Ep 1 : ឆ្លងភព

276 26 2
                                    

Fourth natarathvachiwat អាយុ 24 ឆ្នាំ ជាម៉ាហ្វៀ មានជំនួយជាច្រើននៅក្នុងដៃ ទាំងស្របច្បាប់និងខុសច្បាប់ មានក្រុមហ៊ុន ក្លឹប កាសុីណូជាច្រើនកន្លែងមានទាំងក្នុងនិងក្រៅប្រទេស ជាមនុស្សឈាមត្រជាក់ ឃោឃៅ កាចឆ្នាស់សម្លាប់មនុស្សមិនញញើតអោយតែហ៊ានប្រឆាំងរឺធ្វើអោយរាំងស្ទះដល់ការងាររបស់ខ្លួន ។

នៅក្នុងរោងចក្រមួយកំពុងមានការជួបប្រជុំជាមួយម៉ាហ្វៀកំពូលៗ ក្នុងនោះក៏មាន Fourth និងជំនិតរបស់គេមានឈ្មោះថា Joo ផងដែរ។ Joo ជាក្មេងកំព្រាត្រូវបានប៉ាម៉ាក់របស់ហ្វូតយកមកចិញ្ចឹមតាំងតែពីអាយុ 10 ឆ្នាំ បន្ទាប់ពីហ្វូតពេញវ័យការងារជាម៉ាហ្វៀបន្តវេន ក៏ធ្លាក់មកលើហ្វូត ចំណែក Joo ក៏ស្មាក់ចិត្តធ្វើជាជំនិតរបស់ហ្វូត ។

ការប្រជុំបាបបញ្ចប់ទៅយ៉ាងរលូន ហ្វូត ពិនិត្យមើលទំនេញរួចរាល់ហើយ ចេញដំណើរពីរោងចក្រត្រទប់ទៅវិមានវិញ នៅក្នុងឡានហាក់ស្ងប់ស្ងាត់បន្តិច ព្រោះគ្មានអ្នកណានិយាយឡើយ លឺតែសំឡេងដកដង្ហើមរបស់មនុស្សពីរនាក់
នៅក្នុងឡានតែប៉ុណ្ណោះ ។ ឡានចេះតែបន្តបើកទៅមុខឥតឈប់ឈរមកដក់ផ្លូវកែងស្រាប់តែមានដឹកទំនិញធំមួយបើកមកពីមុខយ៉ាងឡើង Joo និង ហ្វូត ឃើញបែបនេះរាងភ្ញាក់ផ្អើលនិងភ័យ Joo គេព្យាយាមកាន់ចង្កូតឡាននឹងតាំងស្មារតីនិងព្យាយាមគេចពីឡាននោះប៉ុន្តែដោយឡាននោះមានល្បឿនលឿនខ្លាំងពេកធ្វើអោយ Joo គេចមិនទាន់
ផាំង សម្លេងឡានបុកគ្នាបានបន្លឺឡើងធ្វើអោយអ្នកនៅម្ដុំនោះចេញមកមើលគ្រប់ៗគ្នា. ចំណែកឡានរបស់ហ្វូតនិង Joo គឺសភាពមើលមិនយល់នោះទេ គេអាចសន្មត់បានថាអ្នកក្នុងឡាននោះច្បាស់ណាស់គ្មានសង្ឃឹមរស់នោះទេ ។

កាត់មកពិភពមួយទៀត មានមនុស្សម្នាក់ដែលកំពុងដេកស្តូតស្ដឹងនៅក្នុងបន្ទប់ គេមានឈ្មោះថា gun ដែលមានមុខមាត់ដូចហ្វូត ។ ព្រលឹងរបស់ហ្វូតបានមកដល់កន្លែងមួយ ដែលគេមិនស្គាល់មើលទៅដូចសម័យបុរាណ ហ្វូតឈរនៅមាត់បឹងសុខៗក៏មានមនុស្សម្នាក់បង្ហាញខ្លួន ហើយហៅឈ្មោះគេ
fot fot < fourth natarathvachiwat >  មនុស្សម្នាក់នោះនិយាយមកកាន់ហ្វូត ហ្វូតងាកមើលដោយការភ្ញាក់ផ្អើលព្រោះគេមានមុខមាត់ដូចខ្លួនណាស់ ។

សំណងសងស្នេហ៍Where stories live. Discover now