ភាគទី8

260 28 5
                                    

<biuuu   >

ផាំង ផាំង....សំលេងកាំភ្លើងរបស់big ដែលបាញ់ចេញមក

<អាចង្រៃ ផាំងផាំងៗ >bible អោបរាងកាយដែលសន្លប់បាត់ស្មារតីជាប់ទ្រូង និងបាញ់ជាច្រើនគ្រប់ទៅbig វិញស្លាប់នៅនិងកន្លែង

<Biu Biu ឆាប់ភ្ងាក់ឡើង Biu > bibleមើលគ្រប់ជ្រុងជ្រាយថាBiu មានត្រូវអីអត់ ព្រោះគ្រាប់ដែលបាញ់ចេញមុននេះ ខ្លួនរងកុំអោយត្រូវហើយ ដូចនេះខ្លួនជាអ្នកត្រូវគ្រាប់ គ្រាន់តែប្រឆាក មិនមានគ្រាប់បៀមនៅក្នុងសាច់ឡើយ

<ហ៊ើសនេះភ័យដល់សន្លប់> ដោយភ័យពេក Biu គ្រាន់តែកាំភ្លើងបាញ់ចេញភ្លាម សន្លប់ភ្លាម បានបំភ័យbible ទៀត ស្មានថាមានត្រូវដែល

<ចង្វាយ>nob និងកូនចៅឯទៀតរត់ចេញមកខាងក្រៅបារយ៉ាងលឿន

<ពួកអែងធ្វើការយ៉ាងមិចហាស បានបណ្ដោយអោយវារួចចេញមកបានហាស!!>bible ស្រែកទាំងកំរោស

<សំទោសចង្វាយ មិញពួកយើងស្មានតែវាស្កាប់ហើយ> កូនចៅម្នាក់តបទាំងភ័យ តែបែបនេះពិតមែន ព្រោះពួកគេបានវៃbig មិញនេះដេកនិងដីហើយ ក៏គិតថាគេស្លាប់

<ស្មាន? អាចង្រៃ បើមិញនេះវាបាញ់ចំBiu អញយកក្បាលពួកអែងទាំងអស់គ្នានិងហើយ >ក្ដៅស្លឹកត្រចៀកតែម្ដង លេងស្មានម៉ង នេះសំណាងហើយBiu មិនត្រូវអី បើត្រូវBiu តែបន្ដិច ពួកអស់នេះបានឃើញយមរាជបាត់ហើយ

<សុំទោសចង្វាយ>កូនចៅទាំងអស់អោនក្បាលសុំទោស

<ទៅរៀបចំអោយរួចរាល់ បើសារនេះមានខុសម្ដងទៀត ពួកអែងគួររតែដឹងពីរលទ្ធផលហើយ>កូនចៅទាំងអស់ក៏នាំគ្នាទៅរៀបចំនិងចាប់ចែងអូសសាកសប់និងសំអាតគ្រប់យ៉ាង

<ចង្វាយខ្ងុំថា ទៅពេទ្យសិនទៅ ឈាមហូរច្រើនណាស់> ដោយឃើញឈាមហូរមិនដាច់ Nob ប្រាប់អោយចង្វាយខ្លួនទៅមន្ទីរពេទ្យ

<ល្អ យើងក៏ចង់អោយពេទ្យពិនិត្យមើលBiu ដែល> យកដៃអង្អែលថ្ពាល់ក្មេងដែលសន្លប់ក្នុងទ្រូង

<ចាំខ្ងុំអ្នកបីគេក៏បានដែល ចង្វាយត្រូវរបួសផង>

<មិនបាច់ ក្មេងយើង យើងចេះមើលថែហើយ >ថាចប់ក៏បីBiu ដើរទៅបាត់

ក្មេងស្ថិតក្រោមការគ្រប់គ្រងWhere stories live. Discover now