ភាគ ២ : ប្រយ័ត្នឆ្លងរោគ

176 8 0
                                    

«ហ៎ាស/ហ៎ា»ryunbin បញ្ចេញសម្លេងភ្ញាក់ផ្អេីលមកដំណាលគ្នា

«ម៉ាក់គេគឺជាមនុស្សប្រុសណា!»Ryunvin យកដៃចង្អុលទៅនាយតូច

«ចុះម៉ាក់មានបានថាគេជាស្រីឯណា!»Ms.cho និយាយដោយសម្លេងធម្មតា

«ហេតុផលអីទេីបខ្ញុំត្រូវរៀបការជាមួយគេនេះ»Ryunvin ជ្រួញចិញ្ចេីមទាំងខឹងជាខ្លាំង ជាស្រីមិនថាទេតែនេះប្រុសណា

«គឺ...ដោយសារតែ Bin ជាក្មេងល្អ ណាមួយប៉ាឯងនិងលោក vang គឺជាមិត្ដសម្លាញ់នឹងគ្នាទេីបពេលដែលម៉ាក់ពពោះម៉ាក់ក៏បានសន្យាថាពេលកូនកេីតមកម៉ាក់នឹងផ្សាសាច់ផ្សាឈាមជាមួយគ្នា ដោយគិតថាកូនជាស្រីទេីបម៉ាក់និងប៉ាយល់ព្រម»Ms.Cho

«តែម៉ាក់ខ្ញុំស្រឡាញ់ស្រីណា!»Ryunvin នៅតែប្រកែកជាមួយម៉ាក់គេមិនឈប់

«តែនេះជាការសន្យារបស់គ្រួសារយេីងណា»Mr.cho

«អឺ...អ្នកបង...គឺថារឿងនេះមិនបាច់បង្ខំកូនទេ ព្រេាះយកគ្នារួចក៏...មិនចុះសម្រុងគ្នាដដែលទេ!»Mr.vang មេីលទៅកាន់គាត់បែបរអៀសចិត្ដ

«រៀបការហេីយដឹងតែត្រូវគ្នាហេីយលោក!»Mr.cho ក៏និយាយជំនួសអ្នកជាប្រពន្ធ

«ចុះកូនគិតមិចវិញ?»Mr.vang សម្លឹងទៅកាន់កូនគាត់ដែលកំពុងតែស្លុងនោះ

«គឺ...បេីគាត់មិនព្រមក៏បានដែលព្រេាះ...បេីទោះជារៀបការក៏ពិបាកដែល បេីមិនបានស្រឡាញ់គ្នាផង»Bin លេីកហេតុផលប្រាប់ពួកគាត់ណាមួយគេស្រឡាញ់មនុស្សប្រុសស្រាប់មិនអីទេ តែម្នាក់នោះគេស្រឡាញ់ស្រីបេីឲ្យមកយកប្រុសបែបនេះក៏មិនកេីតដែល

«ហឹម...ចឹងសម្រេចថាយ៉ាងមិចដែលអ្នកបងគ្រួសារខ្ញុំស្របតាមតែអ្នកបងទេបេីកូនអ្នកបងព្រមក៏បានមិនព្រមក៏បានដែលកុំបង្ខំគេអី!»Ms.vang

«ឯងគិតយ៉ាងមិច?»Ms.cho បែរទៅសួរអ្នកជាកូន

«ដូចខ្ញុំប្រាប់ចឹងម៉ាក់ ខ្ញុំស្រឡាញ់ស្រី»Ryunvin

«ហឹម...បានអ្នកអូន សម្រេចថាមិនមានពិធីរៀបការអីកេីតឡេីងទេណា ឲ្យបងសុំទោសផងអ្នកអូន!»Ms.cho ធ្វេីមុខស្រពោនទៅកាន់ពួកគាត់ ព្រេាះតែគាត់កំពុងតែស្ដាយក្មេងដែលនៅចំពោះមុខគាត់នេះតែម្ដង

សង្គ្រាមស្នេហ៍សិស្សពូកែ❤️🔥Where stories live. Discover now