2ម៉ោងមុន បន្ទាប់ពីរBiu ចេញពីរបារ
<ហឹក ហឹក >ដើរបណ្ដើរ ទឹកភ្នែកហូរមិនឈប់អន់ចិត្ត ទើបសំរេចចិត្តអង្គុយយំអោបប្រអប់នាឡិការអង្គុយនៅបង់មួយកន្លែង
<ទីង ទីង >សំលេងទូរសព្ទ Biu លើកមកមើលទើបដឹងថាប៉ាខ្លួន
<Biu យ៉ាងមិចហើយកូន>ប៉ាសួរទាំងបារម្ភ ព្រោះស្ដាប់សំលេងកូនដូចមិនស្រួលសោះ
<គ្មានអីទេប៉ា>ទោះទឹកភ្នែកកំពុងហូរ ក៏មិនចង់អោយប៉ាបារម្ភពីរខ្លួនដែល
<Biu ប៉ាដឹងណា មិនចាប់កុហស់ទេ>គាត់ចិញ្ចឹមBiu តាំងពីរតូច គាត់ស្គាល់កូនគាត់ច្បាស់ថាសប្បាយចិត្តឬមិនសប្បាយចិត្តនោះ
<ហឹក ប៉ាBiuហត់ណាស់ ហឹក >អត់កាលអត់ធ្មន់ហើយ យំយកៗ ដៃអោបនាឡិការជាប់ទ្រូង
<កូនបានទិញវាអោយគាត់ កូនចង់ពាក់គូរជាមួយគាត់ តែគាត់លែងខ្វល់ពីរកូនហើយប៉ា គាត់លែងចាប់អារម្មរណ៍ពីរកូនទៀតហើយ គាត់មានអ្នកផ្សេងហើយប៉ា ហាហា>ស្រែកយំ អន់ចិត្តរូបភាពទាំងប៉ុន្មានត្រូវបានលោតពេញខួរក្បាល ឃើញគេអោបថើបគ្នានៅនិងមុខ
<Biu កូនស្រលាញ់គេមែនទេ>ប៉ាដាច់ចិត្តសួរកូនប្រុសតែម្នាក់
<កូ..កូនមិនដឹងទេ តែកូនមានអារម្មណ៍ថាឈឺណាស់ ពេលឃើញគាត់មានអ្នកផ្សេង គេអង្គុយលើផ្លូវគាត់ វាជាកន្លែងរបស់កូន តែគាត់បែបជាប្រគល់អោយគេ គាត់មិនខ្វល់ពីរកូនទៀតទេ តើកូនធ្វើខុសអីមែនទេប៉ា ប៉ាប្រាប់កូនផង>ទ្រូងខាងឆ្វេងឈឺខ្ទូកៗ អួលណែន ទទួលយកមិនបានទេ ឃើញអ្នកផ្សេង ជំនួសកន្លែងខ្លួន
<Biu ស្ដាប់ប៉ា កូនមិនបានខុសទេ គ្រាន់តែគេមិនបានស្រលាញ់កូនឡើយ>ទោះមិនចង់និយាយ តែក៏ចង់ប្រាប់កូនអោយដឹង គាត់មិនចង់អោយកូនគាត់នៅត្រាំទ្រែន និងការស្រលាញ់គេតែម្នាក់អែងដែល
<ហឹក ហឹក កូនដឹងហើយប៉ា>នោះប៉ាមិនប្រាប់ក៏ខ្លួនអាចទាយដឹង ព្រោះសូម្បីក្នុងកិច្ចសន្យា ក៏គេដាក់មិនអោយមានអារម្មណ៍លើសលួស តែខ្លួនអែងទេ ដែលហួសព្រំដែនខ្លួនអែង
<Biu ប៉ាដឹងថានិយាយទៅប៉ះពាល់អារម្មណ៍កូន តែត្រូវដឹងមនុស្សដូចពួកគេ គេមិនច្បាស់លាស់និងអ្នកណាឡើយ គ្រប់យ៉ាងដែលគេធ្វើជាមួយកូន វាគ្រាន់ជាទម្លាប់របស់គេធ្វើពីរមុន មិនមែនមានតែកូនម្នាក់ទេ ដូចនេះកូនកុំហួសព្រំដែនអី> គាត់ចង់បញ្ជក់ប្រាប់កូន រឿងល្អជាមួយ ថ្នាក់ថ្នម ទំនុកបម្រង់គ្រប់យ៉ាង វាគ្រាន់ជាទម្លាប់រវាងអ្នកគ្រប់គ្រងនិងក្មេងចិញ្ចឹម មិនមែនBiu លើសពីរអ្នកដទៃទេ គ្រប់យ៉ាងដែលគេធ្វើមិនមែនមានន័យថាគេស្រលាញ់Biu ឡើយ
![](https://img.wattpad.com/cover/363644648-288-k722949.jpg)
YOU ARE READING
ក្មេងស្ថិតក្រោមការគ្រប់គ្រង
Acakសាច់រឿង: តួtop ស្នើរសុំអោយbottom មកធ្វើជាក្មេងខ្លួនគេសន្យានិងចញ្ចឹមបីបាច់មើលថែទាំងអស់ រហូតដល់bottom រៀងចប់អាចរកកាងារនិងចិញ្ចឹមខ្លួនអែងបាន តែគេក៏មានកិច្ចសន្យាអោយតួbottom ដូចគ្នាហើយត្រូវតែធ្វើតាមគេ និងរឿងដែលគេហាមផ្ដាច់បំផុតគឺគេត្រូវតែជាមនុស្សបំផុតរបស់...