ភាគ ៧ : ត្រូវការឯងមកកំដរផឹក

93 8 0
                                    

«មែនហេីយ...មនុស្សដូចឯងយេីងមិនទុកចិត្ដទេ!ឯងជិះទៅណាទៅៗកុំមករំខានយេីង...»Tae

«ឆឹស...ទៅក៏បាន! *ងោង*»Jungkook ដោយត្រូវបាននាយតូចដេញច្រេីនដងពេកក៏សម្រេចចិត្ដចុះចាញ់ ហេីយក៏បេីកបន្ថែមល្បឿនទៅមួយទំហឹងសឹងតែឆាបនាយតូចឲ្យដួលភ្លាមៗទៅហេីយ

«អាឈ្លេីយ...ចរឹកចឹងចេះរៀនពូកែដែរ»Tae រអ៊ូងូវៗចុងមាត់រហូតទាល់តែឡានក្រុងមកដល់ទេីបស្ងាត់មាត់វិញ

+Cafe shop...

Jungkook បេីកឡានមកហាងកាហ្វេមួយកន្លែងដែលខ្លួនបានណាត់កំពូលមិត្ដរបស់ខ្លួនឲ្យមកពិភាក្សារឿងជីវិតជាមួយ។គ្រាន់តែនាយដេីរចូលទៅខាងក្នុងភ្លាមធ្វេីឲ្យគ្រប់គ្នាចាប់ផ្ដេីមជ្រួលជ្រេីមដោយសារតែសម្រស់ស្រស់សង្ហារអស្ចារ្យរបស់នាយ តែសម្រាប់នាយគឺជារឿងធម្មតាស្រាប់ទៅហេីយទេីបមិនសូវខ្វល់ក៏ដេីរទៅហៅកាហ្វេផឹក អាងទៅនិយាយជាមួយភឿនរបស់គេ...

«អឺពួកអាចយ...យេីងមកហេីយ»Jungkook ទះស្មារពួកគេម្នាក់ម្ដងដែលជាស្ទាយរាប់ញាតិរបស់គេ

«មិនប្រាប់ក៏យេីងដឹងដែរ»Ryunvin ងេីយមេីលមុខនាយទាំងសម្លក់សម្លឹង

«បេីមកហេីយមកអង្គុយលឿនម៉ោ»Hagi

«ដឹងហេីយ»Jungkook ក៏ចូលទៅអង្គុយជិតពួកគេទាំងពីរ

«យ៉ាងមិចហេីយហ៎ា...chi សង្សារថ្មីឯង»Ryunvin សួរទាំងដឹងចម្លេីយមុនទៅហេីយ

«បែកគ្នាហេីយ!»Jungkook

«អរ/អរ»ryungi ហាឡេីងព្រមគ្នាហាក់មិនភ្ញាក់ផ្អេីលទាល់តែសោះ

«យ៉ាងមិច...លែងភ្ញាក់ផ្អេីលហេីយអី?»Jungkook លេីកចិញ្ចេីមឡេីងបែបឆ្ងល់ព្រេាះរាល់ដងពួកគេស្រែកចង់បែកហាងទៅហេីយ

«ពួកអញវាសុាំទៅហេីយ...គិតទៅអាគុកនេះបេីមិនមែនជាសិស្សពូកែទេប្រហែលគេនិយាយដេីមលាន់ពេញសាលាហេីយមែនទេ»hagi

«វាត្រូវចឹងហេីយ!តែ...យេីងមានរឿងមួយចង់ឲ្យពួកឯងជួយវេីយ»Ryunvin សម្លឹងទៅពួកគេទាំងពីរទាំងមុខស្រពោន

«រឿងអី»ទាំងពីរនាក់ក៏និយាយព្រមគ្នា

«គឺថា...»Ryunvin បម្រុងនឹងប្រាប់ទៅកាន់មិត្ដខ្លួនពីរឿងដែលចង់ឲ្យជួយតែក៏បានក្រលាសភ្នែកទៅឃេីញនរណាម្នាក់ដែលខ្លួនកំពុងរងចាំចង់ជួប

សង្គ្រាមស្នេហ៍សិស្សពូកែ❤️🔥Where stories live. Discover now