បន្ទាប់ពីធ្វើម្ហូបរួចក៏រៀបចំដាក់ថាសដើម្បីយកទៅខាងលើ
ក្រាក....
ទ្វារបន្ទប់ត្រូវបានបើកដោយកម្លោះសង្ហារខាប់ព្រលឹង ចូលទៅក្នុងបន្ទប់ដោយមានថាសអាហារក្នុងដៃហើយក៏យកទៅដាក់លើតុមុននិងដើរទៅដាស់ហ្វូតដែលកំពុងតែគេងនៅលើគ្រែ"អូនសម្លាញ់ ក្រោកឡើង"ជេមដាស់ហ្វូតដោយប្រើសំឡេងដ៏ផ្អែមស្រទន់និងភ្ជាប់ជាមួយស្នាមញញឹមដែលមានក្តីសុខបំផុត
ប៉ុន្តែហ្វូតមិនបានងើបទេគ្រាន់តែរើប្រែខ្លួនទៅម្ខាងទៀតជេមក៏នៅតែបន្តដាស់តែហ្វូតក៏នៅតែមិនក្រោកដូចនេះមានតែវីធីចុងក្រោយនេះហើយ"ហ្វូតភ្លើងឆេះផ្ទះហើយ ភ្លើងឆេះផ្ទះហើយអូនសម្លាញ់"គ្រាន់តែនិយាយចប់ភ្លាមហ្វូតងើបមកភ្លេតតែម្តងហើយក៏លោតចុះពីលើបម្រុងនិងរត់ទៅបើកទ្វារចេញទៅក្រៅទៅហើយក៏លឺសំឡេងសើចរបស់ជេមហើយឈប់ទ្រឹងនេះគេចាញ់បោកប្រុសម្នាក់នេះឬ
"បងកុហកអូន"
"អ្នកណាប្រើឲ្យអូនដាស់មិនក្រោកធ្វើអី"
"ដឹប...សារក្រោយបងត្រូវធ្ងន់មិនខាន"
"អួយ....បងសុំទោសសារក្រោយឈប់លេងចឹងហើយអួយ ឈឺណាស់"
"ងើបមកកុំរំអួយពេក"
"អូនអត់អាណិតបងទេហ៎"
"ខ្ពើម អ៊េក"
"មិនឈ្លោះជាមួយអូនទេមកញាំុបាយមកបងធ្វើរួចហើយ"
"ម្ហូបអី"
"អូនមកមើលមកគឺដឹងហើយ"
"វ៉ាយ សិទ្ធតែម្ហូបដែលអូនចូលចិត្តបងនៅចាំទៀតឬ"
"ក៏អូនជាមនុស្សសំខាន់នោះអី"
"អួយ...ជ្រេញណាស់"
"មិចបានមកជ្រេញនិងបងបែបនេះ"
"ឈប់និយាយមកញាំុបាយសិនមកអូនមានរឿងត្រូវសួរបងច្រើនណាស់"
"បាទ"
បន្ទាប់មកពួកគេក៏ញាំុបាយជាមួយគ្នាពេលញាំុរួចពួកគេក៏ប្រមូលចានយកទៅលាងហើយក៏មកអង្គុយទល់មុខគ្នាដោយម្នាក់ៗមើលទៅដូចទៅធ្វើសង្គ្រាមយ៉ាងចឹងគ្រាន់តែមានម្នាក់មើលទៅដូចជាភ័យខ្លាចរអាមិចមិនដឹង
YOU ARE READING
Obsessed
Romansស្នេហាមិនគិតលើភេទឬរូបរាងនោះទេអ្វីៗគឺស្ថិតនៅលើអារម្មណ៍របស់មនុស្សយើងម្នាក់ៗ