សាលារៀន ឱស្ថានអប់រំ ជាសាលាឯកជនមួយនៅកណ្ដាលក្រុងបាងកក។ អាណាព្យាបាលគ្រប់រូបតែងតែបញ្ជូនកូនរបស់ខ្លួនមកសិក្សាស្រាវជ្រាវនៅទីនេះ ព្រោះសិស្សដែលបានបញ្ចប់ការសិក្សានៅទីនេះ ភាគច្រើនមានអនាគតដ៏ភ្លឺស្វាង។ សង្កេតមកមើលកម្រិតថ្នាក់ទី12 ឯនេះវិញ នាយកសាលាបានរៀបចំកម្មវិធីមួយដែលតម្រូវឲ្យ ទី12គ្រប់ជាន់ថ្នាក់ប្រកួតសម្ដែង។ បើថ្នាក់ណាមួយធ្វើបានល្អ និងទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការបាន ជាអ្នកឈ្នះ ហើយទទួលបានរង្វាន់។
« យើងជ្រើសរើសហ្វីម ព្រោះហ្វីមសាកសមបំផុតហើយ » ក្មេងស្រីម្នាក់ដែលត្រូវជាប្រធានថ្នាក់12A1 បានថាស្តីឡើងដោយការខឹងសម្បា
« ទោះឯងជាប្រធានថ្នាក់ក៏មិនមានន័យថាលោកមានសិទ្ធិគ្រប់បែបយ៉ាងដែរ » ក្មេងស្រីតបទៅវិញខ្លាំងៗដូចគ្នា
« យើងមិនដឹងទេយ៉ាងណាក៏ជ្រើសរើសឯងដែរ ហើយឯងគូរជាមួយ ជេម »និយាយហើយបម្រុងនិងដើរចេញទៅ
« ហ៎ាស!!! ឲ្យយើងគូជាមួយ ជេម!? ឯងដូចជាជ្រុលពេកហើយណា កាលដែរឲ្យយើងសម្ដែងវាច្រើនណាស់ហើយ លូវសុទ្ធតែរើសគូឲ្យយើងទៀត » នាងឡើងឈរនិយាយខ្លាំងៗទាំងមិនពេញចិត្ត។ គិតមើលចុះ ធ្វើនេះដូចជាគ្រប់គ្រងនាងហើយ គិតថារាងតូចជាតុក្កតាបញ្ជាតាមចិត្តឬ ចង់ធ្វើអីក៏បានបែបនេះមែនទេ??
« វាយ៉ាងមិចទៀតហើយលោកអើយ រញ៉េរញ៉ៃមិនចេះចប់មិនចេះហើយ ន៎ែក!!! »
« ឯងចង់ឲ្យយើងសម្ដែងលុះត្រាតែ យើងគូជាមួយ ហ្វត »ក្មេងស្រីតូចថាហើយក៏ ដើរមករកហ្វត ដែលជាក្មេងប្រុសអង្គុយនៅតុមិនដឹងអីសោះ។ គេកំពុងតែស្ដាប់បទចម្រៀងដូច្នេះហើយមិនដឹងគេប្រកែកគ្នាពីរឿងអីទេ។
« មានរឿងអីមែនទេ »សួរដោយឆ្ងល់ពេលខួរក្បាល
« គឺបងនិងក្លាយជាកូសម្ដែងជាមួយខ្ញុំ »
« ហ៎ាស!!!! »ស្រែកដោយភ្ញាក់ផ្អើល
« ចុះបងវិញហ្វីម មិចអូនមិនដែលមើលឃើញបងបែបនេះ »ជេម ដើរមកជិតពួកគេរួចនិយាយឡើយដោយអាកឮអន់ចិត្ត។ គេខំធ្វើគ្រប់បែបយ៉ាងដើម្បីបានគូជាមួយហ្វីមតែចុងក្រោយនាងបែបជាមើលឃើញអ្នកផ្សេង និងពិបាកទទួលយកបន្ទាប់ពីដឹងថាគេជាគូនិងនាង។ នេះគ្រាន់តែស្រឡាញ់មនុស្សម្នាក់អីក៏ពិបាកម្លេះ វាប្រៀបដូចយកកាំបិតមកចាក់ចំបេះដូងគេយ៉ាងចឹង។
« អ្នកគ្រប់គ្នាក្នុងថ្នាក់ស្ដាប់ណា លុះត្រាតែជាហ្វតទើបខ្ញុំព្រមសម្ដែង » ហ្វីម បានដើរចេញពីក្នុងថ្នាក់ធ្វើមិនដឹងទុកឲ្យក្មេងប្រុសហ្វតអង្គុយឆ្ងល់ថាមានរឿងអ្វី។ មិនតែប៉ុណ្ណោះជេម បានសម្លឹងមកហ្វតយ៉ាងកំហឹងតែម្ដង ដូចជាចង់សុីគ្នាទាំងរស់ចឹង🤭
« ហ្វតជួយយើងផង ព្រោះបើហ្វីមសម្ដែងនាងនិងជួយឲ្យគណៈកម្មការមានចំណាប់អារម្មណ៍ច្រើន ឯងមិនឃើញទេនាងស្អាត់ណាស់ ជួយយើងផងទៅ សុំអង្វរ!! »ប្រធានថ្នាក់ដើរមកជិតរាងតូចរួចពោរឡើងដោយពិបាកចិត្តបំផុត មិនគិតថាក្មេងស្រីនេះនាងរឹងទទឹងខ្លាំងបែបនេះទេ។បើហ្វតព្រមជួយអ្វីៗគ្រប់យ៉ាងនិងឆាប់ចប់ តែបើហ្វូតមិនព្រមវាប្រាកដជាលំបាកហើយ។ ណាមួយបើហ្វីមព្រមសម្ដែងអត្រានៃការឈ្នះគឺមានច្រើន ព្រោះនាងមានសមត្ថភាពនិងរូបសម្បត្តិដ៏ស្រស់ល្អផូរផង់។
« តែ.... »គេមិនចង់សម្ដែងទេ ហើយរឹតតែមិនចង់កាលដែលឮនាងថាមិនរើសអ្នកណាក្រៅពីខ្លួន។
« ជួយផងទៅណា សុំអង្វរ ណា ណាៗ »
« ក៏..ក៏បាន »ដោយអាណិតប្រធានថ្នាក់ពេកហ្វតក៏គ្មានជម្រើសក្រៅពីយល់ព្រម។មើលទៅប្រធានថ្នាក់ក៏ពិបាកដែរ តែធ្វើម៉េចបើវាអញ្ចឹងហើយ។