🌷: មនុស្សពិសេស :🌷

333 21 0
                                    

#ទីក្រុងសេអ៊ូល

នៅតាមដងផ្លូវដល់ធំល្វឹងល្វើយពពេញទៅដោយអគារទំនើបៗខ្ពស់ៗមើលទៅវាពិតជាឡូយឆាយខ្លាំងមែនទែន។!! យើងក៏បានឃើញក្មេងប្រុសម្នាក់កំពុងតែដើរតាមដងផ្លូវស្វែងរកការងារធ្វើតែមិនមានកន្លែងណាមួយដែលទទួលគេសោះឡើយ។ព្រោះតែនៅក្នុងហាងរបស់គេមានបុគ្គលិកពេញអស់ទៅហើយ

« ហ្ហើយ...មួយថ្ងៃហើយគ្មានកន្លែងណាដែលគេរើសបុគ្គលិកសោះតើយើងទៅរកឯណាទៀតទៅហត់ក៏ហត់ឃ្លានក៏ឃ្លានទៀត។..ជីវិតរបស់ឯងអ្នកអភ័ព្វណាស់អាមីនអើយ » ផាក ជីមីន...ជាឈ្មោះរបស់ក្មេងប្រុសម្នាក់ដែលដើរស្វែងរកការងារធ្វើដើម្បីយកលុយទៅព្យាបាលជំងឺរបស់ម្ដាយសព្វថ្ងៃគេមានអាយុ 18 ឆ្នាំតែត្រូវបោះបង់ការសិក្សាព្រោះតែរកលុយដើម្បីទៅព្យាបាលជំងឺរបស់ម្ដាយចាសចូលរៀននេះឯងគេបានចេញមករកការងារធ្វើប៉ុន្តែគ្មានកន្លែងណាមួយដែលទទួលគេនោះទេ...កំពុងតែអង្គុយគិតអាណិតដល់ជីវិតរបស់ខ្លួនឯងពេលនោះក៏មានមនុស្សម្នាក់មកកេះស្មារបស់គេ។

« អេ ..អាប្អូនឯងកំពុងដើររកការងារធ្វើមែនទេ » បុរសម្នាក់នោះមកកេះគេហើយក៏សួរ...ព្រោះគាត់បានឃើញជីមីនដើរចូលសួរគ្រប់ហាងតែគ្មានហាងណាមួយខ្វះបុគ្គលិកឡើយឃើញដូច្នេះគាត់ក៏ចង់ណែនាំការងារមួយឲ្យគេធ្វើ

« បាទ...មែនហើយបងមានស្គាល់កន្លែងណាគេខ្វះបុគ្គលិកទេខ្ញុំចង់ធ្វើ!!ពេលនេះខ្ញុំត្រូវការលុយខ្លាំងណាស់ » ជីមីន

« ស្គាល់...បងស្គាល់កន្លែងមួយបើឯងទៅធ្វើហើយធានាថាបានលុយពេញៗដៃតែម្តងជាពិសេសក្មេងសាច់សខ្ចីដូចជាឯងចឹងទៀតត្រូវប៉ាច់តែម្តង »

« ការងារអីទៅបងចម្លែកម្ល៉េះ » ជីមីន

« មិនបាច់ឆ្ងល់ទេមកតាមបងមក » ថាហើយគេក៏នាំជីមីនទៅកន្លែងនោះ!!! ដើរបានបន្តិចពួកគេទាំងពីរនាក់ក៏បានមកដល់....ជីមីនឃើញហើយបើកភ្នែកធំៗតែម្តងនេះគេនាំខ្លួនមកធ្វើការនៅក្នុងក្លឹបនេះឬ...អត់ទេគេមិនចង់ធ្វើទេ

« កន្លែងនេះមែនទេដែលបងថាបានលុយពេញៗដៃនោះ!!!ទោះខ្ញុំត្រូវការលុយខ្លាំងយ៉ាងណាក៏ខ្ញុំមិនលក់ខ្លួនដែល...ខ្ញុំទៅវិញហើយ » នាយតូចបម្រុងហ្នឹងដើរទៅវិញតែក៏ត្រូវបរុសម្នាក់នោះចាប់ដៃគេជាប់ហើយក៏និយាយថា.....

Short Novel 🔥yoonmin🔥Where stories live. Discover now