នៅព្រឹកបន្ទាប់ Sunoo ភ្ញាក់ពីដំណេកដោយរាងឈឺក្បាលបន្តិច!វាជា រឿងធម្មតាសម្រាប់គាត់ព្រោះពេលខ្លះគាត់នៅរហូតដល់ភ្លឺប៉ុន្តែនេះគឺ ខុសពីរាល់ដងកាលពីយប់មិញគាត់គេងលឿនជាង
ធម្មតា ហេតុអ្វីបានជាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាឈឺក្បាល? សូ៑នូគ្រវីក្បាលតិចៗទាំងឈឺហេីយក៏ងេីបដេីរតិចៗសំដៅទៅបន្ទប់ទឹកដេីម្បីរៀបចំខ្លួនទៅសាលា។នៅពេលដែលគាត់មកដល់ថ្នាក់រៀន Jungwon និង Sunghoon កំពុងពិភាក្សាគ្នាអំពីអ្វីមួយក៏មិនដឹង..?ហើយពួកគេទាំងពីរហាក់ដូចជាសុក្រិតចំពោះរឿងដែលពួកគេកំពុងតែនិយាយណាស់!! Sunoo ដកដង្ហើមធំ មុននឹងដើរទៅកន្លែង អង្គុយរបស់គាត់
ដោយដៀងភ្នែកទៅអ្នកទាំងពីរហេីយនិយាយទៅកាន់អ្នកទាំងពីរសូ៑នូ«តេីអ្នកទាំងពីរកំពុងនិយាយគ្នាពីរឿងអ្វី???» គាត់សួរដោយទឹកមុខចង់ដឹងខ្លាំង
Sunghoon ញញឹមដាក់គាត់ ខណៈពេលដែលជុងវ៉ុនហៀប
និងនិយាយប្រាប់គាត់ជុងវ៉ុន«ហា៎!យើងគ្រាន់តែពិភាក្សាអំពី.. uhmm»
«យើងកំពុងពិភាក្សាអំពីហេតុការណ៍ចម្លែកនៅទីនេះនៅក្នុង បរិវេណសាលានេះ» Sunghoonក៏ឆ្លេីយជំនួសនៅពេលដែល Jungwonដូចជាមិនអាចរកចម្លើយឆ្លេីយបាន
«អំពីអ្វី? តើមានរឿងអ្វីកើតឡើង?»
Sunghoon ហៀបនឹងឆ្លើយទៅហេីយប៉ុន្តែមិត្តរួមថ្នាក់ម្នាក់ក៏បានដេីរចូលមកក្នុងថ្នាក់ហេីយនិយាយអ្វីចម្លែកៗ Sunooកាន់តែឆ្ងល់x2បន្ទាប់ពីលឺមិត្តរួមថ្នាក់ម្នាក់នោះនិយាយ
មិត្តរួមថ្នាក់«ស្អី?! គួរឱ្យខ្លាចណាស់! តើគាត់ស្លាប់នៅកន្លែងណា?!រកឃើញសាកសពទេ??»
«ស្លាប់? សាកសព???? »ស៊ុនអ៊ូគិតហេីយនិយាយតិចៗបែបឆ្ងល់ជាខ្លាំងហេីយក៏ដេីរចូលទៅជិតបន្តិច ដើម្បីស្ដាប់អោយកាន់ តែច្បាស់!
«ត្រូវហេីយ! ត្រូវហេីយ! សាកសពនោះមានស្នាមខាំមើលទៅដូចជាធ្មេញ បិសាច»ពេលបានឮដូច្នេះហើយបានធ្វើឱ្យ Sunoo ភ័យស្លន់ស្លោ និងញាប់ញ័រជាខ្លាំង!!
សូ៑នូមកអង្គុយនៅនឹងតុវិញយ៉ាងត្រឹមត្រូវ ហេីយទាញសៀវភៅកត់ត្រាតូចមួយ និងប៊ិច មួយមកគាត់ចាប់ផ្ដើមសរសេរអ្វីដែល
គាត់ទើបតែបានឮពីមិត្តរួមថ្នាក់ស្រីម្នាក់នោះហេីយវាកាន់តែជំរុញអោយគាត់មានការចង់ដឹងចង់ឃើញជាខ្លាំងដែលធ្វើអោយគាត់ ចង់ស៊ើបអង្កេតពីអ្វីដែលបានលឺអម្បាញមិញនេះ!