ហួងហែង🔞

1.1K 67 21
                                    

|part 4|

ហុីស៊ុងនាយប្រុងនឹងបើកទ្វារចេញទៅវិញ តែបានវ៉ាក់អើជាមួយនឹងជេយ៍ដែលចូលមកនោះដែរ

ស៊ុងហ៊ុនឯណោះវិញឃើញបែបនេះភ័យមិនស្ទើជាមួយនឹងចិត្តឆ្ងល់ ហេតុអ្វីជេយ៍ស្គាល់បន្ទប់របស់ខ្លួន!??

/flashback/

នៅពេលដែលជេយ៍បានអោនមករកស៊ុងហ៊ុនបន្តិចម្តងៗនៅក្នុងក្រុមហ៊ុននោះ ជេយ៍បានលួចដាក់របស់ម្យ៉ាងចូលក្នុងហោប៉ៅរបស់ស៊ុងហ៊ុន

ហើយពេលនោះស៊ុងហ៊ុនដើរចេញពីនាយទើបនាយបាននិយាយតិចៗឮតែខ្លួនឯង

"GPSប៉ុណ្ណឹងដែរ បន្ទប់របស់ឯងមួយណាយើងដឹងច្បាស់តែម្តង..." (គឺមានការហួសហេតុជាខ្លាំង)

/បច្ចុប្បន្ន/

រទេះភ្លើងបុកគ្នាហើយ ទាំងពីរនាក់នេះសម្លឹងមើលមុខគ្នាដូចជាចង់សុីសាច់ហុតឈាមគ្នាអញ្ចឹង!

"ឯងជានរណា ចូលមកទីនេះបានយ៉ាងមិច!?" ជេយ៍បានសួរទៅហុីស៊ុង

"សំណួរនេះយើងសួរឯងបានត្រូវ!" ហុីស៊ុងសួរទៅវិញ

"..." ជេយ៍មិនបានឆ្លើយនឹងសំណួរនេះនោះឡើយនាយបែជាដើរបំបុកហុីស៊ុងចូលទៅខាងក្នុងវិញ

ស៊ុងហ៊ុននោះគ្នាបាំងភួយជិតអស់ហើយមិនឃើញសូម្បីតែចុងសក់ មិនបាំងយ៉ាងមិចCEOរបស់ខ្លួនស្លៀកពាក់ឡើងសង្ហារហើយខ្លួនឯងគ្មានខោអាវនៅលើខ្លួនសោះនោះ

ជេយ៍នាយប្រុងនឹងបើកភួយមើល តែហុីស៊ុងបានទាញជេយ៍មកដាល់យកតែម្តង តែគិតថាជេយ៍ម៉ាឡាកាំងមែនទេនាយក៏ចេះដាក់ទៅវិញដែរ

"អាចង្រៃ!" សំឡេងប្រតាយប្រតប់គ្នាមិនឈប់ ហាក់មិនយល់ពីអារម្មណ៍របស់រាងតូចដែលនៅក្នុងភួយឯណោះសោះ

"បានហើយឈប់ទៅ!" ចំស៊ុងហ៊ុនពូកែជំទាលនេះដែរ បានងើបមកស្រែកដាក់អ្នកទាំងពីរនោះទើបឈប់

"ឆាប់ចេញពីបន្ទប់ខ្ញុំទៅ! ទាំងពីរនាក់ហ្នឹង!" ស៊ុងហ៊ុននិយាយទាំងសម្លក់

ហុីស៊ុងបានដើរចេញពីបន្ទប់នោះបាត់នៅឡើយតែជេយ៍ ងាកមកសម្លឹងស៊ុងហ៊ុនពីលើដល់ក្រោម

"មើលអី!?"

"ក្រែងថាមិនស្រួលខ្លួន! ចុះនេះវាយ៉ាងមិចវិញ?" ជេយ៍បានសួរទៅស៊ុងហ៊ុន

My men 4🔞 (Completed)Where stories live. Discover now