត់បានសួរដោយទឹកមុខញញឹមពព្រាយ ។Sunoo មិន ដែលយល់ថាហេតុអ្វីបានជាម្តាយរបស់គាត់តែងតែពាក់រ៉ូបពណ៌ខ្មៅវែង...ជាមួយស្រោមដៃរពណ៌ខ្មៅ

Sunoo«ខ្ញុំមិនដឹងទេម៉ាក់ ខ្ញុំមានអារម្មណ៍ថាដូចជាអួលអាប់ណាស់! ហុឺយ!!»

Sunooតបហេីយក៏ចាប់ផ្ដេីមញាំអាហារពេល
ព្រឹក ញាំរួចក៏ឡើងទៅលើផ្ទះដើម្បីងូតទឹក និងស្លៀកពាក់។ នេះជាថ្ងៃដំបូងរបស់sunooនៅក្នុងសាលាថ្មី

Sunoo«មាំមី!!កូនទៅសាលាហេីយ ជុប ជុប!"

Sunooលាម៉ាក់របស់គេនិងថេីបម៉ាក់របស់គេពីរបីខ្សឺតហេីយក៏ឡេីងឡានដោយមានតៃកុងឡានជាអ្នកបេីកជូនគាត់ទៅ

មានរឿងជាច្រើនកំពុងដំណើរការនៅក្នុងចិត្តរបស់គាត់នៅពេលនេះ។ អ្វីៗហាក់ដូចជាគ្រួសារគាត់សម្បូរបែបពេក.. ហេីយរបៀបដែលពួកគេរស់នៅក្នុងផ្ទះគឺហ៊ុមព័ទ្ធដោយដើមឈើ។ ដើមឈើងាប់ ហើយកូនសៀវភៅ ដែលមានសុទ្ធតែប្រធានបទបិសាច និងសត្វទេវកថារបស់គាត់ ដែលគាត់បន្ត អានរាល់ថ្ងៃ!!

មកដល់បរិវេណសាលា គាត់មើលជុំវិញផ្ទាំងគំនូរចាស់ៗដែលស្រោប ជញ្ជាំងនៅខាងក្រៅទ្វារប្រហែលជាដោយសារប៉ារបស់គាត់ពិតជា មិនមានពេលវេលាដើម្បីជួសជុលវានៅឡើយទេ
ទោះ យ៉ាងណាក៏ដោយsunooបានចូលសាលាខ្យល់
ត្រជាក់ប៉ះមុខដ៏ផូរផង់របស់គាត់សក់ដ៏រលោងប៉ះជាមួយនិងខ្យល់
អេ៎!!មេីលទៅដូចជាតួអង្គក្នុងរឿងភាគអញ្ចឹងនៀក!!ហាហា

Vampire  Lover🩸Where stories live. Discover now