មិនចាំយូរស្អែកឡើងនាងតូច Jinju ក៏បានទៅសាលាគោលបំណងទៅរក Eungi តែម្តងនាងដើរចូលថ្នាក់របស់ Eungi ទាំងក្លាហាន
" អ្នកណាឈ្មោះ Eungi " Eungi ពេលលឺគេស្រែកហៅឈ្មោះខ្លួនបែបនេះនាងក៏ដើរទៅជិតរួចក៏សម្លឹងមុខនាង
" ផ្លាច់ " មួយដៃពី Jinju មិនចាំយូរ
" នាងឆ្គួតនាងឯង "
" ឈប់ទៅរករឿងបងស្រីខ្ញុំទៀតទៅត្រឹមជាសង្សារចាស់ឈប់តោងគេដូចជាឆ្កែទៀតទៅគិតហើតវាគួរអោយធុញ " Eungi ឈរស្ដាប់ទាំងខឹងនាងខ្លាំងតាំងពីនាងកើតមកនាងមិនដែលធ្លាប់មានអ្នកណាមកទះកំភ្លៀងនាងសូម្បីតែប៉ាម៉ាក់របស់នាងចុះនាងជាស្អីបានហ៊ានដល់ថ្នាក់នេះ??
" ខ្ញុំមិនស្លូតដូចជាបងខ្ញុំទេចាំទុក " ថាហើយនាងក៏ត្រឡប់ទៅវិញចំណែកឯ Eungi វិញក៏ត្រូវខ្មាសគេមិនស្ទើរដែល
" នាងឯងចាំមើល "Jinju ដើរចេញមកបានបន្តិចនាងក៏បានប្រទះភ្នែកឃើញ Charo ឈរជាមួយស្រី2 3នាក់ Jinju ឃើញហើយក៏ដើរចូលទៅ
" យ៉ា.....ធ្វើស្អីនិង "
" Jinju ?? យ៉ាងម៉េចនិង"
" មិនដឹងឆាប់មកនេះមក"
" ចាំនិយាយគ្នារពេលក្រោយទៀត byebye " Jinju ចាប់អូសដៃ Charo ចេញពីពួកស្រីរួចក៏សម្លឹងមើលទៅគេទាំងងរៗ
" យ៉ាងម៉េចនិង??"
" មិនដឹង "
" យ៉ាប់មែន....អូរ...ល្ងាចនេះនៅសាលាមានកម្មវិធីជប់លៀងឯងចង់មកទេ "
" មកបានដែល?? "
" ប្រាកដណាស់"
" ក៏បាន....សួរបន្តិចម៉េចក៏បងចូលចិត្តទៅនិយាយជាមួយស្រីៗអស់និងម្លេះ ?? គ្មានប្រយោជន៍សោះ"
" អ្នកធ្លាប់រៀនជាមួយគ្នារនិងហា៎បានចេះតែនិយាយជាមួយ "
" ក្បាលកញ្ចាស់ហើយនៅមិនដឹងទៀតថាគេចង់ញ៉ែខ្លួន "
" ថាម៉េច"
" និយាយលេងទេទៅវិញហើយ "
" អេៗមិញនាងនិយាយស្អី " Jinju រត់ចេញទៅទាំងមិនងាក់ក្រោយចំណែក Charo វិញក៏ឈររកនឹងពាក្យមកនិយាយមិនចេញកាត់មកពេលយប់តែម្ដងទៅ Jinju និង JoJo បានមកកម្មវិធីសាលានិងគេដែល JoJo នាងមិនសូវជាចង់មកប៉ុន្មានទេតែ Jinju ចេះតានិយាយដដែលពេលនិងថែមទាំងបានទិញរ៉ូបអោយនាងទៀតបើមិនទៅវាដូចជាមិនសម
Charo គ្រាន់តែឃើញ Jinju មកភ្លាមគេក៏បានសូមពួកស្រីដែលឈរនិយាយជាមួយគេនោះមករកនាងតូច Jinju
" ឯងស្អាតណាស់ថ្ងៃនេះ"
" (-///- ) " Jinju ពេលលឺបែបនេះហើយនាងមិនអាចទប់អារម្មណ៍អៀនរបស់នាងបានឡើងដល់មុខរបស់នាងចាប់ផ្ដើមក្រហមព្រឿងៗនិងបេះដូងចាប់ផ្ដើមលូតញាប់
" អៀនមែនទេ?? "
" បងឆ្គួតអ្នកណាទៅអៀននិងបងនោះ"
" មិនព្រមទទួលស្គាល់សោះ " JoJo ឆ្លៀតលូកមាត់បន្តិចហើយនាងក៏ងាក់ទៅចំ Jungkook ដែលឈរនៅកន្លែងអាងហែលទឹកជាមួយស្រីៗរួមទាំង Eungi ផងដែរ
" ចង់ទៅរកបង Jungkook ទេ ?? "
" ទេបងមិនចង់រំខានគេទេ "
" Ok " ថាហើយពួកគេក៏បានទៅរកអីញុាំដោយ Charo ជាអ្នកនាំផ្លូវពួកគេ" ឯងមានឆ្ងល់ខ្លះទេ Eungi ម៉េចក៏ លោក Charo អីនិងស្និទ្ធស្នាលនិងនាងពីរអ្នកនោះម្លេះ "មិត្តភក្តិម្នាក់នៅក្នុងក្រុមរបស់ Eungi ក៏បានសួរឡើងថែមទាំងចង្អុលទៅពួកគេ
" មិនដឹងដែរតែយើងស្អប់មីពីអ្នកបងប្អូនស្អីនិង "
"មែនហើយ.....ឯងមិនគិតធ្វើអីពួកនិងខ្លះហើយហេ??"
