@ភូមិគ្រឹះមីន
« អ្នកប្រុសតូចបានហើយបន្តិចទៀតលោកប្រុសធំមកវិញហើយណាអ្នកប្រុសតូចញាំុំអីបន្តិចទៅ » ម៉ែដោះព្យាយាមនិយាយលួងលោមរាងតូចឲ្យមកញាំុំបាយតែគេមិនព្រមចេញមកពីបន្ទប់ទាល់តែសោះនៅស្រែកទាមទារថាទាល់តែលោកពូរបស់គេមកទើបគេព្រមចុះទៅ។
« អត់ទេខ្ញុំមិនញាំុំទេបើលោកពូមិនមកលួងមីននី » ជីមីនគេនិយាយតាមខឹងព្រោះរាងក្រាស់ងើបទៅក្រុមហ៊ុនចោលគេហើយនៅមិនថើបលាគេទៀតនិយាយទៅពីរនាក់គេនេះពូក្មួយក៏មិនត្រូវសង្សារក៏មិនត្រូវតែមិនដឹងថាហៅជាអ្វីឲ្យប្រាកដ។
« អញ្ចឹងចាំម៉ែដោះខលហៅលោកប្រុសធំឲ្យមកវិញក៏បាន » ម៉ែដោះ
@ក្រុមហ៊ុន ត្រកូលមីន
ពេលនេះរាងក្រាសនាយកំពុងតែរៀបចំទៅប្រជុំ។ហើយប្រជុំហើយនាយត្រូវតែជួបអតិថិជនដើម្បីណត់ញ៉ាំបាយជាមួយគ្នានិងនិយាយរឿងការងារតិចតួចដោយមិនបានដឹងថាមានក្មេងកំហូចនៅខឹងឯផ្ទះឡើយ។
« ចឹងអ្នកទងអស់គ្នាយល់ស្របតាមអ្វីដែលខ្ញុំនិយាយហើយមែនទេបើមិនមានអ្នកជំទាស់ទេអញ្ចឹងយើងបិទអង្គប្រជុំនៅត្រឹមនេះចុះ » យ៉ុនហ្គី
« ចាស/បាទលោកនាយក » អ្នកនៅក្នុងអង្គប្រជុំក៏បានឆ្លើយព្រមគ្នានឹងយល់ស្របតាមអ្វីដែលនាយនិយាយនៅពេលប្រជុំមិញនេះ
#ក្នុងអូហ្វីស
តុក..តុក..« ចូលមក » យ៉ុនហ្គីដោយឮសំឡេងគោះទ្វារគេក៏អនុញ្ញាតឱ្យចូល។
« ចៅហ្វាយម៉ែដោះបានខលមកប្រាប់ថាអ្នកប្រុសតូចមិនព្រមចុះមកញាំុំអាហារទេទាន » អេលិចជាជំនិតរបស់រាងក្រាស់
« ក្មេងនេះរឿងច្រើនមែន » យ៉ុនហ្គី
« ចៅហ្វាយចង់ទៅណា » អេលិច
« គឺទៅភូមិគ្រឹះនិងហើយ » យ៉ុនហ្គី
« ហើយចុះចៅហ្វាយមិនទៅជួបអតិថិជនទេឬចៅហ្វាយ » អេលិច
« ឯងទៅជំនួសយើងទៅថ្ងៃនេះយើងរវល់ទៅប្រដៅក្មេងនៅឯផ្ទះសិន » យ៉ុនហ្គី
« ខ្ញុំទៀតហើយហេស៎ចៅហ្វាយ » អេលិចនិយាយទាំងធ្វើមុខជូរ
« យ៉ាងម៉េចឯងទៅឬមិនទៅមិនអញ្ចឹងយើងកាត់ប្រាក់ខែឯង។ » យ៉ុនហ្គី
YOU ARE READING
Short Novel 🔥yoonmin🔥
Fantasíaអូនស្អាតណាស់ដឹងទេមីននីបងស្រលាញ់ខ្លាំងណាស់ស្រឡាញ់នោះអ្វីៗទៅទៀតអូនមានដឹងដែរទេ💚💜💓