Part38

168 3 0
                                    

   ក្រោយចប់កម្មវិធីហើយអស់រួចមកលោក Jeon ដែលត្រូវជាប៉ារបស់រាងក្រាស់ក៏បានហៅទៅនិយាយការសំខាន់តែពីនាក់ដោយហាមដាច់ខាតមិនអោយមានអ្នកណាដឹងក្រៅពី Jungkook
«មានអីមែនទេលោកប៉ា!?» គេនិយាយទាំងប្លែកចិត្តនេះមិនមែនលើកទី1ទេដែកគេនិយាយជាមួយប៉ារបស់គេតែវាចម្លែកដែលប៉ារបស់គេហៅមកនិយាយតែពីនាក់បែបនេះ
«គ្មានអីច្រើនទេគ្រាន់តែចង់ប្រាប់ថាឯងនិង Jena ត្រូវរៀបការនៅខែក្រោយនេះ» រាងក្រាស់ភាំងបន្តិចមុខនិងនិយាយតបទៅបា៉របស់គេវិញ
«លឿនពេកទេដឹងលោកប៉ា»
«យើងមិនខ្វះទេឯងត្រូវតែរៀបការ»
«ប៉ា!!!ប៉ាបង្ខំពេកទេដឹងខ្ងុំមិនមែនម៉ាក់ទេដែលប៉ានិយាយអីស្ដាប់តាមទាំងអស់នោះ » លោក Jeon ងើបឈរអស់កម្ពស់រួចក៏សើចចេញមក
«ឯងមិនខុសពីម៉ាក់របស់ឯងទេកូនប្រុសហា៎ៗៗៗ....ឯងដឹងទេហេតុអីបានជាម៉ាក់របស់កូនស្ដាប់តាមប៉ាទេ»
«....»
«គឺដោយសាតែឯងនិងហើយបានជាម៉ាក់របស់ឯងព្រមស្ដាប់តាមយើង...ឯងមើលទៅមិនខុសពីម៉ាក់របស់ឯងទេកូនប្រុស»
«ប៉ាចង់ធ្វើអី»
«បើឯងមិនព្រមរៀបការជាមួយ Jena ខែក្រោយនេះទេ JoJo របស់ឯងក៏មិនខុសពី Eungi ប៉ុន្នានដែល » រាងក្រាស់បើកភ្នែកៗសម្លឹងមើលទៅប៉ារបស់គេក្រោយលឺឈ្មោះរបស់ Eungi រួច
«ប៉ាគម្រាមមែនទេ!!!ប៉ាធ្វើអី Eungi »
«វាមិនធ្ងន់ធ្ងូរដល់ថ្នាក់ស្លាប់ទេ....អូឯងមិនបារម្ភពី Jojo ទេរឺ??»
«ប៉ា!!!» Jungkook ស្រែកទៅអ្នកជាប៉ាទាំងទឹងសរសៃរកបំផុតមុខនិងសម្រួលអារម្មណ៍មកវិញ
«ប៉ាកុំទៅរញ៉េរញ៉ៃជាមួយស្រីម្នាក់និងបានទេ»
«យើងទេជាអ្នកត្រូវនិយាយបែបនេះដាក់ឯង... យើងមិនខ្វលទេឯងត្រូវតែរៀបការជាមួយ Jena ព្រោះនាងជាប់ខ្សែរាជវង្សមាមតែនាងទេដែលអាចធ្វើអោយក្រុមហ៊ុនរបស់យើងមានជាមុន»
«យើងរាល់ថ្ងៃនេះវាហួសពីមានហើយលោកប៉ា »
«យើងមិនខ្វល់រៀបការជាមួយ Jena ទៅបើមិនចិងទេ Jojo របស់ឯងមិនខុសពី Eungi ទេ» ការសន្ទនារវាងឪពុកនិងកូនក៏ត្រូវបានបញ្ចប់ អ្នកជាកូនឈរទាំងក្ដាប់ដៃស្ទើរតែចេញឈាមទៅហើយហាក់ដូចតាំងទឹងណាស់ ។ Jungkook ដើរត្រឡប់មកបន្ទប់វិញទាំងគ្មានកម្លាំងចិត្តនិងធ្វើអ្វីបន្តទៀត
«Jungkook???លោកកើតអីមែនទេ»
«អេ...ខ្ងុំចូលបន្ទប់ខុស?»និយាយក៏ងាកមើលទៅលេខបន្ទប់ទើបដឹងថាគេដើរចូលខុសបន្ទប់ គេបម្រុងនិងទៅវិញតែត្រូវនាងតូចចាប់ទាញអាវរបស់គេតិចៗទាំងក្ដីបារម្ភ
«Jungkook លោកកើតអីមែនទេ...?»
«តិចតួត....នាង»
«បើមិនប្រកាន់ទេលោកអាចនៅបន្ទប់ខ្ងុំបានព្រោះមើលទៅរឿងរបស់លោកដូចមិនមែនរឿងតូចទេ....ខ្ងុំនិយាយនេះព្រោះបើមិនច្រឡំទេមុខនេះខ្ងុំស្រវឹងហើយលោកជាអ្នកជូនខ្ងុំមកមែនទេ?»
«មែនហើយ»
«អរគុណហើយចិង» Jungkook ក្រលេកមើលទៅនាងទាំងសោកសៅរបំផុតមើលទៅនាងហាក់ដូចជាបារម្ភពីគេណាស់ទាំងសម្ដីនិងទង្វើររបស់នាងគេដើរចូលទៅអោបនាងទាំងមិននិយាយអ្វី
«តែមួយភ្លេតទេ....ខ្ងុំមិនធ្វើអីនាងទេ»
«.....» Jojo មិននិយាយអ្វីរួចក៏យកដៃអង្អែលខ្នង់គេតិចៗហាក់ដូចជាអោយកម្លាំងចិត្តទៅកាន់គេ។ទោះមិននិយាយអ្វីក៏នាង់ដឹងពេកណាស់ទៅហើយថាអារម្មណ៍គេពេលនេះបែបម៉េច

លង់ស្នេហ៍ក្រមុំស្លូតWhere stories live. Discover now