Ep1:Meet you again 🎈

228 28 0
                                    

នៅទីនេះមនុស្សពិតជាច្រើនមែននេះជាលើកទីមួយហើយដែលឃើញមនុស្សច្រើនដល់ថ្នាក់នេះហើយថែមទាំងមានអាគារខ្ពស់ៗជាច្រើនទៀតពិតជាឡូយមែនទែន។ខ្ញុំឈ្នោះ Fourth Nattawat ហើយឈ្មោះហៅក្រៅរបស់ខ្ញុំគឺ fot fot ឆ្នាំនេះខ្ញុំអាយុ22ឆ្នាំហើយហើយប៉ាម៉ាក់ខ្ញុំគាត់លែងនៅជាមួយខ្ញុំតាំងតែខ្ញុំកើតមកម្លេះរាល់ថ្ងៃនេះខ្ញុំនៅជាអ្នកមីងនិងគ្រួសាររបស់គាត់ហើយគាត់ល្អនិងខ្ញុំបានឲ្យខ្ញុំរៀនរហូតដល់ចប់ទៀតផងតែដោយក្រែងចិត្តគាត់ផងក៏ចង់មកនៅទីក្រុងដោយនិយាយប្រាប់គាត់រកបានការងារធ្វើនៅទីនេះទើបគាត់ក៏ព្រមឲ្យតែគាត់ក៏បានរៀបចំអាហារនិងឲ្យលុយខ្លះមកខ្ញុំសម្រាប់ឲ្យខ្ញុំធ្វើដំណើរផងដែលហើយគាត់ប្រាប់ខ្ញុំថាបើខ្វះអ្វីឬក៏មានរឿងអ្វីប្រាប់គាត់មកគាត់មកជួយភ្លាមហើយនេះក៏ជាលើកទី1ផងដែរដែលខ្ញុំចាកចេញពីផ្ទះមករស់ទីនេះតែម្នាក់ឯង។ខ្ញុំបានយកលុយសន្សំទាំងប៉ុន្មានរបស់ខ្ញុំមកទិញផ្ទះនៅទីនេះដើម្បីតែបើកហាងក្នុងក្តីស្រម៉ៃរបស់ខ្ញុំ។

+តោះចូលសាច់រឿងរបស់យើងវិញ

+ទីក្រុងបាងកក
Fourth បានមកដល់ផ្ទះដែលគេបានទិញរួចហើយក៏រៀបចំឥវ៉ាន់យ៉ាងរៀបរាយមានសណ្តាប់ធ្នាប់មែនទែនហើយគេចេញទៅក្រៅដើម្បីទិញរបស់របរមកដាក់ក្នុងផ្ទះបន្ថែមភ្លាមនោះក៏មានចោរម្នាក់បានឆក់កាបូបពីស្រ្តីរាងចំណាស់ម្នាក់។
ស្ត្រីម្នាក់នោះខំស្រែក"ជួយផង! ចោរប្លន់"
fourth ឃើញបែបនេះក៏រត់ទៅយកកាបូបមកហើយក៏បានតែប្តឹងប៉ូលីសរួចផងដែរហើយគេចាប់ចោរនិងប្រគល់ជូនប៉ូលីសបាត់ទៅហើយគេក៏បានយកកាបូបមកស្ត្រីម្នាក់នោះវិញ។

ស្ត្រីម្នាក់នោះក៏បាននិយាយថា"អរគុណហើយដែលបានជួយចាប់និងយកកាបូបមកឲ្យវិញ"

"មិនអីទេអ្នកមីង"Fourth

"នេះអ្នកកំលោះឈ្មោះអីដែលមីងចង់ប៉ាវបាយឯងមួយពេលជាការអរគុណ"ស្រ្តីចំណាស់សួរ

"បាទ!ខ្ញុំឈ្មោះ fourth មីងមិនចាំបាច់ប៉ាវបាយខ្ញុំទេវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ"Fourth

"មិនបានទេ fourth ខំជួយយកកាបូបឲ្យមីងទៅហើយឲ្យមីងប៉ាវបាយជាការសងគុណទៅណា fourth"ស្រី្តចំណាស់

ObsessedWhere stories live. Discover now