កាច់បំបាក់ដៃនាង!!

125 14 0
                                    

ភាគី12 +13

បន្តពីភាគមុនគឺដល់ពេលដែរជេនណាមកអេាបដៃស៊ុងហ៊ុន ដូចជាគូរស្នេហ៍មួយគូរស្និតស្នាលយ៉ាងអីចឹង ដែរធ្វេីឲ្យបេះដូងកម្លោះតូចមួយនេះចាប់ផ្តេីមមានអារម្មណ៍មិនស្រួលក្នុងចិត្តហេីយ!

បងស្រី នេះបងមកបានយ៉ាងមិចនិង?ជុងវុនសួរឡេីងខណ:ខ្លួនបានដេីរមកជិតបងស្រីបង្កេីត

ក៏បងជិះឡានមកនិងហេីយ ហេតុអីបងមកទីនេះមិនបានហេស៎? ជេនណា

អត់ទេ..អត់ទេខ្ញុំមិនមែនចង់មានន័យចឹងទេ!
នេះនាំគ្នាមកមិចមិនប្រាប់ខ្ញុំចឹង!ជេនណា

ស្មានតែបងមិនចង់មកទេីបមិនបានបបួល! រីគី

អ្នកណាថា នេះបងស៊ុងហ៊ុនបងនៅខឹងនិងខ្ញុំទៀតហេស៎? ជេនណា

បងមិនបានខឹងទេ តែលែងដៃបងសិនទៅជេនណាធ្វេីបែបនេះមេីលមកមិនសមទេ!

ពួកយេីងស្និតស្នាលនិងគ្នាយូរហេីយរឿងប៉ុណ្ណឹងមិចក៏បងថាមិនសមនោះ!

វាខុសគ្នាណាជេនណា!

ខុសត្រង់ណា?   ជ្រួញចញ្ចេីម

"បងប្រាប់ថាឲ្យលែង...! "នាយនិយាយទាំងសម្លេងចាប់ផ្តេីមគំហកឡេីងខ្លាំង

បានហេីយ..បានហេីយ មកជុំគ្នាចឹងពួកយេីងញុំាអាហារថ្ងៃត្រង់ជាមួយគ្នាតែម្ដងទៅ នេះម៉េាង10ជាងហេីយ! ជេយ៍និយាយកាត់បេីមិនចឹងទេបែកស្ទឹងទៀតលូវហេីយ ណាមួយជេគក៏នៅទីនេះផង!

បាន..លែងក៏បាន ហេីយនោះជាអ្នកណា...អ្នកបម្រេីផ្ទះបងហេស៎ស្អាតគ្រាន់បេី មិចក៏ខ្ញុំមិនដែរឃេីញ!

អឺម....ចាំខ្ញុំទៅរៀបចំអាហារឲ្យអ្នកទាំងអស់គ្នាណា!ជេគ

   ជេគនិយាយហេីយព្រមទាំងដេីរចេញទៅបាត់ ព្រោះថាពេលនេះទឹកភ្នែកកំពុងតែរកស្រក់ហេីយ ស្រក់ទាំងដែរមិនដឹងមូលហេតុពិតប្រាកដថាមកពីអី្វ?

   ដំណេីររាងតូចដែរដេីរចេញទៅធ្វេីឲ្យស៊ុងហ៊ុនតាមមេីលរាងតូចមិនឈប់ ព្រោះខ្លាចណាជេគកំពុងតែគិតអីចំពោះខ្លួននិងជេនណា ស្របពេលនោះក៏មានក្រសែភ្នែកមួយគូរទៀតដែរសម្លឹងឆ្លាស់គ្នារវាងអ្នកទាំងពីរ ទាំងអារម្មណ៍មួរម៉ៅ.

អ្នកប្រុសតូចនេះកេីតអ្វីនិង!ជីងសួរឡេីងនៅពេលដែរឃេីញជេយ៉ុនភ្នែកក្រហមៗ ដូចជាចង់យំចឹង

"អត់មានអីទេបង អាហារធ្វេីរួចហេីយឬនៅ? "

  ចុងភៅកំពុងតែរៀបដួសដាក់ចានហេីយ អ្នកប្រុសតូចទៅវិញចុះចាំខ្ញុំលេីកទៅជូនវិញ នេះដៃអ្នកប្រុសមិនទាន់ជាស្រួលបួលផង!

មិនអីទេចាំខ្ញុំជួយ!

Skip

   អូ...អាហារទំនងៗណាស់!ជុងវុននិយាយឡេីងនៅពេលដែរឃេីញជេគ លេីកអាហារមកជាមួយជីង!
" ចឹងញុំាឲ្យច្រេីនៗទៅអ្នកប្រុស" ជេគ

បងជេយ៉ុនឆាប់អង្គុយមក បងស៊ុងហ៊ុនមកពីបន្ទប់ទឹកវិញឥលូវហេីយ! រីគី

លេាកម៉ាហ្វៀជាទីស្រលាញ់Donde viven las historias. Descúbrelo ahora