មនុស្សរបស់យើង‼️

984 70 5
                                    

|part 5|

ក្រឡេកមកមើលហុីស៊ុងដែលកំពុងតែដើរម្នាក់ឯងនេះវិញ មិនដឹងថាជាមានបំណងដើរទៅណានោះទេ ហើយនាយនេះក៏មានអារម្មណ៍ថាមានអ្នកដើរតាមខ្លួនដែរ

ស្របពេលនោះមានបុរសម្នាក់ចង់ហក់ធាក់ហុីស៊ុងពីក្រោយ ប៉ុន្តែហុីស៊ុងគេចទាន់(បងមានញាណពិសេស?)ធ្វើអោយបុរសម្នាក់នោះត្រូវដួលនឹងដី(ស្រឡាស់) ហើយពេលនោះមានបុរសមួយក្រុមតែម្តងមកព័ទ្ធជុំវិញហុីស៊ុង គិតថានាយខ្លាចមែនទេ

ពួកនោះចូលមកម្តងមួយៗ តែហុីស៊ុងដាក់រាបអស់
ហុីស៊ុងដោយមិនបានចាប់អារម្មណ៍មិនដឹងជានរណាទេវ៉ៃនាយពីក្រោយត្រង់កញ្ចឹងកធ្វើអោយនាយសន្លប់បាត់ទៅ

នៅពីក្រោយសកម្មភាពទាំងនេះនោះគឺមានប្រុសម្នាក់កំពុងតែញញឹមសមចិត្តហើយនោះគឺជាជេយ៍ ហើយបុរសមួយក្រុមនោះក៏គ្មាននរណាក្រៅពីកូនចៅរបស់ជេយ៍នេះដែរ

"នេះជាលទ្ធផលដែលឯងបានប៉ះមនុស្សរបស់យើង..." ជេយ៍ពោលទាំងញញឹមចុងមាត់(បានក្រោយគេសោះហ្នឹងហា៎ប្រូហ៎😞)

/ថ្ងៃថ្មី/

ថ្ងៃអាទិត្យនេះជាថ្ងៃដែលអ្នកមួយចំនួនធំបានសម្រាក ហើយស៊ុងហ៊ុននេះបានដឹងថាជាថ្ងៃសម្រាកបែបនេះគឺគេគេងលក់យូរមែនទែនមិនខ្វល់ពីនរណាទាំងអស់(ដូចអ្នកអានមួយចំនួន)

សំឡេងទូរស័ព្ទរោទ៍សឹងតែផ្ទុះទៅហើយក៏រាងតូចមិនខ្ចីលើកដែរ

....

បើម្ខាងនេះវិញដឹងថាគេមិនលើកហើយ នៅតែខលហើយខលទៀតមិនចេះហត់!

"មិចក៏មិនលើកចឹង..." ជេយ៍ពោលតែម្នាក់ឯង

ជេយ៍សម្រេចចិត្តថាខលទៅតែម្តងទៀតទេ បើថាស៊ុងហ៊ុនមិនលើកគេឈប់ហើយ
ប៉ុន្តែលើនេះរាងតូចលើកបានសម្រេច

"ហាឡូ..." ស៊ុងហ៊ុននិយាយទាំងសម្លេងង៉ុលៗលក្ខណ:ថាមនុស្សងងុយគេង ត្រូវបង្ខំចិត្តងើបមកហា៎

"អូនទើបងើបពីគេងមែនទេ?" ជេយ៍សួរទៅអ្នកម្ខាងទៀត

"អឹម...បងខលមកច្រើនដងម្ល៉េះ? អូនងងុយគេងខ្លាំងណាស់~" ស៊ុងហ៊ុនធ្វើជាងរទៅកាន់ជេយ៍

My men 4🔞 (Completed)Where stories live. Discover now