ជិះឡានមិនយូរប៉ុន្មាន ក៏បានមកដល់ផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ វាមកទៅធំនឹងអស្ចារ្យណាស់ មានរចនាបថបូបបែបដូចខាងក្រោម
ផ្ទះធំកណ្ដាលគឺជា កន្លែងសម្រាប់ស្នាក់នៅរបស់ចៅហ្វាយនាយ។ ចំណែកកូនផ្ទះតូចៗនៅសងខាងវិញ ជាកន្លែងស្នាក់នៅរបស់កូនចៅគ្រប់ៗគ្នា។ ធ្វើការជាមួយនាយ នាមតាន គ្មានប្រាក់ខែឡើយ ប៉ុន្តែពួកគេមានកន្លែងស្នាក់នៅនិងអាហារហូបចុកតាមតែចិត្ត រៀងរាល់ដល់ថ្ងៃចុងខែ វាជាច្បាប់សម្រាប់កូនចៅដែលមានសិទ្ធិសុំអ្វីក៏បានពីចៅហ្វាយរបស់ខ្លួន។
« យកក្មេងប្រុសនេះទៅដាក់នៅបន្ទប់ខាងលើទៅ »
« ប៉ុន្តែចៅហ្វាយស្រី បន្ទប់ខាងលើយើងមិនទំនេរឡើយវាជាប់ដាក់អីវ៉ាន់អស់ហើយ »
« ចង់យកគេទៅដាក់បន្ទប់ទំនេរដែលនៅជាប់បន្ទប់យើងទៅ » ថាហើយនារីក៏បានឡើងឡានទៅធ្វើការបន្តបាត់ទៅ។ នាមតាន ជាម្ចាស់បារនៅកន្លែងជាច្រើនគ្រប់តំបន់ ពិតណាស់នៅកន្លែងបារតែងតែមានការឈ្លោះប្រកែកគ្នាឬជម្លោះផ្សេងៗ ឬអាចជាបញ្ហាផ្សេងទៀត។ ក្នុងនាមជាម្ចាស់វាជារឿងធម្មតាទេដែលត្រូវទៅមើលគ្រប់កន្លែង បើកន្លែងណាឆ្ងាយនិងមានអ្នករាយការណ៍មកប្រាប់« ឆ្ងល់ចៅហ្វាយស្រីណាស់ អីក៏ឆាប់ទុកចិត្តគេម៉្លេះ ទើបតែជួបមិនដឹងគេមកពីណាពីណីផង ហ៊ានយកគេមកនៅផ្ទះទៀតចុះបើសិនជាអ្នកធ្វើការឱ្យសត្រូវខ្លួនឯងនោះតើវាទៅជាយ៉ាងណា យ៉ាប់ណាស់ចៅហ្វាយអើយ!! » អៀវរាងតូចបណ្ដើរជំនិតរអ៊ូតាមផ្លូវបណ្ដើរ។ ភ្លាមៗនោះដែរ ជេម ក៏បានត្រឡប់មកពីដើរលេងវិញ ឃើញថាកូនចៅរបស់ខ្លួនកំពុងអៀវនរណាមិនដឹង ក៏ស្រែកសួរពីក្រោយ
« អេ!!ឈប់សិន យីនីម ឯងយកអ្នកណាគេមកផ្ទះហ្នឹង »
« ក្មេងប្រុសនេះត្រូវបានចៅហ្វាយស្រីជួយសង្គ្រោះ ហើយគេក៏សន្លប់ទើបគាត់យកគេមកផ្ទះដើម្បីសម្រាក » Gemini បើកភ្នែកធំៗបន្ទាប់ពីដឹងថាម្នាក់នេះហើយដែលគេបានធ្វើបាបនៅតាមផ្លូវ តែក៏មិននឹកស្មានថា មានអ្នកធ្វើបាបក្មេងនេះបន្តទៀតនោះឡើយ។