Ep5:គ្រោះថ្នាក់💥

161 17 0
                                    

+now
ហ្វូតនិយាយហើយក៏គេងទាំងទឹកភ្នែកដាមពេញថ្ពាល់ សាតាងឃើញហើយគេមិនអាចគិតមិនបានទេហ្វូតគេពីមុនរឹងមាំហើយចូលចិត្តញញឹមណាស់ប៉ុន្តែឥឡូវហ្វូតលែងញញឹមដូចពីមុនស្នាមញញឹមរបស់គេពេលនេះពោរពេញទៅទុក្ខកង្វល់ភាពសោកសៅជាច្រើនតែគេមិនព្រមបើកចិត្តមកនិយាយជាមួយខ្លួនទេ

"តើពេលទើបឯងព្រមមកបើកចិត្តនិយាយជាមួយយើងហា៎អាមិត្តឡប់"សាតាងនិយាយក្នុងចិត្តទាំងមិនយល់ថាហេតុអីហ្ចូតមិនព្រមនិយាយអ្វីប្រាប់មកគេសោះក្រោយជាមិត្តនិងគ្នាឬថាហើយសាតាងក៏ដើរហួសទៅបន្ទប់របស់ខ្លួនបាត់ទៅ

+Morning☀

ហ្វូតនិងសាតាងក៏រៀបចំបើកហាងលក់ដូចធម្មតាតែមិនដឹងថាជាអ្នកណាទេសុខៗក៏ចូលមកបម្រុងនិងចង់ចាប់ហ្វូតសាតាងក៏ចេញមកបាំងហ្វូត

"ពួកឯងជាអ្នកណា?"ហ្វូតសួរទៅកាន់ពួកគេទាំងឈរនៅពីក្រោយសាតាងដដែល

"ជាអ្នកណាមិនសំខាន់សំខាន់ឯងត្រូវទៅជាមួយយើង"មេពួកគេនិយាយឡើង

"ឯងចង់ចាប់គេរំលងសាកសពយើងសិនទៅពួកអាចង្រៃយ៍អើយ"សាតាងនិយាយទាំងមុខមាំដល់ថ្នាក់ហ្វូតក៏ចង់ខ្លាចគេដែល

"ពួកឯងចាត់ការ"និយាយហើយក៏ចាប់ផ្តើមវៃគ្នា

ហ្វូតនិងសាតាងគេមិនមែនអន់ឯណាប៉ុណ្ណឹងៗឲ្យស្ពៃហ៎តែអ្នកណាទៅដឹងទៅថាពួកគេលេងល្បិចយកដំបងមកវាយពីក្រោយ

"អៃហ្វូតប្រយ័ត្ន"សាតាងឃើញហើយខំទៅជួយតែយឺតពេលទៅហើយ....ដឹប....សាតាងក៏ទៅទ្រហ្វូតហើយពួកគេភ្ជុងកាំភ្លើងទៅកាន់សាតាងនិងហ្វូត

"ហ្វូត !ហ្វូតឯងត្រូវតែស៊ូណាកុំបំភ័យយើងណា"សាតាងនិយាយទាំងភ័យនិងសម្លឹងមើលទៅឈាមដែលកំពុងហូរនោះ

ពួកគេបម្រុងចូលទៅចាប់សាតាងនិងហ្វូតទៅហើយតែក៏ត្រូវមនុស្សជាច្រើនមកហុំព័ន្ធនិងលើកកាំភ្លើងមកភ្ជុងពួកគេហើយអ្នកដែល បញ្ជាគ្មានពីអ្នកណាក្រៅពីវីននីនោះទេគេដឹងដោយសារតែគេបានឲ្យកូនចៅគេចាំការពារសាតាងតែចង្រៃយ៌ត្រូវពួកនោះសម្លាប់បាត់ហើយមូលហេតុដែលសម្លាប់ពួកនោះមិនបានដោយសារពួកគេនៅក្នុងក្រុងហើយដែលហេតុមិនមានអ្នកមកជួយក៏ដោយសារពួកគេនៅផ្ទះឆ្ងាយពីអ្នកដទៃគួរសមដែល

ObsessedWhere stories live. Discover now