ភាគ ៨ : ធ្វេីអីមិត្ដយេីង

72 11 0
                                    

+Morning...

ថ្ងៃថ្មីបានចូលមកដល់ដែលជាថ្ងៃដែលគ្រប់គ្នាស្អប់បំផុតនោះគឺថ្ងៃចន្ទនេះឯង មនុស្សក្មេងចាស់ប្រុសស្រីបាននាំគ្នាងេីបពីដំណេកដេីម្បីផ្ដេីមថ្ងៃថ្មីជាមួយភារកិច្ចរៀងៗខ្លួនដូចជានាយតូចយេីងនេះដែរ ពេលនេះគេកំពុងតែឈររៀបចំខ្លួនដេីម្បីទៅសាលារៀនតាមទម្លាប់ដូចគ្នា។ពេលដែលរៀបចំខ្លួនរួចរាល់គេក៏ចុះមកខាងក្រោមដេីម្បីយកអាហារដែលម៉ាក់គេបានខ្ចប់ឲ្យយកទៅសាលា

«ម៉ាក់ប៉ា!»Tae ស្រែកហៅម៉ាក់ប៉ាគេទាំងទឹកមុខញញឹមស្រស់

«ច៎ា/បាទកូន»ពួកគាត់ទាំងពីរក៏តបទៅគេវិញដោយសម្លេងស្រទន់

«ម៉ាក់រៀបចំបាយឲ្យកូនរួចហេីយ ថ្ងៃនេះថែមទាំងមាននំញុាំទៀតណា»Ms.Kim

«ម៉ាក់យល់ចិត្ដកូនដល់ហេីយ...ហិហិ»Tae ចូលទៅអោបម៉ាក់គេយ៉ាងណែន

«យីសកូននេះ...18 ស្អែកខានស្អែកហេីយចរឹកក្មេងមិនដូរសោះ»Ms.Kim ក្រវុីក្បាលហួសចិត្ដនឹងកូនសំណព្វនេះជាខ្លាំង

«ចឹងកូនលាម៉ាក់ប៉ាទៅរៀនហេីយ»Tae អោនក្បាលលាពួកគាត់ម្នាក់ម្ដងហេីយក៏បេីកទ្វារចេញទៅបាត់ទៅ គេធ្វេីដំណេីរទៅសាលាដោយឡានក្រុង។

ពេលមកដល់ក្នុងបរិវេណសាលានាយតូចក៏ដេីរមេីលឆ្វេងមេីលស្ដាំទាំងញញឹមញញែមតាមទម្លាប់របស់គេ ដេីរសុខៗក៏មានក្រុមសិស្សស្រីបីនាក់បានមកកាក់ដំណេីររបស់គេ។

«អាខ្ទេីយភ្លេចយេីងរឺនៅ»Chi ដែលជាគូជម្លោះការពីប៉ុន្មានថ្ងៃមុនក៏បានអោបដៃនិយាយទាំងញញឹមចុងមាត់ទៅកាន់នាយតូច

«អរ...នាងទេតេី!មិនចាំទេមេីលទៅ ព្រេាះមនុស្សអរូបដូចនាងខ្ញុំមិនចង់ទុកក្នុង memories ខួរក្បាលខ្ញុំទេវាអត់ប្រយោជន៍»Tae មិនឲ្យចាញ់ក៏តបទៅនាងវិញយ៉ាងចាស់ដៃ

«អាយ...អាឡប់ឯងចង់ត្រូវមែនទេ»Chi ស្រែកឆោឡោឡេីងជាហេតុនាំឲ្យសិស្សគ្រប់គ្នាអ៊ូអរមេីលរួមទាំងបីនាក់នោះផងដែរ

«សាកទៅប្រយ័ត្នវៀចច្រមុះ»Tae ស្រែកៗខ្លាំងៗទៅកាន់នាង

«អានេះឈ្លេីយ ពួកឯងចាំកាលមិនវៃទៅ»Xin និង Pin ដែលជាមិត្ដភក្ដិនាង ក៏បានចូលទៅរកនាយតូចបម្រុងនឹងទះតែក៏ត្រូវបាននាយតូចគេចទាន់

You've reached the end of published parts.

⏰ Last updated: Nov 06 ⏰

Add this story to your Library to get notified about new parts!

សង្គ្រាមស្នេហ៍សិស្សពូកែ❤️🔥Where stories live. Discover now