បាត់ប្រពន្ធ!!

70 6 0
                                    

ភាគទី27

+ ភាពវឹកវរក្នុងវិមានត្រកូលផាក +

បន្ទាប់ពីការធ្វេីដំណេីរយ៉ាងទាន់ហន់រយះពេល15នាទីកន្លងផុតទៅ រាងក្រាស់ក៏បានមកដល់ទីតាំងដែរចិត្តប៉ងមកឲ្យបានកាន់តែឆាប់កាន់តែល្អ ព្រោះថានៅក្នុងចិត្តនាយពេលនេះស្រាប់តែល្ហល្ហាវ ឈាមរត់សឹងមិនស្មេីរគ្នា អារម្មណ៍ភ័យព្រួយរកថាមិនត្រូវក៏កេីតមានឡេីង !

ងឺត...!
ឡានឈប់សឹងមិនទាន់សមីខ្លួនបានរត់ចុះពីលេីឡានសម្តៅទៅកាន់បន្ទប់គេងរបស់ខ្លួនយ៉ាងប្រញាប់ប្រញាល់ ធ្វេីឲ្យអ្នកបម្រេីនាំគ្នាកេីតជាចម្ងល់ពេលខួរក្បាល!!

ជេយ៉ុន.....ជេយ៉ុន...អូននៅឯណា? ស៊ុងហ៊ុនបេីកទ្វារបន្ទប់ទាំងទាន់ហន់ ប្រញាប់ទៅមេីលបណ្តូលចិត្តដែលកាលពីព្រឹកកំពុងតែសម្ងំគេងដេីម្បីយកកម្លាំង តែអ្វីដែរនាយបានឃេីញនៅពេលនេះគឺជាភាពទទេរស្អាត ក្នុងបន្ទប់មួយនេះហាក់មានភាពស្ងប់ស្ងាត់ចម្លែកខុសពីរាល់ដង នរ:ដេីរមេីលជុំវិញបន្ទប់ ទាំងបន្ទប់ធ្វេីការ ទាំងបន្ទប់ទឹកប៉ុន្តែវាហាក់ដូចជាគ្មានតម្រុយអ្វីពីអ្នកម្ខាងទៀតសោះ!

ជេយ៉ុន....ជេយ៉ុន...ឮបងហៅទេ?
ជេយ៉ុនអូននៅឯណា? ជេយ៉ុន.....ជេយ៉ុនបងមកវិញហេីយ!!

ជីង....ជីង....ជេយ៉ុននៅឯងណា?រាងក្រាស់សួរទៅកាន់អ្នកបម្រេីទាំងប្រញាប់រត់ចុះមកវិញ
ហុីសុឹង ជេយ៍ពួកឯងមានរកឃេីញដែរទេ?

មិនឃេីញទេជីងប្រាប់ថា ជេនណាបាននាំជេយ៉ុនទៅបាត់ហេីយ ឮថានាំគ្នាទៅមន្ទីពេទ្យតាំងពីព្រឹកមកម្លេសតែពេលនេះមិនទាន់ត្រឡប់មកវិញទេ!ហុីសុឹង

ពុទ្ធេាអេីយ....!នរ:និយាយទាំងក្រេាធព្រមទាំងគ្រវាសដៃវ៉ៃទម្លាក់ថូផ្កាដែរនៅលេីតុឮសូរតែ..ប្រាវ..នាំឲ្យគ្រប់គ្នាស្ងាត់មាត់ឈឹង

សូមីន...ឯងឲ្យកូនចៅទៅរកជេយ៉ុនគ្រប់មន្ទីពេទ្យទាំងអស់នៅទីនេះ បានដំណឹងឆាប់មកប្រាប់យេីងភ្លាម!

បាទចៅហ្វាយ! អ្នកក្រេាមបង្គាប់ឮហេីយក៏អេានគំនាបព្រមទាំងដេីរចេញទៅដេីម្បីធ្វេីកិច្ចការដែរចៅហ្វាយបញ្ជារមក!

បេី...ជេយ៉ុនកេីតអីខ្ញុំនិងមិនអត់ឱនឲ្យនាងទេ!ស៊ុងហ៊ុននិយាយទាំងភ្នែកពេលនេះចាប់ផ្តេីមឡេីងក្រហមច្រាលមិនមែនព្រោះតែយំ តែក៏ព្រោះភ្នំភ្លេីងដែរមាននៅក្នុងចិត្តរបស់គេទៅវិញទេ!

យេីងថាឯងស្ងប់អារម្មណ៍សិនទៅបេីនៅតែបែបនេះរកដំណោះស្រាយមិនឃេីញទេ!!ជេយ៍

ឯងមិនមែនជាយេីងឯងមិនយល់អារម្មណ៍យេីងនៅពេលនេះទេ!នាយនិយាយទាំងគំហក

យេីងបានឲ្យកូនចៅឆែកមេីលតាមកាំមេរ៉ាសុវត្តិភាពហេីយមិនយូរទេនិងបានដំណឹងជាមិនខាន ឯងស្ងប់អារម្មណ៍ហេីយមកគិតគ្នារកដំណោះស្រាយវិញទៅ!ហុីសុឹងនិយាយទាំងដេីរទៅទះស្មារាងក្រាស់តិចៗដេីម្បីឲ្យគេស្ងប់ចិត្ត.

លេាកម៉ាហ្វៀជាទីស្រលាញ់Donde viven las historias. Descúbrelo ahora