Ep 3 : មនុស្សធ្លាប់ស្គាល់

154 17 9
                                    

បន្ទាប់ពីដើរចេញពីកន្លែងញាំអាហា fourth និង Joo បានមកអង្គុយក្នុងថ្នាក់ដោយទឹកមុខរបស់ហ្វូត កំពុងខឹងនិងស្រីម្នាក់នោះខ្លាំងណាស់សឹងតែសម្លាប់ចោលហើយហ៊ានមកនិយាយពាក្យទាំងអស់នោះចំពោះគេ បើនៅសម័យកាលបច្ចប្បន្នណានាងសុីគ្រាប់សំណរមិនខានទេ។

កាត់មក Gemini និងសិស្សនៅតុបាយវិញ ពួកគេបានតាមមើលការចាកចេញរបស់ហ្វូតដោយភាពស្រឡាំងកាំងជាខ្លាំង ហ្វូត ក្លាហានខ្លាំងណាស់ខុសពីមុនឆ្ងាយមិនហ៊ានតមាត់និងអ្នកណាទេទោះគេថាអោយបែបមិចក៏ដោយបានត្រឹមឱនមុខចុះអង្គុយញាំទាំងទឹកភ្នែកក៏មាន :

Gemini << ពួកឯងថាគេប្លែកទេ យើងមិនដែលឃើញគេបែបនេះពីមុនមកទេ នេះលើកទីមួយហើយ >> ជេម សួរទៅកាន់មិត្តរបស់គេ គេសង្កេតឃើញថាហ្វូតប្លែងខ្លាំងសឹងតែជាមនុស្សពីផ្សេងគ្នា. ។

Mai << ពិតមែនហើយគេប្លែកណាស់ មិនដូចហ្វូតដែលយើងស្គាល់កន្លងមកទេ >>

Can << គេខុសពីមុនឆ្ងាយណាស់ ឈឺបីខែកែប្រែជាមនុស្សថ្មី >>

Gemini << បានហើយហូបបាយទៅ អាលបានចូលរៀនវិញ កុំទៅគិតពីគេ តិចគេចូលរៀនចោលអស់>>

ពួកគេហូបបាយរួចនាំគ្នាចូលទៅក្នុសាលារៀនវិញ
ចូលអង្គុយតាមតុរៀងៗខ្លួន តែពួកគេមិនភ្លេចក្រឡេកមើលទៅកាន់ហ្វូតនោះទេ ។ កាសិក្សារក៏ចេះតែបន្តទៅមុខ កាយវិការរបស់ Joo និង fourth មើលទៅដូចជាស្និតស្នាលគ្នាខ្លាំងណាស់ ជាហេតុធ្វើអោយជេមតែងតែលួចមើលទៅកាន់ពួកគេ ចំណែកហ្វូតគេមិនបានដឹងថាមានមនុស្សកំពុងតែសម្លឹងមកកាន់គេនោះទេ ហ្វូតនិយាយជាមួយ  Joo បណ្តើររៀនបណ្តើរ ហ្វូតគេឆ្លាតណាស់ទោះបីគេមិនសូវអក្សរសម័យកាលនិងតែគេអាចចាប់បានច្រើនទាំងកាលនិយាយស្ដី ទាំងការអាន ។

លោកគ្រូ << ថ្ងៃនេះពួកយើងរៀនពីរភាសាបរទេស ដោយសាដៃគូជំនួញតាមផ្លូវទឹកសុទ្ធតែជាជនជាតិបារាំងនិងអង់គ្លេស ចូលមកធ្វើជំនួញដោះដូរនៅតាមកំពង់ផែ ដូច្នោះហើយ លោកមុឺនៗត្រូវតែរៀនភាសាទាំងនេះ >>

Fourth << លោកគ្រូ ខ្ញុំសុំមិនរៀនបានទេ >> ហ្វូតដាក់សំណើរទៅកាន់លោកគ្រូ គេធ្លាប់ជាម៉ាហ្វៀ ដៃគូរជំនួយរបស់គេសុទ្ធតែបុគ្គលល្បីៗជុំវិញពិភពលក ភាសាទាំងនោះគេចេះទាំងអស់ គ្មានទាក់ទើរនោះទេ កាលដែលគេមិនចង់រៀនគេមានអារម្មណ៍ថាធុញ ។

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

សំណងសងស្នេហ៍Where stories live. Discover now