«តោះចូលមក! អ្នកទាំងអស់គ្នា!» Sunoo បានសម្គាល់ឃើញថា Jay និង Sunghoonនៅឈរ សម្លឹងមុខគ្នាចុះឡេីងៗ។ Jungwon, Jake និង Heeseung ចូលទៅក្នុងទាំងអស់គ្នាទេីប Sunghoon ចូលទៅ ក្រោយគេ។
ពួកគេទាំងអស់បានអង្គុយផ្តុំគ្នាជារង្វង់នៅក្នុងបន្ទប់ទទួលភ្ញៀវ។Jay សម្លឹងមើល Sunghoonដែលកំពុងអង្គុយក្បែរ Sunoo និងឱបស្មារបស់សូ៑នូនេះធ្វើឱ្យ Jay ញញឹមមុននឹងគ្រវីក្បាល។
«បេីឯងមិនប្រយ័ត្នខ្លួន! ឯងនិងស្លាប់នៅទីនេះ!!»jayនិយាយ
តិចៗហេីយសម្លឹងទៅសុងហុនហេីយអ្នករាល់គ្នាជុំវិញនោះមិនបានចាប់អារម្មណ៍លឺនោះទេលេីកលែងតែសុងហុនលឺយ៉ាងច្បាស់!«ស្អីហ្នឹង!! ចាញ់រហូត ហុឺ!!!» Niki បានស្រែកយំដូច
កូនក្មេងព្រោះនីគីលេងចាញ់5ដងហេីយ!ពួកគេ ទាំងអស់គ្នាសើចចំអកអោយក្មេងតូចនីគីព្រោះតាំងពីចាប់ផ្ដេីមលេងមកមិនទាន់ឈ្នះមួយដៃទេចាញ់រហូត!! អ្នកគ្រប់គ្នានាំគ្នាសេីចបន្ត ទេមិនមែនគ្រប់គ្នាទេ ព្រោះថាសុងហុនមិនបានចូលរួមសេីចឡេីងមុខអោយស្មេីថេង...
«មិចបានជាយេីងសម្រេចចិត្តមកលេងបៀវិញ?»Heeseung បានសួរនៅពេលគាត់ជ្រេីសសន្លឹកបៀ។
Sunoo ដាក់ដៃទ្រចង្កាដោយកំពុងគិតពីហ្គេមផ្សេង រហូត ដល់គាត់នឹកឃើញថាគាត់មានប្រដាប់លេងដែលជាឧបករណ៍ចាប់ការកុហក ដែល Jay ឱ្យគាត់នៅថ្ងៃខួបកំណេីត។
«ចាំនៅទីនេះហេីយខ្ញុំទៅយកប្រដាប់លេងមួយ»Sunoo និយាយហេីយក្រោក ឡើងប្រញាប់ទៅបន្ទប់គេងនៅជាន់លើ។
អ្នកផ្សេងទៀតអង្គុយដោយភាពស្ងាត់ស្ងៀមព្រោះសូ៑នូឡេីងទៅលេីបាត់ហេីយមិនមានអ្នកណានិយាយអីមួយម៉ាត់ទេ...ប៉ុន្តែ Jungwon បានសម្រេចចិត្តកម្ចាត់ភាពស្ងៀមស្ងាត់ដោយសួរទៅកាន់មិត្តពីរនាក់ របស់ Sunoo ។«មេីលទៅសូ៑នូសប្បាយចិត្តណាស់ ពីមុនប្រហែលជាមិន
សូវមានមិត្តទេត្រូវទេ?»Jungwon បានសួរទៅកាន់ Jay ។
Jay ក៏ងក់ក្បាលពេលជាចម្លេីយ«សូ៑នូមិនសូវស្និតស្នាលឬនិយាយទៅរកអ្នកណាក្រៅពីមិត្តដែលគេទុកចិត្តនោះទេ»Jay ពន្យល់Jungwon ងក់ក្បាល ហើយភ្លាមៗនោះ Sunoo ត្រលប់មកវិញជាមួយប្រអប់តូច មួយ។ គាត់ដាក់ប្រអប់នៅកណ្តាលរង្វង់ ប្រដាប់លេងសម្រាប់ចាប់ការកុហក។