អ្នកស្រីគ្រាន់តែឃើញ JoJo និង Jinju ភ្លាមគាត់ក៏បានរត់ទទួលពួកគេយ៉ាងសមរម្យ
" ជម្រាបសួរអ្នកមីង "
" ចា៎អីឡូចូលសាច់ការតែម្ដងទៅអ្នកណាឈ្មោះ Park JoJo " JoJo លឺឈ្មោះខ្លួនឯងរួចនាងរឹតតែភ័យលើសដើមដល់ថ្នាក់បែបញើសពេញខ្លួនទឹកមុខចាប់ផ្ដើមស្លេកស្លាំង ។អ្នកស្រី Jeon វិញមិនបាច់ពួកគេទាំងពីប្រាប់ក៏គាត់អាចមើលដឹងដែលថាអ្នកណាជា Park JoJo នោះ" នាងមែនទេ " គាត់ចង្អុលទៅ JoJo ដែលអង្គុយពីក្រោយប្អូនរបស់នាង
" ចា៎....ចា៎ "
" ឯងស្អាតដល់ថ្នាក់នេះហើយ Jungkook ធ្វើបានឯងទៀត"
" ចិតហើយបានជាគេទៅរកតែនាង" Charo ងើបមកអង្គុយជិត Jinju ធ្វើអោយនាងស្ទើរតែគាំងបេះដូងងាប់ហើយ
" គ្មានទេខ្ញុំស្អប់នាងជាស្អីទៅទៀត " គ្រប់គ្នាសម្លឹងមើលទៅ Jungkook ដែលដើរចុះពីខាងលើមកទាំងនិយាយតវ៉ា
" Jungkook និយាយអីអោយចេះខ្មាស់គេផង"
" ម៉ាក់ទៅហៅនាងមកធ្វើអី....ខ្ញុំស្អប់មុខនាងចង់ស្លាប់ហើយ "
" តែព្រឹកមិញមុខក្រហមដោយសាកគេ"
" បងCharo បងក៏ដឹងថាខ្ញុំសចិងហើតឈរក្រោពន្លឺព្រះអាទិត្យមុខក្រហមជារឿងធម្មតាទេ "
" ហេតុផលល្អគ្រាន់បើ"
"បង!!!"
JoJo ដោយភ័យពេកបូករួមនិងសុខភាពមិនសូវជាល្អទៀតនោះធ្វើអោយនាងសន្លប់ទៅលើ Jinju ដែលអង្គុយក្បែរនោះ
" បងស្រីយ៉ាងម៉េចហើយ "
" សន្លប់ទៀតហើយសុខភាពអន់មែន"
" បង Charo ជួយបងស្រីខ្ញុំផង "
" ឆាប់ហៅគ្រូពេទ្យមក " គេគ្រប់គ្នាភ័យនិង JoJo គ្រប់គ្នាចំណែក Jungkook វិញលើទៅបន្ទប់បាត់Jinju នាងលើកទីមួយហើយដែលនាងដឹងថាបងនាងរាល់ថ្ងៃរស់នៅដូចជាស្លាប់អីចិងសុខភាពផ្លូវចិត្តក៏មានសុខភាពរាងកាយក៏មិនល្អចំណែកការរស់នៅក្នុងសង្គមមួយនេះក៏មិនល្អទៀត
" ខ្ញុំអរគុណបង Charo និងអ្នកមីងហើយដែលជួយបងស្រីខ្ញុំ " នាងអោនគោរពហើយក៏សម្លឹងមើលទៅពួកគេ
" មិនអីទេមីងក៏សូមទោសណារាល់ទង្វើដែល Jungkook កូនមីងធ្វើបាបបងស្រីឯង"
" មិនអីទេអ្នកមីង " ទោះជានិយាយជាមួយអ្នកស្រី Jeon ក៏ដោយក៏នាងមិនភ្លេចងាក់ទៅមក Charo ដែលចំណែក Charo វិញគេចតែមានអារម្មណ៍ថាមានអ្នកណាកំពុងមើលតែពេលហាក់ទៅក៏គ្មានទៅវិញ