" គំនិតល្អហា៎ហា៎ " និយាយហើយពួកគេក៏បានដើរទៅរក Charo និង Jinju ដែលកំពុងឈរនិយាយគ្នា
" សួរស្តីបង Charo "
" អូ...សួរស្តី" Jinju ដែលឈរជិតនោះទឹកមុខស្រាប់តែដូរភ្លាមៗតែម្ដងនាងសម្លឹងមើលទៅ Eungi ទាំងនិយាយមិនត្រូវថាក្នុងខ្លួននាងកំពុងគិតអ្វី
" បងនៅតែម្នាក់ឯងទេ?? "
" Emmmmm....." Charo និយាយមិនចេញពេលលឺបែបនេះ នេះនាងមិនឃើញ Jinju នៅទីនេះទេហេ??បានជាសួរអីចិង
" ខ្វាក់ភ្នែករឺយ៉ាងម៉េចមានឃើញយើងនៅទីនេះទេ"
" ផ្លាស់" សម្លេងទះកំភ្លៀងក៏លឺឡើង Charo ឈរបើភ្នែកធំៗពេលឃើញ Eungi ទះកំភ្លៀង jinju ស្រក់ៗបែបនេះ
" រួចគេរឿងព្រឹកមិញ"
"រួចគ្នាហេ??"
" អើមែនហើយ"
" ប្រូង" Jinju ចាប់ផ្តើមខឹងភ្លាមៗសិងតែទប់មិនជាប់ទៅហើយនាងក៏បានច្រាន Eungi ចូលទៅក្នុងអាងហែលទឹក ធ្វើអោយមនុស្សរាល់គ្នាងាក់មកមើលពួកគេទាំងបើកភ្នែកធំៗ
" នាងឆ្គួតនាងឯងច្រាន "
" នាងឯងនិងបានវាឆ្គួតមិនចេះទទួលស្គាល់ថាខ្លួនឯងនិងវាខុសទៅរករឿងគេពេលគេរករឿងវិញ...."
" នេះឯងទៅរករឿង Eungi?? "JoJo ស្រាប់តែសួរទៅប្អូនភ្លាមៗពេលលឺនាងនិយាយបែបនេះចំណែក Jinju វិញនាងក៏មិនខ្លាចអីដែលនាងក៏ងួកក្បាល
" នាងចេះមើលប្អូនខ្លះផងទៅកុំអោយប្អូនរបស់នាងមករករឿងយើងសិតតែពួកសម្រាមអត់ប្រយោជន៍ឃើញហើយគួរអោយខ្ពើម "
" មីមាត់ស្អុយចរឹកអន់ហើយមាត់ស្អុយដូចសម្រាមទៀត".
" មីៗៗៗ"
" យ៉ាងម៉េចនិយាយលេងចេញហើយមែនទ"
" នាងឯង"
" ចាំងើបចេញពីទឹកបានចាំមករកយើងទៀតនាង Eungi មាត់ស្អុយ"
" អា៎ៗៗៗ........." Eungi ស្រែកផងវៃទឹកផងធ្វើអោយ Jinju សប្បាយចិត្តយ៉ាងខ្លាំងដែលបានឈ្នះនាងទាំងមិនបាត់ហត់អ្វីច្រើន Eungi សម្លឹងមើលទៅ Jinju ទាំងចង់កំហឹងរហូតដល់ទឹកភ្នែករបស់នាងបានហូរចុះមកដោយមិនដឹងខ្លួន
YOU ARE READING
លង់ស្នេហ៍ក្រមុំស្លូត
عاطفيةpark JoJo ជាក្មេងស្រីម្នាក់ដែលស្លូតបូតមិនសូវជានិយាយច្រើនហើយក៏នាងតុក្តាសម្រាប់សិស្សនៅក្នុងថ្នាក់របស់នាងយកមកលេងសើចតាមតែអំពើចិត្តរបស់ពួកគេនិយាយរួមទៅគេហៅថា bully តែម្ដង