Ep 2 : ថ្ងៃចូលរៀនដំបូង

124 15 5
                                    

ហ្វូតបន្ទាប់ពីចាកចេញពី Gemini សំដៅមកផ្ទះ ពេលមកដល់ក្នុងផ្ទះក៏បានជួបនិងទទួលការស្វាគមន៍យ៉ាងសមប្រកប ពីសំណាក់បងប្រុសសង្ហារបស់គេទាំងពីរ ហ្វូតដើរសំដៅទៅអង្គុយជិតបងប្រុសរបស់គេ ។

-បងប្រុសទីមួយមានឈ្មោះ Phum nattawat
-បងប្រុសទី ពីរ មានឈ្មោះថា Phit Nattawat ។

Phum << អីយ៉ានេះ យើងដូចចម្លែកចិត្តដល់ហើយថ្ងៃនេះប្អូនប្រុសរបស់យើងនៀកចេញដើរលេងខាងក្រៅនៅដល់យប់ប្រលប់ទៀតណ៎ >>

Phit << ពិតមែនហើយ ជា fot fot របស់ពួកយើងអត់ទេនៀក ធម្មតាឃើញតែនៅក្នុងបន្ទប់ តែថ្ងៃនេះខ្យល់អ្វីបក់ប្អូនចេញមកក្រៅ >>

Fourth << ពួកបងយ៉ាងមិចក្នុងខ្លួន សម្បីប្អូនខ្លួនឯងក៏មិនស្គាល់ដែរ ។ គ្រាន់ចង់ដើរលេងលំហែខួរក្បាលខ្លះនិងណាបងប្រុសជាទីគោរព >> ហ្វូតនិយាយទាំងកែវភ្នែកសម្លក់ទៅកាន់បងប្រុសរបស់ខ្លួនដូចចង់សុីសាច់ហុតឈាមចឹង ។

Phit << បងគ្រាន់តែសួរលេងតើ ហេតុអីសម្លឹងមុខបងបែបនេះ បងព្រឺរោមណាស់ >> Phit ក្រោយឃើញក្រសែភ្នែកកញ្ជ្រោងតូចសម្លឹងហើយខ្សែភ្នែកត្រជាក់ស្រេប ធ្វើអោយគេមានអារម្មណ៍ភ័យៗយ៉ាងមិនមិនដឹង ។

Phum << នេះ Fot fot ទៅរៀនធ្វើតួរកាចតាំងពីពេលណានៀក មើលខ្សែភ្នែកចុះឃើញហើយយើងចង់ប៉ះសក់វើយ >> Phum សង្កេតឃើញថាហ្វូតមានអាកាប្បកិរិយាខុសរាល់ដង ។

Fourth << អេ៎ បងប្រុសនេះគ្រាន់តែក្រសែភ្នែកប៉ុណ្ណឹងបងភ័យទៅហើយ ចុះទម្រាំកាប់ចាក់គ្នាទៀត បងមិនរត់មុនគេទៅហើយ >> ហ្វូតនិយាយឌឺ និងចំអន់ទៅកាន់បងប្រុស ។ Phum និង Phit សឺសម្ដី ហ្វូតមិញនេះហើយធ្វើអោយគេសើចព្រមទាំងក្រវីក្បាលតិចៗរួចក៏លាហ្វូតចូលទៅសម្រាកអស់ ទុកអោយហ្វូតនិង Joo នៅអង្គុយមើលមេឃមើលផ្កាយតែពីរនាក់ ពួកគេនឹកផ្ទះ 🤧។

ថ្ងៃថ្មីក៏ឈានចូលមកដល់ ហ្វូតនិង Joo ចេញពីបន្ទប់ទៅរកលោកហ្លួង និងលោកស្រី ព្រោះមុននេះបន្តិចអ្នកបម្រើបានប្រាប់អោយនៅជួបគាត់នៅ បន្ទប់ទទួលភ្ញៀវ ។
ពេលមកដល់ហ្វូតឧនសំពះអៅកាន់អ្នកមានគុណទាំងពីរ
ដោយឃើញថាហ្វូតមកដល់ហើយ លោកហ្លូង បាននិយាយប្រាប់ទៅកាន់ហ្វូតអំពីរឿងចូលរៀនវិញ មកពីមួយរយ:មុនហ្វូតបានគេងលើគ្រែស្ដូកស្ដឹងមិនបានទៅរៀននោះទេ ពេលនេះឃើញថាហ្វូតរឹងមាំគ្រាន់បើហើយលោកហ្លូងក៏បញ្ចូនហ្វូតអោយទៅរៀន ចំណែក Joo ក៏បានចូលរៀនជាមួយ ហ្វូតដែល ដោយហ្វូតបានអង្វរក លោកហ្លួង ទើបJoo បានចូលរៀនជាមួយខ្លួន ។ ចំពោះការស្រលាញ់និងទំនាក់ទំនងរវាង Joo និង ហ្វូតព្រៀមដូចបងប្អូនចឹង ព្រោះតាំងពីពេលដែលម៉ាក់ប៉ាហ្វូតស្លាប់ទៅមានតែ Joo និងឯងនៅជាមួយគេគ្រប់ពេល ។

សំណងសងស្នេហ៍Where stories live. Discover now