" យ៉ាងម៉េចចេះងៃនេះចេះតែមានអារម្មណ៍ថាគេមើលមក.....រឺក៏ជាខ្មោច?? " Charo គ្រាន់តែគិតក៏ញ័រខ្លួនដែលគេនេះហើយជាកំពុលអ្នកខ្លាចខ្មោច Charo ក៏ដើរចេញទៅក្រៅចំណែក Jinju ក៏ឈរមើលពីក្រោយខ្នងគេ ចំណែកអ្នកស្រី Jeon ក៏សម្លឹងមើលនាងត
" មើល Charo អីក៏មើលម្លេះស្រឡាញ់គេមែនទេ "
" អត់ទេអ្នកមីង "
" យើងគ្រាន់តែប្រាប់ទេបើស្រឡាញ់អត់ធ្មត់តាមគេបន្តិចទៅ "
" ខ្ងុំ.....ចា៎អ្នកស្រី" អ្នកស្រីJeon ក៏ដើរចេញទៅទាំងសើចនិងនាងមិញនេះនិយាយថាទេឡូវគាត់ប្រាប់បន្តិចសោះក៏ឆ្លើយចា៎បាត់ទៅហើយJungkook អង្គុយនៅក្នុងបន្ទប់ទាំងហួសចិត្តនិង Charo ដែលបានគិតថាគេស្រឡាញ់នាងលឺហើយសើចមិនចង់ចេញសោះមានមនុស្សស្រីច្រើនណាស់ដែលស្អាតជាងនាងរឿងអីទៅស្រឡាញ់នាងនោះ
" ស្រឡាញ់នាង?? បង Charo ឆ្គួតបំផុត ហា៎ហា៎"
" តែយើងនិយាយមែន " Jungkook ងាក់ទៅមើល Charo ដែលឈរពីក្រោយគេ
" ចូលមកមិនចេះគោះទ្វាសោះ "
" យើងថាឯងណាមិនទាល់ដឹងចិត្តខ្លួនឯងចិងហើយសង្ស័យស្រឡាញ់នាងមិនដឹងខ្លួនផងមិនដឹង"
" គិតតែពីបងទៅអាយុ30 អីឡូវហើយមិនទាន់ Dating ទៀត"
" Dating ជាមួយ JoJo ឡូយទេ"
" បង!!! "
" ណ៎ប្រច័ណ្ឌហើយមែនទេ"
" បងគួរអោយធុញ" Jungkook ដើរចេញពីបន្ទប់ទាំងក្ដៅចិត្តរហូត់រត់ទៅមើល JoJo ដែលកំពុងដេកសន្លប់ក្នុងបន្ទប់ មកដល់គេក៏បានឃើញ Jinju ឈរក្បែរនោះដោយទឹកមុខព្រួយបារម្ភ
" សុខភាពអន់ " Jinju មិនមាត់ពេលលឺ Jungkook និយាយបែបនេះ
" មិនដឹងទៅលក់ខ្លួនអោយអ្នកណា...."
" បានហើយបិតមាត់របស់លោកទៅ គ្រួសារខ្ញុំមិនក្រដល់ថ្នាកលក់ខ្លួនអោយគេនោះទេ "
" អូរររឆ្នាស់ដល់ហើយនាងតូចនិយាយប៉ះតិចតួចក៏មិនបាន"
" បើដឹងថាប៉ះមិនបានហើយឈប់និយាយទៅ "
" បើសិនចារឹកបងនាងដូចជានាងវិញប្រហែលមិនដល់ថាថ្នាក់ដេកងាប់នៅលើគ្រែចិងទេ "
" បងខ្ញុំមិនបានងាប់គ្រានតែសន្លប់ " ដោយពួកគេឈ្មោះប្រកែកគ្នាខ្លាំងពេកធ្វើអោយ JoJo ងើបពីសន្លប់ Jungkook ពេលឃើញ JoJo ងើបបែបនេះគេក៏ដើរចេញទៅវិញទាំងមិនមាត់អ្វីទាំងអស់
YOU ARE READING
លង់ស្នេហ៍ក្រមុំស្លូត
عاطفيةpark JoJo ជាក្មេងស្រីម្នាក់ដែលស្លូតបូតមិនសូវជានិយាយច្រើនហើយក៏នាងតុក្តាសម្រាប់សិស្សនៅក្នុងថ្នាក់របស់នាងយកមកលេងសើចតាមតែអំពើចិត្តរបស់ពួកគេនិយាយរួមទៅគេហៅថា bully តែម្ដង